លោកជំទាវអនុប្រធានកិត្តិយស សាខាកាកបាទក្រហម ខេត្តកំពង់ធំ អញ្ជើញកាន់បិណ្ឌទី ១ នៅក្នុងស្រុកសន្ទុក
ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃពុធ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ ដែលជាថ្ងៃកាន់បិណ្ឌទី ១…
ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃពុធ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ ដែលជាថ្ងៃកាន់បិណ្ឌទី ១…
ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃពុធ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ ដែលជាថ្ងៃកាន់បិណ្ឌទី ១ នេះលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារបានអញ្ជើញចូលរួមកាន់បិណ្ឌទី ១ ជាមួយប្រជាពុទ្ធបរិស័ទនៅវត្តសង់ឃ្លាំង វត្តធម្មនាថ និង វត្តសន្ទុកក្រៅក្នុងស្រុកសន្ទុកខេត្តកំពង់ធំ ។
សូមបញ្ជាក់ជូនថា ពិធីបុណ្យភ្ជុំ បិណ្ឌឆ្នាំនេះចាប់ផ្ដើមពីថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៤ ។ ពិធីកាន់បិណ្ឌនេះត្រូវបានប្រជាជនកម្ពុជា ធ្វើការគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនទៅតាមទំនៀមទំលាប់ប្រពៃណី នៃព្រះពុទ្ធសាសនា មានដូច ជាពិធី នមស្សកា ព្រះរតនត្រ័យ សមាទានសីល និមន្ដព្រះសង្ឃចម្រើនព្រះបរិត្ត រាប់ បាត្រ បង្សុកូល វេរចង្ហាន់ និងគ្រឿងបរិក្ខាប្រគេនព្រះសង្ឃផងដែរ ។
ហើយតាមទំនៀមទំលាប់ខ្មែរនេះដែរក្រៅពីការរាប់ បាត្រ បង្សុកូល វេរចង្ហាន់ និងគ្រឿងបរិក្ខាប្រគេនព្រះសង្ឃនោះប្រជាជនយើងក៏មានថ្វាយគ្រឿងសក្ការៈបូជា នមស្សការថ្វាយព្រះរតនៈត្រៃ សមាទានសីល ទៅតាមទំនាម ទម្លាប់ប្រពៃណីសាសនាផងដែរ ។
នៅក្នុងឱកាសលោកជំទាវ ខៀវ ស៊ីណា និងក្រុមការងាររួមជាមួយប្រជាពុទ្ធបរិស័ទបានអញ្ជើញរាប់បាត្រ និងបង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន វិរៈយុទ្ធជន វិរៈយុទ្ធនារី ដែលពលីជីវិត ដើម្បីបុព្វហេតុជាតិ និងឧទ្ទិសកុសលដល់ញាត្តិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅបរលោកខាងមុខផងដែរ ។ លោកជំទាវ ខៀវ ស៊ីណា បានចាត់ទុកការមកជួបជុំគ្នាមកធ្វើបុណ្យធ្វើទាន និងការគោរពប្រតិបត្តិ បូជាតាមជំនឿសាសនា ក្នុងពិធីបុណ្យកាន់បិណ្ឌនាពេលនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព។ ដូចនេះ សុខសន្តិភាព ដែលប្រទេសកម្ពុជាទទួលបាននេះមានតម្លៃណាស់ដែលយើងត្រូវការពារថែរក្សាឲ្យបានគង់វង្ស ។
នៅក្នុងឱកាសនោះដែរលោកជំទាវខៀវ ស៊ីណា ជា ចាន់តូ បាននាំយកទេយ្យវត្ថុ គ្រឿងបរិក្ខា និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃវត្តទាំង៣សម្រាប់ចាត់ចែងនិងប្រើប្រាស់នៅក្នុងរយះនៃពិធីបុណ្យកាន់បិណ្ឌនេះផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ