រាជធានីភ្នំពេញ ៖ កិច្ចពិភាក្សាតុមូល និងវគ្គសំណួរចម្លើយពីអ្នកចូលរួម និងការដាក់ឱ្យប្រើប្រាស់វិធីពន្យាកំណើត សិទ្ធិ និងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ក្លាយទៅជាចំណុចផ្ដោតសំខាន់នៅក្នុងកម្មវិធី “តោះ និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ” ។ DKT Mekong មានកិត្តិយសសូមគោរពអញ្ជើញសហគមន៍មូលដ្ឋានសុខាភិបាល និងអ្នកជំនាញ ផ្នែកសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារកំណើតក្នុងប្រទេសកម្ពុជា មកកាន់កម្មវិធីបើក ចំហស្ដីពីសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារកំណើតក្នុងប្រទេសកម្ពុជា ! ។
កម្មវិធី “តោះ និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ” នឹងមានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ មកពីមូលដ្ឋានសុខាភិបាល និងវិស័យសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារ កំណើតមកកាន់កម្មវិធី កិច្ចពិភាក្សាក្រុមធំដែលមានលក្ខណៈបំផុសគំនិត និងវគ្គសំណួរចម្លើយ ពីអ្នកចូលរួមនៅថ្ងៃចន្ទ ទី ១៤ ខែតុលា ឆ្នាំ ២០២៤ ។ ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងកណ្ដាលរាជធានី ភ្នំពេញ នៅសណ្ឋាគារ Oakwood ។ ព្រឹត្តិការណ៍នេះតំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុង វិស័យ SRHR ដែលបានពង្រីកយ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា ។ ក្នុងនាមជាអ្នកឧបត្ថម្ភចម្បង នៃកម្មវិធី “តោះ និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ” ព្រឹត្តិការណ៍នេះក៏ជាការចូលជាផ្លូវការនៃអង្គការមិនរកប្រាក់ចំណេញ និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ DKT Mekong មកកាន់ទីផ្សារកម្ពុជា ព្រមទាំងលើកឡើងអំពីគំរូដែលមានភាពយូរអង្វែង និងពិសេសប្លែក ទាំងផលិតផលពន្យារកំណើត ផែនការពន្យារកំណើត និងផលិតផលសុខភាពបន្តពូជ និងផ្លូវភេទ ។ សំខាន់ជាងនេះទៅទៀតនោះ សមាជិកវិស័យថែទាំសុខភាព នឹងទទួលបានឱកាសក្នុងការស្ដាប់ ទទួលបានចម្លើយ និងចែករំលែកចំណេះដឹងជាមួយនឹងវាគ្មិនជំនាញល្បីៗក្នុងប្រទេសកម្ពុជា និងការតស៊ូមតិផ្នែកសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារកំណើត ។
តាងនាមជាអ្នករៀបចំកម្មវិធី និងជាម្ចាស់តំណាងក្រុមហ៊ុន DKT Mekong នឹងចាប់ផ្តើមព្រឹត្តិការណ៍ ព្រមទាំងណែនាំក្រុមដល់សហគមន៍កម្ពុជា ។ ដោយទទួលបានឈ្មោះជាស្ថាប័នឈានមុខគេក្នុងការផ្គត់ផ្គង់ផលិតផលសុខភាពផ្លូវភេទ និងបន្តពូជនៅប្រទេសវៀតណាមអស់រយៈពេល 30 ឆ្នាំ កន្លងមកហើយពោលគឺ ចាប់តាំងពីឆ្នាំ 1993 មក DKT Mekong បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយ និងអប់រំផ្នែកសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារកំណើតនៅក្នុងសហ គមន៍ងាយរងគ្រោះនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ។ ថ្ងៃនេះក្រុមការងារបានសហការជាមួយនិងក្រុមហ៊ុនចែកចាយ DKSH និង Meet Heng ដើម្បីផ្គត់ផ្គង់ផលិតផលសុខភាពបន្តពូជមានគុណភាពខ្ពស់ និងតម្លៃសមរម្យក្នុងព្រះរាជាណាចក្រកម្ពុជា ។ តំណាងមកពីដៃគូសំខាន់ៗនីមួយៗ នឹងធ្វើការចែករំលែកមតិយោបល់របស់ពួកគេ អំពីថា តើទំនាក់ទំនងការងារនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្នបែបណាខ្លះក្នុងការកែលម្អស្ថានភាពសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារកំណើតក្នុងប្រទេសកម្ពុជា ។
កម្មវិធីនេះ មានវត្តមានឯកឧត្តមសាស្ត្រាចារ្យ កន អូន ប្រធាន CAGE និងជាប្រធាននាយកដ្ឋាន រោគស្ត្រីនៅមន្ទីរពេទ្យកាល់ម៉ែត រួមជាមួយនឹងវាគ្មិនបន្ថែម និងគណៈកម្មាការតំណាងឱ្យគ្រូពេទ្យជំ នាញដែលកំពុងធ្វើការនៅជួរមុខ ដើម្បីពង្រីក SRHR និងលើកកម្ពស់លទ្ធភាពទទួលបានថ្នាំពន្យារ កំណើត និងការថែទាំសុខភាពស្ត្រីនៅទូទាំងប្រទេស ។ ដោយពិចារណាអំពីសារៈសំខាន់នៃក្រុមទាំងបីក្នុងវិស័យ សុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារកំណើត ដូច្នេះតួនាទីរបស់អង្គការសង្គមស៊ីវិលក្នុងការលើកកម្ពស់ការយល់ដឹង និងផ្ដល់សេវាថែទាំសុខភាពបន្តពូជ ក៏ជាប្រធានបទមួយសម្រាប់កិច្ច ពិភាក្សាតុមូលនេះផងដែរ ។
របៀបវារៈរបស់យើងក៏មានបញ្ចូលនូវវគ្គពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសជាក់លាក់ក្នុងការ លើកកម្ពស់ការប្រើប្រាស់វិធីសាស្ត្រពន្យារកំណើត និងផែនការពន្យារកំណើតក្នុងប្រទេសកម្ពុជា ។ បទដ្ឋានវប្បធម៌ និងការយល់ខុស (Stigma) អំពីបញ្ហាភេទ ផ្លូវភេទ និងសមភាពយេនឌ័រ គឺជាឧបសគ្គដ៏ធំដែលត្រូវដោះស្រាយ ដូចមានបង្ហាញជូននៅក្នុងតារាងស្ថិតិនាពេលថ្មីៗនេះ ។
របាយការណ៍ស្ទង់មតិប្រជាសាស្ត្រ និងសុខភាពថ្មីៗ (ឆ្នាំ 2021-2022) បានបង្ហាញថា ស្ត្រីកម្ពុជា 9% ដែលមានអាយុពី 15-19 ឆ្នាំ មានផ្ទៃពោះ ក្នុងនោះ 7% បានសម្រាលកូនរួចរាល់ ហើយ 3% កំពុងពរពោះ និង 2% មានបញ្ហាបាត់បង់គភ៌ ។ អត្រានៃការរំលូតកូនដោយប្រើថ្នាំមានការកើនឡើងស្របទៅតាមចំនួននៃការមានផ្ទៃពោះ ហើយកើនឡើងច្រើននៅក្នុងតំបន់ទីក្រុង (11%) បើធៀប ទៅនឹងតំបន់ជនបទ (7%) ។ របាយការណ៍ទីភ្នាក់ងារ UNAIDS ឆ្នាំ 2024 ប៉ាន់ស្មានថា មានការឆ្លងមេរោគអេដស៍ថ្មីចំនួន 1,400 ករណីនៅក្នុងឆ្នាំ 2022 ដែលក្នុងនោះមានអ្នកឆ្លងមេរោគជាបុរសចំនួន 79% ។ ទោះបីជាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នូវករណីឆ្លងថ្មី ចាប់តាំងពីពេលផ្ទុះជំងឺនេះយ៉ាងណាក្ដី ប៉ុន្តែការធ្លាក់ចុះមានភាពយឺត ជាពិសេសក្នុងចំណោមប្រជាជនសំខាន់ ដូចជាស្ត្រីបម្រើការងារក្នុងវិស័យកម្សាន្ត ក្រុមបុរសរួមជាមួយបុរស ស្ត្រីកែភេទ និងអ្នកចាក់គ្រឿងញៀ.ន ។
ការប្រាស្រ័យទាក់ទងច្បាស់លាស់ និងដោយបើកចំហ គឺជាចំណុចដ៏សំខាន់ប្រសិនបើការថែទាំ សុខភាព និងដំណោះស្រាយនៃការរៀបចំផែនការពន្យារកំណើត ត្រូវបានអនុវត្តទ្រង់ទ្រាយធំ និងអាចសម្រេចបាននូវលទ្ធផលវិជ្ជមាននៅទូទាំងប្រទេស ។ បរិបទសង្គមនេះបានធ្វើឱ្យកម្មវិធី “តោះ និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ” កាន់តែមានសារៈសំខាន់ក្នុងការលើកឡើងអំពី ប្រធានបទដ៏រសើបមួយនេះយកមកពិភាក្សាក្នុងលក្ខណៈបើកចំហ ដែលប្រធានបទទាំងនេះ នឹង ត្រូវលើកយកមកពិភាក្សាដោយអ្នកជំនាញ និងផ្សព្វផ្សាយទៅកាន់អ្នកជំនាញផ្នែកថែទាំសុខភាព ដែលបម្រើការងារក្នុងវិស័យសាធារណៈ ។
តំណាងថ្នាក់ដឹកនាំរបស់ DKT Mekong លោក Rodrigo Portugues បានចែករំលែកមតិយោបល់របស់លោកថា “[នៅ DKT Mekong] យើងជឿថា ការសន្ទនាបែបបើកចំហ និងប្រកបដោយព័ត៌មានគ្រប់ជ្រុងជ្រោយអំពីសុខភាពផ្លូវភេទ និងបន្តពូជ គឺជាគន្លឹះក្នុងការពង្រឹងការទទួលបានសេវា ព្រមទាំងបញ្ឈប់ការយល់ខុស (Stigma) ។ កម្មវិធី “តោះ និយាយអំពីសុខភាព ផ្លូវភេទ និងបន្តពូជ” ផ្ដល់ជាវេទិកាដ៏សំខាន់សម្រាប់អ្នកជំនាញ និងស្ថាប័នថែទាំសុខភាពមកជួបជុំគ្នាចែករំលែកចំណេះដឹង និងរួមចំណែករួមគ្នាទៅក្នុងវិស័យថែទាំសុខភាពបន្តពូជក្នុងប្រទេសកម្ពុជា ។”
សូមកត់ចំណាំកាលបរិច្ឆេទ និងត្រៀមខ្លួនចូលរួម “តោះ និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ” នឹងផ្ដល់ចម្លើយជូនអ្នកនូវគ្រប់ចម្លើយទាំងអស់ដែលអ្នកចង់បានពាក់ព័ន្ធនឹងការពន្យារកំណើត ការរៀបចំផែនការពន្យារកំណើត និងសុខភាពផ្លូវភេទ ។
ដើម្បីចុះឈ្មោះចូលរួមកម្មវិធី “តោះ និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ” ស្នើសុំការសន្ទនា ឬ សំណួរបន្ថែម សូមទាក់ទងមកកាន់ ៖
Brains Communication
Daniel Marchette
daniel@brains-comm.com
+855 093 999 012 ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ