ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក ហេង ​សួរ និងលោក ឃួ​ង ស្រេង អញ្ជើញ ជូន​ដំណើរបងប្អូន​ កម្មករ​-​និយោជិត ប្រជាពលរដ្ឋ ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត ​តាម​រយៈ​រថយន្តក្រុង ដោយ​ជិះ​មិន​បង់ប្រាក់

2 ខែ មុន

រាជធានីភ្នំពេញ​៖ នាថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ២០២៤ ​នេះ ឯកឧត្តម ហេង​សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រួម​និង…

រាជធានីភ្នំពេញ​៖ នាថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ២០២៤ ​នេះ ឯកឧត្តម ហេង​សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រួម​និង ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជូន​ដំណើរ​ បងប្អូនកម្មករ​-​និយោជិត ប្រជាពលរដ្ឋ ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​ តាម​រយៈ​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ (City Bus) ដោយ​ជិះ​មិន​បង់ប្រាក់​ ។

តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​រថយន្តក្រុង ចំនួន ៦៥៣​ គ្រឿង​សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន​សាធារណៈ ដែល​មាន​រយៈពេល ០៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ដល់​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ ” ដោយ​ជិះ​មិន​បង់ប្រាក់ ” ទៅ​តាម​បណ្ដា​ខេត្ត​នានា និង​ធ្វេី​ដំណើរ​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​ភូមិភាគ​ឦសាន ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ​។

សូម​ជូនពរ​បងប្អូន​កម្មករ​-​និយោជិត និង​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ ប្រកបដោយ​សុខ​សុវត្ថិភាព ទៅ​លេង​ស្រុក​កំណើត ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ ជា​ពិសេស​ទៅ​លេង​កម្សាន្ត​នៅ​តាម​បណ្តា​ខេត្ត​ភាគ​ឦសាន ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ​ ៕ អត្ថបទសហការ