ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបាត់ដំបង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ជាង​២១​ម៉ឺន​នាក់​ ក្នុង​បុណ្យ​ភ្ជុំបិណ្ឌ​ រយៈពេល​០៣​ថ្ងៃ​

2 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ យ៉ាងតិច​ជាង​២១​ម៉ឺន​នាក់ បាន​ធ្វើ​ដំណើរ​មក​ទស្សនា​កម្សាន្ត ក្នុង​ទឹកដី​នៃ​ខេត្ត​ដែល​មាន​វ័យ​ចំណាស់ (​បាត់ដំបង​) មួយ​នេះ ក្នុង​ឪ​កាស​«​បុណ្យ​ភ្ជុំបិណ្ឌ​»…

ខេត្តបាត់ដំបង ៖ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ យ៉ាងតិច​ជាង​២១​ម៉ឺន​នាក់ បាន​ធ្វើ​ដំណើរ​មក​ទស្សនា​កម្សាន្ត ក្នុង​ទឹកដី​នៃ​ខេត្ត​ដែល​មាន​វ័យ​ចំណាស់ (​បាត់ដំបង​) មួយ​នេះ ក្នុង​ឪ​កាស​«​បុណ្យ​ភ្ជុំបិណ្ឌ​» សម្រាប់​ឆ្នាំ​២០២៤ មាន​រយៈពេល​០៣​ថ្ងៃ ដែល​មានការ​កើនឡើង​១៥៩% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំទៅ​មិ​ញ ។ នេះ​បើ​យោង​តាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត ។

តម​រយៈ​របាយការណ៍​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង លោក អ៊ុ​ច អុំ​ភី​នី​ស្សា​រ៉ា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឪ​កាស​ពិធី​«​បុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ​» រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០១-០៣ ខែតុលា ឆ្នាំ​២០២៤​នេះ ខេត្តបាត់ដំបង បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ យ៉ាងតិច​ជាង​២១​ម៉ឺ​នាក់ ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា នៅ​ក្នុង​ទឹកដី​ខេត្តបាត់ដំបង ។

លោក​ប្រធាន​មន្ទីរ​រូប​នេះ​បាន​បញ្ជាក់​ថា យោង​លើ​សន្ទុះ​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​មក​ដើរ​កម្សាន្ត​ក្នុង​ទឹកដី​ខេត្តបាត់ដំបង ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ សម្រាប់​ឆ្នាំ​២០២៤​នេះ មានការ​កើនឡើង​១,៥៩% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០២៣​កន្លង​ទៅ ។ ប៉ុន្តែ​លោក អ៊ុ​ច អុំ​ភី​នី​ស្សា​រ៉ា មិន​បាន​បញ្ជាក់​ពី​មូលហេតុ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​នានា​ចាប់អារម្មណ៍​លើ​ទឹកដី​ខេត្ត​ដ៏​មាន​វ័យ​ចំណាស់​មួយ​នេះ​ទេ ។

យោង​តាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​០៣​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ខ្មែរ ឆ្នាំ​២០១៤​នេះ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​ធ្វើ​ដំណើរ​កម្សាន្ត​តាម​រមណីយដ្ឋាន គោលដៅ​ទេសចរណ៍​នានា ក្នុង​ទឹកដី​ខេត្តបាត់ដំបង មាន​ចំនួន​២១៦,១៧៩​នាក់ កើនឡើង​១,៥៩% បើ​ប្រៀបធៀប​រយៈពេល​០៣​ថ្ងៃ​ដូច​គ្នា ក្នុង​ឆ្នាំ​២០២៣ មាន​ចំនួន​២១២,៧៨៦​នាក់ ។

ក្នុង​ចំនួន​នេះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​២១៥,៥៥៩​នាក់ កើនឡើង​១,៥២% រីឯ​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន​៦២០​នាក់​កើនឡើង​៣៥,៦៧% ។ បើ​តាម​ការ​កត់សម្គាល់​ក្នុង​ឪ​កាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នា​ឆ្នាំ​នេះ​គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​កម្សាន្ត ក្រោយ​ពី​បាន​បំពេញ​កាតព្វកិច្ច​តាម​ប្រពៃណី (​យក​ម្ហូបអាហារ​ជូន​អ្នក​មានគុណ និង​យក​ចង្ហាន់​ទៅ​វត្ត​) ។

ភ្ញៀវ​ទេសចរ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ភាគច្រើន​បាន​ធ្វើ​ដំណើរ​ទស្សនា​កម្សាន្ត​តាម​រម​ដ្ឋា​ន​នានា ដូច​ជា តំបន់​រមណីយដ្ឋាន​បែប​ធម្មជាតិ តំបន​រមណីយដ្ឋាន​ទឹកធ្លាក់ និង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ​។​ល​។ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ក៏​ដូច​ភ្ញៀវ​ទេសចរ​មក​ពី​តាម​បណ្ដា​ខេត្ត​នានា​បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា ភ្ញៀវ​ទេសចរ​ភាគច្រើន​បាន​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​ប្រាសាទបុរាណ ។

ហើយ​បើ​ធ្វើ​ដំណើ​ទៅ​កម្សាន្ត​តំបន់​រមណីយដ្ឋាន ដែល​មានទឹក​ហូរ ទឹកធ្លាក់​ក៏​ពួក​គេ​ពុំ​សូវ​ហ៊ាន​ចុះ​លែង​ទឹក​ដែរ ។ ពួក​គេ​បារម្ភ​ពី​ជំនន់​ទឹកភ្លៀង ដែល​អាច​កើតឡើង​ដោយ​យថាហេតុ ។ ព្រោះ​នេះ​ជា​រដូវវស្សា ដែល​ងាយ​ប្រឈម​នឹង​ហានិភ័យ​បំផុត ។ និយាយ​ដោយឡែក បើ​តាម​មន្ត្រី​ទេសចរ​ដែល​តាម​សង្កេត​ពី​ដំណើ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​បាន​និយាយ​ដែរ​ថា ក្នុង​រយៈពេល​០៣​ថ្ងៃ​នា​ឪ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ មាន​អាកាសធាតុ​ល្អ​ពុំ​មាន​ភ្លៀង​ធ្លាក់​ដែល​ជា​អំណោយផល​សម្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​នានា​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ទាំង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​វត្ត​អា​រ៉ា​ម ទាំង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​តាម​តំបន់​ទេសចរ​នានា​នៅ​ក្នុង​ខេត្ត គូប​ផ្សំ និង​កត្តា​ផ្លូវថ្នល់​ងាយស្រួល​ធ្វើ​ដំណើរ និង​កត្តា​សន្តិសុខ​មាន​ភាពល្អ​ប្រសើរ​ផង ។

ដូច្នេះ​ហើយ​ទើប ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ នា​ឆ្នាំ​នេះ​ភ្ញៀវ​ទេសចរ​បាន​ធ្វើ​ដំណើរ​មក​កម្សាន្ត​ក្នុង​ខេត្តបាត់ដំបង មានការ​កើនឡើង ទាំង​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ