ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េខាងត្បូង​ផ្តល់ ​មេដាយ​ដល់​ស្ត្រី​២​រូបដែលមានកូនចំនួន១៣នាក់

1 ខែ មុន

(ស៊េអូល)៖ ក្រសួង​សុខាភិបាល និង​សុខុមាលភាព​កូរ៉េ​បាន​ផ្តល់​មេដាយ​ដល់​ស្ត្រី​ពីរ​នាក់ ដែល​ក្នុង​ម្នាក់ៗ​សម្រាល​បាន​កូន​១៣​នាក់។ ម្នាក់​ក្នុង​ចំណោម​នោះ​គឺ​ម្ដាយ​របស់​តារា​សម្ដែង Nam Bo-ra។ ​តារា​សម្ដែង Nam Bo-ra…

(ស៊េអូល)៖ ក្រសួង​សុខាភិបាល និង​សុខុមាលភាព​កូរ៉េ​បាន​ផ្តល់​មេដាយ​ដល់​ស្ត្រី​ពីរ​នាក់ ដែល​ក្នុង​ម្នាក់ៗ​សម្រាល​បាន​កូន​១៣​នាក់។ ម្នាក់​ក្នុង​ចំណោម​នោះ​គឺ​ម្ដាយ​របស់​តារា​សម្ដែង Nam Bo-ra។

​តារា​សម្ដែង Nam Bo-ra

លោកស្រី Eom Gye-suk (អាយុ៦០ឆ្នាំ) បានទទួលមេដាយ Seongnyu ថ្នាក់ទី៥ សម្រាប់អ្នកដែលរួមចំណែកដល់ប្រទេសដែលមានសមិទ្ធិផលលេចធ្លោក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម ការអប់រំ ឬការសិក្សា។ លោកស្រី ​សម្រាល​បាន​កូន​ប្រុស​៥​នាក់​និង​កូន​ស្រី៨នាក់​នៅ​ចន្លោះ​ឆ្នា១៩៨៦និង២០០៧​ដោយកូនគាត់ពេលនេះ ៩នាក់មានការងារធ្វើ ២នាក់រៀននៅមហាវិទ្យាល័យ និង២នាក់រៀននៅវិទ្យាល័យ។

លោកស្រី Lee Yeong-mi (អាយុ ៥៩ឆ្នាំ) គឺជាម្តាយជនជាតិកូរ៉េម្នាក់ទៀតដែលមានកិត្តិយសនៅក្នុងពិធីនេះ។ លោកស្រីសម្រាលកូន១៣ដង ចាប់ពីគាត់មានអាយុ២៣ឆ្នាំ រហូតដល់អាយុ ៤៤ឆ្នាំ បានចិញ្ចឹមកូនរបស់គាត់ ដើម្បីរួមចំណែកក្នុងវិស័យជាច្រើនក្នុងសង្គម។ ហើយកូនគាត់ម្នាក់ដែលល្បីជាងគេគឺតារាសម្ដែង Nam Bo-ra។​ចំណែកកូនៗផ្សេងទៀតរួមមាន វិចិត្រករ ធនាគារិក អ្នកស្រាវជ្រាវ និងទន្តបណ្ឌិត ដែលជាកូនពៅដែលនៅរៀនវិទ្យាល័យនៅឡើយ។

សូមរម្លឹកថាបច្ចុប្បន្ននេះអត្រាកំណើតនៅកូរ៉េខាងត្បូងបានធ្លាក់ចុះយ៉ាងខ្លាំង ខណៈពលរដ្ឋកាន់តែច្រើនឡើងៗផ្តើមមានគំនិតលែងចង់បានកូន ឬយកកូនក្នុងចំនួនតិចតួចបំផុត ក៏ព្រោះតែបញ្ហាសេដ្ឋកិច្ច និងសម្ពាធពីសង្គម៕ ប្រភព៖ THE STAR

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ