ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មមី រកា និង​ថោះ ស្ងាត់​ៗ លុយ​ចូល​មិន​ស្ទើរ​ទេ

3 ថ្ងៃ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ​? ឆ្នាំមមី អ្នក​ដែល​កើត​ក្នុង​ឆ្នាំមមី ជា​បុគ្គល​ដែល​មិន​ចេះ​អួត​អ្នក​ដទៃ​ថា​គេ​មាន​លុយ​ច្រើន​ប៉ុណ្ណា​ទេ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​តែង​នាំ​លុយ​ធំ​ចូល​ផ្ទះ​ស្ងាត់​ៗ​។ ដូចនេះ គេ​ជា​អ្នកមាន​ដែល​គ្មាន​នរណា​ដឹង​ឡើយ​។ ឆ្នាំរកា…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ​?

ឆ្នាំមមី

អ្នក​ដែល​កើត​ក្នុង​ឆ្នាំមមី ជា​បុគ្គល​ដែល​មិន​ចេះ​អួត​អ្នក​ដទៃ​ថា​គេ​មាន​លុយ​ច្រើន​ប៉ុណ្ណា​ទេ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​តែង​នាំ​លុយ​ធំ​ចូល​ផ្ទះ​ស្ងាត់​ៗ​។ ដូចនេះ គេ​ជា​អ្នកមាន​ដែល​គ្មាន​នរណា​ដឹង​ឡើយ​។

ឆ្នាំរកា

បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំរកា ជា​អ្នក​ដែល​ចូល​ចិត្ត​រាប់អាន​អ្នក​ដទៃ ហើយ​ក៏​មាន​ថ្វីមាត់​ល្អ​ផង​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​តែង​កសាង​បាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជា​ច្រើន​។ ដូចនេះ ផ្លូវ​ចំណេញ​​បាន​ប្រាក់​ធំ​នឹង​កាន់តែ​ខិត​ជិត​គេ​។

ឆ្នាំថោះ

មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំថោះ មិន​ថា​គេ​មានទ្រព្យ​សម្បត្តិ​ច្រើន​យ៉ាងណា​ក៏​គ្មាន​នរណា​ដឹង​ដែរ ព្រោះ​គេ​ជា​បុគ្គល​ដែល​មិន​ចេះ​អួត​នោះ​ឡើយ​។ ដូចនេះ លុយ​ដែល​ចូល​មក​រក​គេ​សុទ្ធតែ​មករ​កតាម​ផ្លូវ​សម្ងាត់​ជា​និច្ច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ