ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាឡា​ត់ ស្រី​ឡា​ង ចេញ​ទទួលស្គាល់​កំហុស ក្រោយ​​​នារី​ម្នាក់​ទម្លាយ​រឿង​ខ្ចីប្រាក់​មិន​ព្រម​សង

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង សាឡា​ត់ ស្រី​ឡា​ង បាន​ចេញ​មុខ​ទទួលកំហុស បន្ទាប់​ពី​មាន​នារី​ម្នាក់​បាន​ទម្លាយ​រឿង​រ៉ាវ ​ដែល​នាង​ខ្ចីប្រាក់​ប្រមាណ​២០០​ដុល្លារ ហើយ​គេចវេស​មិន​ព្រម​សង ។…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង សាឡា​ត់ ស្រី​ឡា​ង បាន​ចេញ​មុខ​ទទួលកំហុស បន្ទាប់​ពី​មាន​នារី​ម្នាក់​បាន​ទម្លាយ​រឿង​រ៉ាវ ​ដែល​នាង​ខ្ចីប្រាក់​ប្រមាណ​២០០​ដុល្លារ ហើយ​គេចវេស​មិន​ព្រម​សង ។ យ៉ាងណា ក្រៅពី​ការ​ទទួលកំហុស​ខាងលើ សាឡា​ត់ ស្រី​ឡា​ង ក៏​បាន​ទូទាត់​សង​លុយ​ដែល​ជំពាក់​ទៅ​កាន់​នារី​ជា​ម្ចាស់បំណុល​នោះ​រួច​ហើយ ។

ការ​ចេញ​មុខ​ទទួលកំហុស​ពី​តារា​ស្រី​ខាងលើ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​នារី​ម្នាក់​បាន​ទម្លាយ​រឿងរ៉ាវ​ដ៏​ក្តៅ​គគុក​ខាងលើ​នេះ តាម​បណ្តាញ​សង្គម​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ នារី​ដែល​មានឈ្មោះ​ក្នុង​បណ្តាញ​សង្គម​ថា Ly Chanvatey បាន​បង្ហោះ​រូប និង​ការ​ឆាត​ជា​សម្លេង​ពី​ការ​ខ្ចី​លុយ​ជាមួយ សាឡា​ត់ ស្រី​ឡា​ង ដោយ​អម​ជាមួយនឹង​សំ​ណេ​រថា ខ្ចី​លុយ​យប់​ថ្ងៃ​ទី​27.07.2024 សន្យា​២​ថ្ងៃ​សង កុហក​ខ្ញុំ​ថ្ងៃនេះ​ថ្ងៃ​នោះ​រហូត​ពេល​នេះ ជិត​២​ខែ​លុយ​ប៉ុណ្ណឹង​សោះ​ឱ្យ​អោយ​ថោក​ខ្លួន​ដែរ ។ កុហក​បង្វិល​ក្បាល​ខ្ញុំ​ណាស់ ២​ខែ​នេះ​ខ្ញុំ​ខូច​អារម្មណ៍​អី​ខ្លះ?ខ្ញុំ​ខាត​ការងារ​ស្អី​ខ្លះ? ដោយសា​រ​អា​រម្មណ៍​ធុញ​នឹង​លេស​អ្នកឯង? ដល់​ការ​អត់ធ្មត់​មាន​ដែន​កំណត់ ខ្ញុំ​បង្ហាញ​ទើប​អ្នកឯង​មក​សង​ខ្ញុំ​ដូចនេះ​លុយ​200$ វា​មិន​ស័​ក្ត​សម​នឹង​ការ​ដែល​ខ្ញុំ​វា​ខូច​ខួរ​២​ខែ​នេះ​ទេ​ហើយ​មិនមែន​ខ្ញុំ​មិន​ប្រាប់​ទេ ខ្ញុំ​ព្រមាន​២​ដង​ហើយ តែ​អ្នកឯង​នៅ​បំពាន ។ នេះ​ជា​មេរៀន​ទៅ​ដល់​អ្នក​លេស 100​ជំពូក ដែល​ខ្ចី​គេ​មិន​ចង់​សង​ថា ខ្ញុំ​ហ៊ាន​និយាយ​ខ្ញុំ​ហ៊ាន​ធ្វើ​។ ចប់​។

យ៉ាងណា ក្រោយ​ឃើញ​ការ​បង្ហោះ​ខាងលើ​នេះ តារា​សម្តែង​នាង សាឡា​ត់ ស្រី​ឡា​ង ក៏​បាន​ធ្វើការ​ឆ្លើយ​តប​តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា បងប្អូន​ប្រាកដជា​បានឃើញ​ការ​ផុស​របស់​បងស្រី Ly Chan Vatey ហើយ​បញ្ហា​ដែល​កើតឡើង គឺ​ខ្ញុំ​ពិតជា​ទទួល​នៅ​កំហុស​មិន​បាន​គេចវេស​ទេ ហើយ​បង​របស់ខ្ញុំ​គាត់​ក៏​បាន​ជួយ​ដោះស្រាយ​ទូទាត់​សង​ប្រាក់​ដែល​បាន​ខ្ចី​ពី​គាត់​តាំងពី​ម្សិលមិញ ហើយ​ខ្ញុំ​ក៏​ព្យាយាម​ក្នុង​ការ​ទំនាក់ទំនង​ទៅ​គាត់​ដែល ។

នាង​បញ្ជាក់​ថា ខ្ញុំ​ពិតជា​សូមទោស​នៅ​កំហុស​នេះ មួយ​រយ​:​នេះ បញ្ហា​មាន​ច្រើន​សំរាប់​ខ្ញុំ​ដែល​មិន​អាច​នឹង​និយាយ​បាន ។ ខ្ញុំ​បាន​ទូទាត់​រួចរាល់​សង្ឃឹមថា បងស្រី​នឹង​បញ្ចប់រឿង​ត្រឹម​នឹង ហើយ​ខ្ញុំ​ពិតជា​សុំ​ទោស​នៅ​កំហុស​មួយ​នេះ​ពិតមែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ