ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារជាតិ នៃកម្ពុជា ៖ ការរៀបចំឥណទានឡើងវិញជាការដោះស្រាយ និងសម្រួលដល់លំហូរសាច់ប្រាក់ប្រចាំថ្ងៃរបស់ប្រជាជន

2 ខែ មុន

រាជធានីភ្នំពេញ ៖ ការរៀបចំឥណទានឡើងវិញរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺជាការដោះស្រាយនូវការលំបាករបស់ប្រជាជនក្នុងការស្វែងរកប្រាក់ចំណូល ដើម្បីសម្រួលដល់លំហូរសាច់ប្រាក់សម្រាប់ជីវភាពប្រចាំថ្ងៃ និងក៏ជាផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចផងដែរ ។ លោកជំទាវ បណ្ឌិត…

រាជធានីភ្នំពេញ ៖ ការរៀបចំឥណទានឡើងវិញរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺជាការដោះស្រាយនូវការលំបាករបស់ប្រជាជនក្នុងការស្វែងរកប្រាក់ចំណូល ដើម្បីសម្រួលដល់លំហូរសាច់ប្រាក់សម្រាប់ជីវភាពប្រចាំថ្ងៃ និងក៏ជាផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចផងដែរ ។

លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា លើកឡើងនៅក្នុងសន្និសីទសារព័ត៌មានទាក់ទងនឹងប្រធានបទ ៖ ពន្យល់ពីខ្លឹមសារបច្ចេកទេស និងបកស្រាយចម្ងល់នានារបស់ អ្នកសារព័ត៌មានទាក់ទងនឹងស្ថានភាពវិស័យធនាគារ នៅថ្ងៃទី ៨ខែតុលាឆ្នាំ ២០២៤ នេះថាជុំវិញ ការរៀបចំឥណទានឡើងវិញនេះ នៅពេលផ្ទុះឡើងនូវជំងឺកូវីដ-១៩ ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការមួយចំនួន ដោយសារនៅក្នុងពេលនេះសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចពិភពលោកទទួលនូវផលប៉ះពាល់ ជាច្រើនជាពិសេសខ្សែ ច្រវាក់ផលិតកម្ម ត្រូវបានរអាក់រអួល ឬបញ្ឈប់ការដឹកជញ្ជូនទាំងក្នុង និងក្រៅប្រទេសក៏ជួបបញ្ហា និងការប៉ះពាល់ទាំងវិស័យទេសចរណ៍បានធ្វើឱ្យភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួនត្រូវបិតទ្វារជាដើម ។

លោកជំទាវ បណ្ឌិត បន្តថា ទាក់ទិនបញ្ហាប្រឈមទាំងអស់នេះបានធ្វើឱ្យប្រជាជនមួយចំនួនបាត់បង់ការងារ និងប្រាក់ចំណូលជាដើម, ចំពោះប្រជាជនដែលបានខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុ ពួកគាត់បានប្រឈមនិងឧបសគ្គនៃការសងត្រឡប់ទៅគ្រឹះស្ថានហិរញ្ញវត្ថុវិញ ។ បញ្ហានេះរាជរដ្ឋាភិបាល ក៏បានចង្អុលបង្ហាញឱ្យមានការពិភាក្សាជាមួយវិស័យឯកជន ធនាគារជាតិ នៃកម្ពុជាក៏បានដាក់ចេញនូវវិធានការកន្លងមកជាហូរ ដើម្បីជួយសម្រួលដល់អតិថិជន ដោយក្នុង នោះ ធនាគារជាតិ នៃកម្ពុជា បានដាក់ចេញនូវបទប្បញ្ញត្តិមួយចំនួន ដើម្បីឱ្យអ្នកខ្ចីមានលទ្ធភាពសង ។

ជុំវិញបញ្ហានេះលោក រ័ត្ន សោភ័ណ្ឌ ប្រធានសមាគមធនាគារនៅកម្ពុជា លើកឡើងថា នៅក្នុងស្ថានភាពលំបាកសមាជិករបស់សមាគមបានចូលគាំទ្រនូវរាល់វិធានការរបស់ ធនាគារជាតិនៃកម្ពុជា ទៅដល់អតិថិជនរបស់ខ្លួន ។ ស្របពេលនេះដែរគ្រឹះស្ថាន ធនាគារត្រូវតែព្យាយាមរក្សានូវ តុល្យភាព ដើម្បីធានាពីស្ថិរភាព និងនិរន្តរភាពរបស់វិស័យធនាគារឱ្យនៅបន្តជាក់ស្តែងការរៀបចំ ឥណទាន ឡើងវិញនេះ គឺមានជាច្រើនទម្រង់ដែលយើងបានកំពុងអនុវត្ត ក្នុងនោះបើគិតត្រឹមខែសីហាឆ្នាំ ២០២៤ អតិថិជនដែលមកស្នើរសុំមានចំនួន ២៨៦ពាន់នាក់ដោយ មានទំហំទឹកប្រាក់ក្នុងរង្វង់ ៤ពាន់លានដុល្លារ ។ 

យ៉ាណាក៏ដោយលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សា ភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងផងដែរថា បន្ទាប់ពីទទួលបានសារាចរណ៍ណែនាំនៃការរៀបចំឥណទានឡើងវិញនេះសមាគមបានចេញប្រកាសមួយជូនដល់សមាជិកឱ្យចូលក្នុងការរៀបចំឥណទាននេះក្នុងនោះបានសង្កេតឃើញថា ចាប់ពីខែមិថុនាមកដល់ខែសីហាឆ្នាំ ២០២៤ នេះ មានការកើនឡើងគួរកត់សម្គាល់ ហើយនឹងអាចកើនឡើងថែមទៀតបន្ទាប់ពីមានការប្រកាសនៃការរៀបចំឥណទានឡើងវិញដោយមិនធ្វើសំវិធានធន ។

គួរបញ្ជាក់ផងដែរថា នាពេលកន្លងមកនេះ ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យបន្តរៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រាលបន្ទុកចំណាយប្រចាំថ្ងៃរបស់អតិថិជនក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទានដោយវិធានការអនុគ្រោះនេះនឹងបន្ត រហូតដល់ខែធ្នូឆ្នាំ ២០២៥ ៕ អត្ថបទសហការ