ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជម្រើសជាតិ​បាល់ទះ​កម្ពុជា កាន់តែ​មាន​សន្ទុះ​ខ្លាំង​ឡើង ឈ្នះ​ ២ ​ប្រកួត​ជាប់​គ្នា ក្នុង​រយៈពេល ៤​ថ្ងៃ

3 ខែ មុន

រាជធានីភ្នំពេញ​៖ ក្រោម​កិច្ចសហការ​ឧបត្ថម្ភ​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ជាមួយនឹង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា យើង​សង្កេត​ឃើញ​ថា ការ​ប្រកួត​របស់​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា ហាក់​មាន​សន្ទុះ​សមត្ថភាព​គួរ​ឱ្យ​កត់សម្គាល់ តួយ៉ាង​ត្រឹម​រយៈពេល ​៤…

រាជធានីភ្នំពេញ​៖ ក្រោម​កិច្ចសហការ​ឧបត្ថម្ភ​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ជាមួយនឹង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា យើង​សង្កេត​ឃើញ​ថា ការ​ប្រកួត​របស់​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា ហាក់​មាន​សន្ទុះ​សមត្ថភាព​គួរ​ឱ្យ​កត់សម្គាល់ តួយ៉ាង​ត្រឹម​រយៈពេល ​៤ ​ថ្ងៃ ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា ​ទទួល​បាន​ជ័យជម្នះ​រហូត​ដល់​ទៅ ២​ព្រឹត្តិការណ៍​ប្រកួត ជាប់​ៗ​គ្នា ​។

ថ្មី​ៗ​កន្លង​ទៅ​នេះ ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឧបត្ថម្ភ​ផ្ដាច់មុខ ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រកួត SEA V LEAGUE CHALLENGE ដែល​ជា​ការ​ប្រកួត​ដណ្ដើម​កៅអី ដើម្បី​បន្ត​ចូលរួម​ការ​ប្រកួត SEA VLEAGUE 2025 នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​ជា​ការ​ប្រកួត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទាំងមូល ​។ ព្រឹត្តិការណ៍​ប្រកួត SEA V LEAGUE CHALLENGE នេះ​មានការ​ចូលរួម​ពី កម្ពុជា ឡាវ សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី ​។ ជា​លទ្ធផល​បន្ទាប់​ពី​ការ​ប្រកួត​បាន​បញ្ចប់ ក្រុម​ដែល​ឈ្នះ និង​ទទួល​បាន​កៅអី​ ទៅ​ប្រកួត​បន្ត​នោះ​គឺ ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា ​។

បន្ទាប់​ពី​ការ​ប្រកួត SEA V LEAGUE CHALLENGE បាន​បញ្ចប់ ក្រុម​កីឡាករ​ជម្រើសជាតិ​ នៃ​ប្រទេស​ទាំង​៤ ក៏​បាន​បន្ត​ប្រកួត​ដណ្ដើម​ប្រាក់​រង្វាន់ SAMDECH MOHA BOVOR THIPADEI – 2024 ។ ការ​ប្រកួត​នេះ​មាន​រយៈពេល​ ៣ ​ថ្ងៃ រហូត​ដល់​ថ្ងៃ​ផ្ដាច់ព្រ័ត្រ កម្ពុជា ត្រូវ​ប៉ះ​ជាមួយ ម៉ា​ឡេ​ស៊ី ដណ្ដើម​យក​លេខ​១ និង​លេខ​២ ហើយ​ចំពោះ​ឡាវ និង​សិង្ហ​បុរី ត្រូវ​ប្រកួត​ដណ្ដើម​លេខ ​៣ និង​លេខ​ ៤ ​។ ជា​លទ្ធផល​នៃ​កា​ប្រកួត​ផ្ដាច់ព្រ័ត្រ ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទទួល​បាន ​លេខ​១ ដោយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ១០០​ លាន​រៀល ​។ ក្រុម​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី​ នៅ​ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ៣០​លាន​រៀល លេខ​ ៣​ បាន​ទៅ​លើ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ២០​ លាន​រៀល ហើយ​ចុង​ក្រោយ​ចំណាត់ថ្នាក់​លេខ​ ៤ បាន​ទៅ​លើ​ក្រុម​ជម្រើសជាតិ ឡាវ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ១០​លាន​រៀល ​។

បន្ថែម​ពីលើ​ការ​ឧបត្ថម្ភ​ ដល់​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា និង​ឧបត្ថម្ភ​ដល់​ការ​ប្រកួត​ដណ្ដើម​ប្រាក់​រង្វាន់ SAMDECH MOHA BOVOR THIPADEI – 2024 SEA V LEAGE CHALLENG នេះ អ្នកឧកញ៉ា លាង ម៉េ​ង ក៏​បាន​ប្រកាស​បន្ថែម​ថា លោក​នឹង​រួម​ដំណើរ ​ជាមួយ​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា ទៅ​ប្រកួត​ស៊ី​ហ្គេ​ម នៅ​ប្រទេស​ថៃ ក្នុង​ឆ្នាំ​២០២៥ ខាង​មុខ​នេះ ហើយ​ប្រសិនបើ​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា ទទួល​បាន​មេដាយមាស ស៊ី​ហ្គេ​ម នេះ អ្នកឧកញ៉ា នឹង​ធ្វើ​មេដាយមាស​ជូន ២​គីឡូ​ ៕ អត្ថបទសហការ