ករណីច្រឡំទារកនៅថៃ! មន្ទីរពេទ្យព្រមផ្តល់សំណងដល់គ្រួសារជនជាតិថៃ និងមីយ៉ាន់ម៉ា
ប្រទេសថៃ ៖ បើតាមប្រភពពីកាសែតថៃ បាងកកប៉ុស្តិ៍ នៅថ្ងៃទី១៧ ខែកញ្ញានេះ បានឱ្យដឹងថា មន្ទីរពេទ្យមួយស្ថិតក្នុងខេត្តសាមុតសាខន (Samut Sakhon)…
ប្រទេសថៃ ៖ បើតាមប្រភពពីកាសែតថៃ បាងកកប៉ុស្តិ៍ នៅថ្ងៃទី១៧ ខែកញ្ញានេះ បានឱ្យដឹងថា មន្ទីរពេទ្យមួយស្ថិតក្នុងខេត្តសាមុតសាខន (Samut Sakhon)…
ប្រទេសថៃ ៖ បើតាមប្រភពពីកាសែតថៃ បាងកកប៉ុស្តិ៍ នៅថ្ងៃទី១៧ ខែកញ្ញានេះ បានឱ្យដឹងថា មន្ទីរពេទ្យមួយស្ថិតក្នុងខេត្តសាមុតសាខន (Samut Sakhon) បានយល់ព្រមផ្តល់សំណងដល់គ្រួសារចំនួន ២ បន្ទាប់ពីសារភាពកំហុសរឿងប្រគល់ទារកច្រឡំគ្នាពេលវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ កាលពីខែមុន។
ការសម្រេចចិត្តនេះ ត្រូវបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចុះហត្ថលេខាដោយលោកវេជ្ជបណ្ឌិត Surawit Sakdanuparb ពីការិយាល័យសុខភាពសាធារណៈខេត្តសាមុតសាខន និងលោកវេជ្ជបណ្ឌិត Thammawit Kuakoonkiat ប្រធានមន្ទីរពេទ្យ Krathumbaen ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ លោកវេជ្ជបណ្ឌិត Surawit បានអះអាងថា ការច្រឡំទារកគ្នាបានកើតឡើងកាលពីខែមុន ដែលបានបណ្តាលឱ្យទារកជនជាតិថៃម្នាក់ត្រូវបានប្រគល់ឱ្យឪពុកម្តាយជនជាតិមីយ៉ាន់ម៉ា ហើយកូនរបស់ពួកគេ បែរជាត្រូវបានប្រគល់ទៅឱ្យឪពុកម្តាយជនជាតិថៃទៅវិញ។
បើយោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ទារកទាំងពីរដែលទើបនឹងកើតត្រូវបានបញ្ជូនបន្តទៅផ្នែកពិសេសមួយ ដើម្បីទទួលការព្យាបាលសម្រាប់ការឆ្លងមេរោគ។ អំឡុងពេលនោះ ខ្សែដៃសម្គាល់អត្តសញ្ញាណពួកគេត្រូវបានកាត់ចេញដោយគិលានុបដ្ឋាយិកាដែលងូតទឹកឱ្យពួកគេផ្ទាល់ មុនពេលពាក់ខ្សែដៃថ្មី ហើយច្រឡំគ្នាតែម្តង។
នៅពេលមកដល់ផ្ទះវិញ ឪពុកម្តាយជនជាតិថៃបានសង្កេតឃើញថា ទារកដែលខ្លួននាំមកផ្ទះ មានកាយសម្បទាខុសប្លែកពីធម្មតា ទើបធ្វើឱ្យពួកគេត្រឡប់ទៅមន្ទីរពេទ្យវិញ។ ពួកគេបានស្នើសុំការធ្វើតេស្តឌីអិនអេ (DNA) ហើយលទ្ធផលបង្ហាញថា ទារកដែលពួកគេនាំយកទៅផ្ទះគឺពិតជាមិនមែនកូនរបស់ពួកគេមែន។
នៅក្នុងការធ្វេសប្រហែសនេះ លោកវេជ្ជបណ្ឌិត Surawit Sakdanuparb បានបញ្ជាក់ថា ខាងមន្ទីរពេទ្យ Krathumbaen នឹងត្រូវផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់ទារកទាំងពីរដើម្បីជាសំណង៕ (ប្រភព ៖ បាងកកប៉ុស្តិ៍)
ចែករំលែកព័តមាននេះ