ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរមកកម្សាន្តប្រមាណជិត២មុឺននាក់

1 ថ្ងៃ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹង​ត្រែង​ ៖ នៅ​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​ ចាប់ពី​ថ្ងៃ​ទី​១​ ខែតុលា ​រហូត​ដល់​ថ្ងៃ​ទី​៣​ ខែតុលា…

ខេត្តស្ទឹង​ត្រែង​ ៖ នៅ​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​ ចាប់ពី​ថ្ងៃ​ទី​១​ ខែតុលា ​រហូត​ដល់​ថ្ងៃ​ទី​៣​ ខែតុលា ​ឆ្នាំ​២០២៤​នេះ ​ខេត្តស្ទឹងត្រែង ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តជាតិ ដែល​មក​កម្សាន្តរមណីយដ្ឋាន​នានា និង​ការ​ស្នាក់​នៅ សរុប​មាន​ចំនួន​១៤,៤៣១ នាក់ ក្នុង​នោះ​ទេសចរ​ជាតិ​ មាន​ចំនួន ១៤,៣៧៦ នាក់ និងទេសចរ​ណ៍បរទេស​មាន​ចំនួន ៥៥ នាក់ ។ នេះ​បើ​តាម​ការ​បញ្ជាក់ របស់ លោក អ៊​ន់ ប៉ោ​សឿ​ន ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តស្ទឹងត្រែង ​។

ក្នុង​នោះ លោក ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​ បានបន្តថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ទៅ​ទស្សនា​កម្សាន្ត​នៅ​តាម​តំបន់​ទេសចរណ៍ និង​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តស្ទឹងត្រែង ព្រមទាំង​បណ្តា​វត្ត នា​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ រយៈពេល ០៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០១-០២-០៣ ខែតុលា​ ឆ្នាំ ២០២៤ បើ​ធៀប​ជាមួយ​ឆ្នាំ ២០២៣ កើនឡើង ៣,៩៩៦​នាក់ ស្មើ​និង ៣៨,២៩%​។
ដោយ​ភ្ញៀវ​ទេសចរ​ជាតិ​កើនឡើង ៣៩,៦១​នាក់ ស្មើ​និង ៣៨,០៣ % ​ភ្ញៀ​ទេសចរ​អន្តរជាតិ​កើន ឡើង៣៥​នាក់ ស្នើ​និង១៧៥ % ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ