ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនសរសើរមិនបាន! តើមួយណាពិត មួយណាជា «សូនមុខដូច» ស្របពេលមហាជនខ្លះបែងចែកមិនដាច់នូវស្នាដៃសិល្បៈមួយ

4 ថ្ងៃ មុន

តើ​បងប្អូន​អាច​បែងចែក​ដាច់​ទេ មួយ​ណា​ជា​រូបថត មួយ​ណា​ជា​ស្នាដៃ​សូន​រូប របស់​បុរស​ម្នាក់​នេះ​ដែល​គាត់​មាន​ទេព​កោសល្យ​មិនធម្មតា ក្នុង​ការ «​សូន​មុខ​ដូច​» នោះ ។ ជា​ការ​ពិត វិចិត្រករ​មួយ​រូប…

តើ​បងប្អូន​អាច​បែងចែក​ដាច់​ទេ មួយ​ណា​ជា​រូបថត មួយ​ណា​ជា​ស្នាដៃ​សូន​រូប របស់​បុរស​ម្នាក់​នេះ​ដែល​គាត់​មាន​ទេព​កោសល្យ​មិនធម្មតា ក្នុង​ការ «​សូន​មុខ​ដូច​» នោះ ។

ជា​ការ​ពិត វិចិត្រករ​មួយ​រូប កំពុង​សាង​ទឹកដៃ​យ៉ាង​វិចិត្រ ស្រប​ពេល​លោក​បញ្ចេញ​រូប​សូន​របស់​លោក ដែល​ហាក់ដូចជា រូប​ពិត​ៗ​មើលទៅ​ពិបាក​នឹង​បែងចែក​ណាស់​ថា មួយ​ណា​ជា​រូប​ពិត មួយ​ណា​ជា​រូប​ដែល​បុរស​ម្នាក់​សូន​ចេញ​មក ។ តាម​រយៈ​ទឹកចិត្ត​ដៃ​របស់​វិចិត្រករ​លោក ប៊ិ​ន ឆា​រ៉ា​ន់ កំពុង​ធ្វើ​អោយ​បងប្អូន​ក្នុង​បណ្តាញ​សង្គម​មានការ​ចាប់អារម្មណ៍ ក្រោយ​លោក​បាន​បង្ហោះ​រូប​ព្រះសង្ឃ​កម្ពុជា​ក្រោម​មួយ​អង្គ ដែល​ប្រកបដោយ​សិល្បៈ ចំណេះ​ជំនាញ និង​ពោរពេញ​ដោយ​ភាព​រស់​រវើក ។

ត​ស់​មក​ស្គាល់ វិចិត្រករ លោក ប៊ិ​ន ឆា​រ៉ា​ន់ ដែល​ធ្លាប់​ជា​ជាងគំនូរ​តាម​ជញ្ជាំង ក្រោយ​លោក​ផ្លាស់​ប្តូរ​ចាប់​យក​អាជីព​ជា​ជាង​សូន​រូប​មុខ​ដូច​វិញ ក៏​ព្រោះតែ​បញ្ហា​មួយ​នេះ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក ប៊ិ​ន ឆា​រ៉ា​ន់ ដែល​ជា​វិចិត្រករ​មានស្រុក​កំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ លោក​ថា មូលហេតុ​ដែល​លោក​ចាប់​យក​អាជីព​មួយ ព្រោះតែ​ទីផ្សារ​នៃ​ការ​ធ្វើ​សូន​មុខ​ដូចនេះ​មិនសូវ​មាន​យុវជន​ស្រករ​ក្រោយ​ចាប់អារម្មណ៍ ណាមួយ ការ​ចាប់​យក​អាជីព​មួយ​នេះ​វា​ពិបាក​ផង​នោះ ។

លោក ប៊ិ​ន ឆា​រ៉ា​ន់ ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង បានឱ្យ​ដឹង​ថា រូប​លោក​ចាប់​យក​អាជីព​ការ​សូន​មុខ​ដូច នេះ កាលពី​ឆ្នាំ​២០១៩ ដោយសារ​តែ​លោក​ទៅ​ណា​ឆ្ងាយ​មិនកើត លោក​ក៏​ចាប់​យក​អាជីព​នេះ​តែ​ម្តង ។

លោក​បញ្ជាក់​ថា លោក​បាន​រៀនសូត្រ​ការ​សូន​រូប​នេះ កាលពី​ឆ្នាំ​២០០៥ លោក​បាន​ទៅ​រៀន​ពី​លោក​ម្នាក់​នៅ​ខេត្តសៀមរាប ។ លោក ឆា​រ៉ា​ន់ ដែល​ជា​ជាងគំនូរ​ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ជាមួយ​គំនូរ​លោក​ថា កាលពី​ឆ្នាំ​១៩៩៨ លោក គឺជា​ជាង គូររូប តែ​ក្រោយមក​ពុំ​សូវ​មាន​ក្មេង​ៗ​ជំនាន់​ក្រោយ​លៃលក​នឹង​ជំនាញ​មួយ​នេះ លោក​ក៏​យកចំណេះ​ជំនាញ​ដែល​លោក​ចេះ និង​បាន​រៀន​កាលពី​កន្លង​ទៅ​យក​មក​អនុវត្ត ដោយ​គិត​មក​ដល់​បច្ចុប្បន្ន​ប្រហែលជា​៥​ឆ្នាំ​ដែល​លោក​បាន​ធ្វើ​សូន​មុខ​ដូច ។

លោក ប៊ិ​ន ឆា​រ៉ា​ន់ បន្ត​ទៀត​ថា ការងារ​មួយ​នេះ​ដោយសារ​មិនសូវ​មាន​អ្នក​ប្រកបដោយ​ភាព​លំបាក​ទាមទារ​នៅ​ការ​ផ្សិត​ផ្សង់​ខ្លាំង​ផង​នោះ​ធ្វើ​អោយ​ទីផ្សារ​ការងារ​របស់​លោក​មាន​ភាព​មមាញឹក ខណៈ​ពេល​ដែល​លោក​មាន​ជំនួយការ​ដែល​ជា​កូន​ៗ និង​ក្មួយ​របស់​លោក​នោះ ។

ជាមួយ​គ្នា​នេះ​ដែរ​ថា លោក​ថា ក្នុង​ចំណោម​កូន​ទាំង​៤​នាក់ គឺ​មាន​តែ​កូន​ៗ២​នាក់​ប៉ុណ្ណោះ ដែល​មាន​សមត្ថភាព ទេព​កោសល្យ​នឹង​ប្រហែលជា​អាច​បន្តវេន​ពី​លោក​នោះ ទាក់ទង​នឹង​គំនូរ ឬ​ការ​សូន​មុខ​ដូចនេះ ។

ជា​ចុង​ក្រោយ លោក ប៊ិ​ន ឆា​រ៉ា​ន់ សូម​អោយ​យុវជន​ជំនាន់​ក្រោយ ងាក​មក​ចាប់អារម្មណ៍​នឹង​ការងារ​មួយ​នេះ ខណៈ​ពេល​ដែល​លោក​ពិតជា​មមាញឹក និង​មាន​ទីផ្សារ​គួរ​ស​ម្យ​ដែល​ប្រកប​ប្រមាណ​ជា​៥​ឆ្នាំ​មកនេះ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ​.

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ