ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ភ្ជុំ​ឆ្នាំ​នេះ​! ចែក​ទឹក​ពិសា​កម្ពុជា FREE ជាង ៤​ម៉ឺន​ដប​ធំ ជូន​បងប្អូន​ធ្វើ​ដំណើរ​ ទៅ​ស្រុក​កំណើត​តាម​រថយន្ត ក្រុង​សាធារណៈ

2 ខែ មុន

រាជធានីភ្នំពេញ​៖ សំណាង លើ​សំណាង​! បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​សាធារណៈ ដោយ​ឥត​គិតថ្លៃ​ទាំង ៦ ទីតាំង​ចេញពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ស្រុក​កំណើត ឆ្នាំ​នេះ…

រាជធានីភ្នំពេញ​៖ សំណាង លើ​សំណាង​! បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​សាធារណៈ ដោយ​ឥត​គិតថ្លៃ​ទាំង ៦ ទីតាំង​ចេញពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ស្រុក​កំណើត ឆ្នាំ​នេះ នឹង​ទទួល​បាន ទឹក​ពិសា​កម្ពុជា ចំណុះ 1.5L ឥត​គិតថ្លៃ ពី​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស សរុប​រហូត​ដល់​ជាង ៤០,០០០​ដប ដើម្បី​ជា​ការ​ចូលរួម​អបអរសាទរ​ពិធី​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​ ។

យុទ្ធនាការ​ចុះ​ចែក​ជូន​ទឹក​ពិសា​កម្ពុជា ចំណុះ 1.5L ពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូល លោក​អ្នកឧញ៉ា លាង ឃុន និង អ្នកឧញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ការ​សហការ​ជាមួយ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ឆ្នាំ​នេះ នឹង​រួមចំណែក​បំពេញ​ជាតិ​ទឹក បំបាត់​ភាព​ហត់នឿយ​ក្នុង​ការ​ធ្វើ​ដំណើរ ជា​ពិសេស​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​ ចំពោះ​បងប្អូន​ជនរួមជាតិ ​។

ក្រៅពី​ការ​ចែករំលែក​ក្ដី​ស្រលាញ់ តាម​រយៈ​ការ​ផ្ដល់​ជូន​ទឹក​ពិសា​កម្ពុជា ដោយ​ឥត​គិតថ្លៃ ជូន​បងប្អូន មុន​ឡើង​រថយន្តក្រុង​សាធារណៈ ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​ចង់​ណែនាំ​ជូន​បងប្អូន​ថា ទឹក​ពិសា​កម្ពុជា គឺជា​ផលិតផល​ទឹក​ពិសា​ក្នុងស្រុក ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ខ្មែរ និង​ជា​ផលិតផល «Made in Cambodia» ស្តង់ដារ​គុណភាព​ខ្ពស់​លំដាប់​ពិភពលោក ប្រើ​សុទ្ធតែ​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ SMART TRIPLE FILTER ដោយ​ផ្តោត​សំខាន់​ទៅ​លើ បច្ចេកវិទ្យា ៣​សំខាន់​ៗ គឺ​ដក​កករ ដក​ក្លិន ដក​សារជាតិ​រ៉ែ​ ដែល​មិន​ចាំបាច់ ​សម្រាប់​សុខភាព ចេញពី​ទឹក ​។

សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ត្រៀម​ធ្វើ​ដំណើរ ឥត​គិតថ្លៃ តាម​រថយន្តក្រុង​សាធារណៈ​ថា ការ​ចែក​ទឹក​ពិសា​កម្ពុជា ចំណុះ 1.5L FREE នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ពី​ម៉ៅ​ង ៤​រហូត​ដល់​ម៉ោង ១១:៣០​នាទី ព្រឹក នៅ​ស្ថានីយ​រថយន្តក្រុង​ទាំង​៦​ធំ​ៗ​ដូច​ជា​៖ ស្ថានីយ​រថយន្តក្រុង​វាល​ស្បូវ​, ស្ថានីយ​រថយន្តក្រុង​ចាក់​អង្រែ​លើ​, ស្ថានីយ​រថយន្តក្រុង​ផ្លូវ ២០០៤, ស្ថានីយ​រថយន្តក្រុង​សួនច្បារ​ឬ​ស្សី​កែវ​, ស្ថានីយ​រថយន្តក្រុង OCIC ជ្រោយចង្វារ និង​ស្ថានីយ​រថយន្តក្រុង​រង្វង់​មូល​កួច​កាណុង ៕ អត្ថបទសហការ