ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រែកសឿ និងព្រែកចំណោមនៅរដូវទឹកស្រកធ្លាក់ខ្យល់ប្រជានេសាទរកត្រីធ្វើឆ្អើរលក់

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ព្រែក​សឿ និង​ព្រែក​ចំណោម​នៅ​រដូវ​ទឹក​ស្រក​ធ្លាក់​ខ្យល់​ប្រជា​នេសាទ​រក​ត្រី​ពី​បោយ និង​បង់សំណាញ់​បាន​ត្រី​ស និង​ត្រី​រៀល​ឆ្អើរ​លក់ និង​កន្លែង នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤…

បន្ទាយ​មាន​ជ័យ ៖ ព្រែក​សឿ និង​ព្រែក​ចំណោម​នៅ​រដូវ​ទឹក​ស្រក​ធ្លាក់​ខ្យល់​ប្រជា​នេសាទ​រក​ត្រី​ពី​បោយ និង​បង់សំណាញ់​បាន​ត្រី​ស និង​ត្រី​រៀល​ឆ្អើរ​លក់ និង​កន្លែង នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ស្រុក​មង្គល​បូ​រី ។

ប្រជា​នេសាទ​បាន​ប្រាប់​ថា ៖ នៅ​ព្រែ​សឿ និង​ព្រែក​ចំណោម នៅ​ពេល​ដែល​រដូវ​ទឹក​ស្រក និង​ធា្ល​ក់រំ​ហើយ ប្រជាពលរដ្ឋ​ដែល​ទំនេរ​ពី​ធ្វើស្រែ និង​ចម្ការ​បាន​នាំ​គ្នា​មក​ដេក​រក​ត្រី​ធ្វើ​ជា​ប្រហុក និង​ឆ្អើរ​លក់ អាច​រក​ចំណូល​បាន​១​ថ្ងៃ​បាន​ជិត​៥​ទៅ​៦​ម៉ឺន​រៀល រហូត​ដល់​ទឹក​ស្រក​ត្រី​លេង​ចុះ​ទើប​ឈប់​រក​អាច​រកបាន​ជិត​១​ខែ ។

ប្រជា​នេសាទ​បាន​បញ្ជាក់​ថា ៖ រក​ត្រី​ជា​លក្ខណៈ​គ្រួសារ មាន​ដូច​ជា បង់សំណាញ់​ប្រ​យ៉ុ​ង ឬ​សំណាញ់​ញឹក​២​ទៅ​៣​ហ៊ុន និង​បោយ​ត្រី តាម​មុខ​សំណង់​ទ្វា​ទឹក ឃើញ​មាន​៥​ទៅ​៦​នាក់ ដែល​ផ្លាស់​ប្តូរ​គ្នា​បោយ​ត្រី​មាន​បុរស និង​ស្ត្រី ដែល​បោយ និង​បង់សំណាញ់​អាច​រកបាន​១​ថ្ងៃ​៤០​ទៅ​៥០​គីឡូក្រាម មាន​ប្រភេទ​ត្រី​ស និង​ត្រី​រៀល​ភាគច្រើន ។

ប្រជា​នេសាទ​បាន​បញ្ជាក់​ថា ៖ ក្រោយ​រក​ត្រី​បាន​ពួក​គាត់​មាន​ប្រពន្ធ​និង​កូន​មក​ជាមួយ ដើម្បី​ធ្វើ​ត្រី​សម្រាប់​ត្រីឆ្អើ​រយៈ​១​ថ្ងៃ​ពេញ ទើប​ឆ្អិន​ហើយ​យក​ទៅ​ហាល​អោយ​ក្រៀម​ទើប​លក់​ជា​បណ្តើរ​ៗ​លក់​បាន​១​គ្រាស់ មាន​តម្លៃ​១.៥០០​រៀល ២.០០០​រៀល ៣.០០០​រៀល តាម​ត្រី​តូច​ធំ ហើយ​ប្រហុក​ត្រូវធ្វើ​ហើយ​យក​ទៅ​លក់​ដល់​ផ្សារ បើ​ប្រៀប​ការ​លក់​ត្រី​ប្រហុក និង​ត្រីឆ្អើរ​លក់​ស្រួល​ជាង ។

លោក ជា ទី មេឃុំ​សឿ និង​លោក ចៅ ម៉ី មេឃុំ​ចំណោម​បាន​ប្រាប់​ថា ៖​ នៅ​ព្រែក​សឿ និង​ព្រែក ចំណោម​ក្រៅពី​ការ​ផ្តល់​ទឹក​សម្រាប់​បង្កបង្កើន​ផល គឺ​នៅ​រដូវ​ទឹក​ស្រក និង​ធា្ល​ក់​ខ្យល់​ប្រជាពលរដ្ឋ​ទំនេរ​ពី​ការ​ធ្វើស្រែ និង​ចម្ការ​បាន​នាំ​គ្នា​មក​រក​ត្រី​មាន​ឆ្អើរ និង​ធ្វើ​ប្រហុក​លក់​អាច​រក​ចំណូល​បាន​សម្រាប់​គ្រួសារ មាន​រយៈពេល​ជិត​១​ខែ បើ​ប្រៀបធៀប​ឆ្នាំ​មុន​ឆ្នាំ​នេះ ត្រី​ប្រជា​នេសាទ​រកបាន​ច្រើន​ជាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ