ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាកលវិទ្យាល័យ DEAKIN ប្រទេស​អូស្ត្រាលី​ផ្សព្វផ្សាយ​ឱកាស​ទទួល​អាហារូបករណ៍​សម្រាប់​សិស្ស​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍

5 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រោម​កិច្ចសហការ​រវាង​សាកលវិទ្យាល័យ Deakin University Melbourne នៅ​ប្រទេស​អូស្ត្រាលី និង​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ (EDI) នៅ​ព្រឹក​ថ្ងៃ​ទី​…

រាជធានីភ្នំពេញ ៖ ក្រោម​កិច្ចសហការ​រវាង​សាកលវិទ្យាល័យ Deakin University Melbourne នៅ​ប្រទេស​អូស្ត្រាលី និង​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ (EDI) នៅ​ព្រឹក​ថ្ងៃ​ទី​ ១៣ ខែវិច្ឆិកា ឆ្នាំ​ ២០២៤​ នេះ លោកស្រី Danielle Shevlin តំណាង​របស់​សាកលវិទ្យាល័យ Deakin បាន​ទស្សនកិច្ច​ឈ្វេងយល់​ពី​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ព្រមទាំង​ធ្វើ​បទ​បង្ហាញ​លម្អិត​អំពី​ព័ត៌មាន​សិក្សា និង​ឱកាស​ទទួល​បាន​អាហារូបករណ៍​ថ្នាក់ឧត្តម​សិក្សា​ទៅ​តាម​មហាវិទ្យាល័យ​នីមួយ​ៗ​របស់​សាកលវិទ្យាល័យ​ដល់​សិស្សានុសិស្ស​ផង​ដែរ​ ។

លោក នូ ស៊ឹ​ម​ដា​រ៉ា ប្រធាន​គ្រប់គ្រង​ទូទៅកម្ម​វិធី​ប្រឡង​អន្តរជាតិ និង​ប្រឹក្សា​យោបល់​សិក្សា​នៅ​បរទេស​នៃ​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ បាន​លើក​ឡើង​ថា វិទ្យាស្ថាន​(EDI)​ គឺ​បុត្រ​សម្ព័ន្ធ​របស់​បណ្តាញ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល វេស​ឡាញ អេ​ឌ្យ​ខេ​សិន គ្រុប និង​មានបទពិសោធន៍​ច្រើន​ជាង​១០​ឆ្នាំ​មក​ហើយ ក្នុង​ការ​ផ្តល់​សេវា​ប្រឹក្សា​យោបល់ និង​រៀបចំ​ឯកសារ​ដល់​សិស្ស​កម្ពុជា​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​នៅ​ក្រៅប្រទេស ដូច​ជា​នៅ​អូស្ត្រាលី សហរដ្ឋអាមេរិក អង់គ្លេស និង​កា​ណា​ដា​ជាដើម​។ ហើយ​តាម​រយៈ​សេវាកម្ម​នេះ ទើប​នា​ថ្ងៃ យើង​ទទួល​បាន​ឱកាស​ដ៏​វិសេសវិសាល​ដែល​លោកស្រី Danielle បាន​មក​ទស្សនកិច្ច​និង​ធ្វើ​បទ​បង្ហាញ​ផ្ទាល់​ដល សិស្សានុសិស្ស​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ​។

សាកលវិទ្យាល័យ Deakin University Melbourne ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ 1974 និង​ទទួល​បាន​ចំណាត់ថ្នាក់​ឆ្នើម​ជា​សាកល​លើ​សិក្សាធិការ​នៅ​ឆ្នាំ​២០២០​។ បច្ចុប្បន្ន សាកលវិទ្យាល័យ​នេះ​មាន​ចំនួន​និស្សិត​សរុប​ប្រមាណ 64000​នាក់ ដែល​ជា​ចំនួន​ច្រើន​ជាងគេ​នៅ​ប្រទេស​អូស្ត្រាលី និង​និស្សិត​អន្តរជាតិ​មក​ពី ​130 ប្រទេស​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជា​និច្ចកាល បណ្តាញ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប តែង​រៀបចំ​ឱ្យ​សិស្សានុសិស្ស​បាន​ជួប​ប្រឹក្សា និង​ទទួល​ព័ត៌មាន​អំពី​ការ​សិក្សា​ថ្នាក់ឧត្តម​សិក្សា​ពី​អ្នកតំណាង​របស់​សាកលវិទ្យាល័យ​ល្បី​ជា​ដៃគូ​ជាតិ និង​អន្តរជាតិ​ដោយ​ផ្ទាល់​នៅ​ក្នុង​សាលា ដើម្បី​ឱ្យ​ពួក​គាត់​បានដឹង​ច្បាស់ និង​ខិតខំ​សិក្សា​ត្រៀម​ខ្លួ​ជា​ប្រចាំ​ទុកជា​មុន ក្នុង​ការ​ដាក់​ពាក្យ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ដែល​ពួក​គាត់​ចង់​បន្ត​ទៅ​សិក្សា​ក្រោយ​បញ្ចប់​ថ្នាក់​ទី ​១២ ។ កន្លង​មកនេះ សិស្សានុសិស្ស​តែង​ទទួល​បាន​តេស្ត​សមត្ថ​ភាពល្អ​ប្រសើរ និង​ទទួល​បាន​ឱកាស​អាហារូបករណ៍​ជា​ច្រើន​នាក់ ដើម្បី​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ល្បី​ៗ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ផង​ដែរ​ ៕ អត្ថបទសហការ