ក្រសួងពាណិជ្ជកម្មកម្ពុជា ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្ត JETOUR ដោយក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia)
រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន KNN…
រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន KNN…
រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន KNN Cambodia បានរៀបចំនូវសន្និសីទសារព័ត៌មានស្តីពី ការទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្ត JETOUR របស់ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដោយក្រសួងពាណិជ្ជកម្ម ។ សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោល បំណងផ្សព្វផ្សាយ និងជម្រាបជូនជាសធារណៈជនទាំងអស់ អំពីការទទួលស្គាល់សិទ្ធិចែកចាយផ្តាច់មុខ រថយន្ត និងគ្រឿងបន្លាស់គ្រប់ម៉ូដែលរបស់ម៉ាក JETOUR របស់ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ។
យោងតាមលិខិតទទួលស្គាល់សិទ្ធិនាំចូល និងផ្តាច់មុខចែកចាយផ្តាច់មុខ ដែលចេញពីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិនចុះថ្ងៃទី ២២ សីហាឆ្នាំ ២០២៤ និងលិខិតចេញពីក្រួសួងពាណិជ្ជកម្មកម្ពុជាចុះថ្ងៃទី ១៩ កញ្ញា ឆ្នាំ ២០២៤ តាមរយៈលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលេខ ៣១៤៩ គឺបានទទួលស្គាល់ថា ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា គឺជាក្រុមហ៊ុនតែមួយគត់ដែលមានសិទ្ធិនាំចូលចែកចាយនូវរថយន្ត គ្រឿងបន្លាស់ និងសេវាកម្មម៉ាក JETOUR គ្រប់ម៉ូដែលទូទាំងប្រទេសកម្ពុជា ហើយក៏ជាក្រុមហ៊ុនតែមួយគត់ដែលមានសិទ្ធិក្នុងការប្រើប្រាស់ ឬចាត់ចែងផ្តល់សិទ្ធិប្រើប្រាស់ផ្សព្វផ្សាយ និងការលើកស្លាកសញ្ញា JETOUR នៅព្រះរាជាណា ចក្រកម្ពុជាផងដែរ ។
លោក GARY ZHANG, Country Manager of JETOUR International បានលើកឡើងថា ៖ «ក្រុមហ៊ុនផលិតរថយន្ត JETOUR ស្ថិតក្រោមក្រុមហ៊ុន Chery Holding Group គឺជាសម្ព័ន្ធក្រុមហ៊ុនដែលនាំចេញរថយន្តច្រើនជាងគេ Top 2 ទូទាំងពិភពលោក ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាជាពិសេសទីផ្សារអារ៉ាប់រួម និងអាហ្វ្រិក បានចាប់ផ្តើមបោះជំហ៊ានចូលទីផ្សារកម្ពុជាជាផ្លូវការនាចុងឆ្នាំ ២០២៣នេះ តាមរយៈការផ្តល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខទៅក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ។ ការជ្រើសរើសក្រុមហ៊ុន KNN CAMBODIA ជាក្រុមហ៊ុនផ្តាច់មុខនេះ JETOUR AUTO គឺបានសិក្សាយ៉ាងល្អិតល្អន់ និងតឹងរឹងបំផុតទៅលើគុណសម្បត្តិរបស់ក្រុមហ៊ុនដែលជាដៃគូសហការក្នុងនោះដែរ KNN គឺជាក្រុមហ៊ុនដែលមានកិត្យានុភាព និងបទពិសោធន៍ច្រើនជាង ២០ ឆ្នាំ លើការចែកចាយគ្រឿងចក្រធុនធ្ងន់នៃកម្ពុជា ក៏ជាក្រុមហ៊ុនដែលពោលពេញដោយទំនួលខុសត្រូវទៅលើការផ្តល់សេវាធានា គ្រឿងបន្លាស់ ការបំពេញចិត្ត និងរក្សាគុណភាពខ្ពស់ទៅអតិថិជន» ។
លោក អ៉ឹង ម៉ុយហ្គេច នាយកប្រតិបត្តិ ប្រតិបត្តិការនៃក្រុមហ៊ុន KNN CAMBODIA ក៏បានបន្ថែមផងដែរថា «ក្រុមហ៊ុន ខេ អិន អិន គឺជាអ្នកនាំចូល និងចែកចាយផ្តាច់មុខរថយន្ត JETOUR តែមួយគត់នៃកម្ពុជា ដូចនេះសម្រាប់អ្នកនាំចូល និងចែកចាយរថយន្ត JETOUR ខុសច្បាប់ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា នឹងសហការជាមួយអជ្ញាធរ និងក្រសួងមានសមត្ថកិច្ច អនុវត្តន៍នីតិវិធីផ្លូវច្បាប់ ដើម្បីទប់ស្កាត់សកម្មភាពទាំងឡាយដែលរំលោ.ភបំពានលើសិទ្ធិចែកចាយផ្តាច់មុខរបស់ ក្រុមហ៊ុន KNN CAMBODIA» ។
ការប្រកាសជាសារធារណៈនេះគឺក្នុងគោលបំណងអោយសារធារណជនទទួលជាព័ត៏មានថា រាល់ការជាវរថយន្ត JETOUR ចេញពី Jetour Cambodia អតិថិជននឹងទទួលបាននូវទំនុកចិត្តពីប្រភពនៃរថយន្តគឺព្រោះថា ក្រុមហ៊ុន KNN Cambodia មានការសិក្សាស៊ីជម្រៅ និងជ្រើសយក Spec រថយន្តដែលតម្រូវនឹងស្ថានភាពផ្លូវ និងអាកាសធាតុប្រទេសកម្ពុជា ព្រមទាំងផ្តល់នូវការធានាស្តង់ដារខ្ពស់ពីរោងចក្រ JETOUR ដល់ទៅ ៥ ឆ្នាំ ឬ ១៥ ម៉ឺនគីឡូម៉ែត្រ ។
ជាពិសេសអតិថិជននឹងទទួលបាននូវការធានាសេវាកម្មក្រោយការលក់យ៉ាងត្រឹមត្រូវបំផុតពី Jetour Cambodia ជាមួយនូវប្រព័ន្ធឆែកលេខ VIN រថយន្ត និងប្រព័ន្ធស្កេនជួសជុលដោយបច្ចេកវិទ្យាខ្ពស់បំផុត (High Tech) ការប្រើប្រាស់គ្រឿងបន្លាស់សុទ្ធ ក្រុមជាងបច្ចេកទេសជំនាញដែលបណ្តុះបណ្តាល និងទទួលស្គាល់ដោយ JETOUR ទាំងនេះគឺដើម្បីធានាអោយបាននូវគុណភាពនៃការប្រើប្រាស់ ការធានា និងទំនុកចិត្តនៃការបើកបររបស់អ្នកប្រើប្រាស់ ។
ប្រសិនបើអតិថិជនជាវរថយន្ត JETOUR ដែលនាំចូល និងចែកចាយខុសច្បាប់ នោះអតិថិជនអាចនឹងទិញបាននូវរថយន្តដែលជា Spec ប្រើក្នុងតំបន់ប្រទេសចិន និងពុំទទួលបានការធានាពីរោងចក្រ JETOUR នោះទេ ហើយអតិថិជនក៏មិនទទួលបានសេវាថែទាំ ការផ្លាស់ប្តូរគ្រឿងបន្លាស់ក្លែងក្លាយ កែច្នៃ ផងដែរ ដូចនេះអតិថិជននឹងបាត់បង់អត្ថប្រយោជន៍ ក៏ដូចជារថយន្តអាចនឹងមានបញ្ហាលើការប្រើប្រាស់ មុខងារសុវត្ថិភាព ឬប្រព័ន្ធបំពាក់ផ្សេងៗ ។
សូមបញ្ជាក់ផងដែលថា KNN CAMBODIA នឹងនាំចូលនូវរថយន្ត JETOUR ជាច្រើនម៉ូដែលទៀត មានដូចជា ៖ DASHING, T2, X50, X70, X70 Pluses, X90, X95 បន្ថែមទៀតក្នុងពេលឆាប់ៗនេះ ។ ក្នុងនោះផងដែរ ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការទិញរថយន្តម៉ូឌែលគ្រប់ JETOUR អតិថិជនអាចជ្រើសរើសសេវាកម្មបង់រំលស់របស់ក្រុមហ៊ុន ឬធនាគារដៃគូ ដោយទទួលបាននូវលក្ខខណ្ឌបង់រំលស់ងាយៗ និងឆាប់រហ័សនៅទីតាំងផ្ទាល់តែម្តង ជាពិសេសគឺការប្រូម៉ូសិនបញ្ជុះតម្លៃ ២០០០ ដុល្លារបន្ថែមទៀតក្នុងរដូវការភ្ជុំបិណ្ឌនេះ ។ ដើម្បីជ្រាបកាន់តែច្បាស់អាចសាកសួរព័ត៌មានបន្ថែមរយៈ លេខទំនាក់ទំនង ៖ 017 713 713 ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ