ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តតាកែវមាន​បេក្ខជនជាប់និទ្ទេស​ A ចំនួន​១៣៨​នាក់

9 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវបានប្រាប់កោះសន្តិភាព នៅល្ងាចថ្ងៃទី៣១​ ខែតុលា​…

ខេត្តតាកែវ ៖ លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវបានប្រាប់កោះសន្តិភាព នៅល្ងាចថ្ងៃទី៣១​ ខែតុលា​ ឆ្នាំ២តប០២៤​ បានឱ្យដឹងថា សម័យប្រឡងថ្ងៃទី ០៨-០៩​ ខែ​តុលា​ ឆ្នាំ២០២៤​ កន្លងទៅនេះ​ នៅទូទាំងខេត្តតាកែវ មានសិស្សដែលប្រឡងបានចំណាត់ថ្នាក់ខ្ពស់ជាប់និទ្ទេស​ A ចំនួន១៣៨នាក់។

លោកប្រធានមន្ទីរក៏បានបញ្ជាក់ផងដែរថា​ សិស្សនិទ្ទេសA ឆ្នាំនេះកេីនបាន៥៣នាក់​ ហេីយក្នុងបណ្តាស្រុកនីមួយៗ​ គឺមាន៖​
ស្រុកសំរោង​ សិស្សជាប់និទ្ទេសA​មាន២៦នាក់​ ស្រី១៥នាក់​។ ស្រុកព្រៃកប្បាសមាន២៥នាក់​ ស្រី១៥នាក់។ ស្រុកអង្គរបូរីមាន១នាក់(ស្រី)។ ស្រុកបាទីមាន១៩នាក់​ ស្រី១៣នាក់។ ស្រុកបូរីជលសារ១នាក់​(ស្រី)។ ស្រុកគីរីវង់មាន១៤នាក់​ ស្រី៥នាក់​។ ស្រុកកោះអណ្តែតមាន៦នាក់​ ស្រី៥នាក់។ ក្រុងដូនកែវ​មាន១៥នាក់​ ស្រី៧នាក់។ ស្រុកត្រាំកក់មាន២១នាក់​ ស្រី១២នាក់។ ស្រុកទ្រាំង១០នាក់​ ស្រី៦នាក់​។ សរុប១៣៨នាក់​ ស្រី៨០នាក់។

គួរបញ្ជាក់ផងដែរថា នៅខេត្តតាកែវ សម័យប្រឡង ថ្ងៃទី៨ -​ ទី៩​ ខែតុលា ឆ្នាំ២០២៤ មានមណ្ឌលចំនួន ១៧ ស្មើនឹង ៣៧៧បន្ទប់ ថយ ២២បន្ទប់ មានបេក្ខជនសរុប ៩,៣៤២នាក់ ស្រី ៤,៩៦៧នាក់ ថយសរុប ៦៥៧នាក់ ស្រី ១៩២នាក់។ ដោយនៅក្នុងនោះដែរ ថ្នាក់វិទ្យាសាស្រ្ត មាន ៥មណ្ឌល ស្មើនឹង ១០០បន្ទប់ មានបេក្ខជនសរុប ២,៤៣៩នាក់ ស្រី ១,៤៨៤នាក់ និង ថ្នាក់វិទ្យាសាស្រ្តសង្គម មាន ១២មណ្ឌល ស្មើនឹង ២២៧បន្ទប់ មានបេក្ខជនសរុប ៦៩០៣នាក់ ស្រី ៣,៤៨៣នាក់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ