ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​ត្រូវធ្វើ និង​មិន​ត្រូវធ្វើ ពេល​កូន​ភ័យ​ខ្លាច ឬ ថប់​បារម្ភ !

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​កូន​ពិបាកចិត្ត ឬ​មានការ​ថប់​បារម្ភ វា​ជា​រឿង​ធម្មតា​ទេ ដែល​ឪពុក​ម្តាយ​គ្រប់​រូប​ចង់​ជួយ​ពួក​គេ​ឱ្យ​មាន​អារម្មណ៍​ធូរស្រាល​ឡើង​វិញ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ព្យាយាម​ការពារ​កុមារ​ពី​រឿង​ដែល​ធ្វើ​ឱ្យ​ពួក​គេ​តូចចិត្ត​ខ្លាំង​ពេក អ្នក​បែរជា​អាច​ធ្វើ​ឱ្យ​ការ​ថប់​បារម្ភ​កាន់តែ​ធ្ងន់ធ្ងរ​ដោយ​ចៃដន្យ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​កូន​ពិបាកចិត្ត ឬ​មានការ​ថប់​បារម្ភ វា​ជា​រឿង​ធម្មតា​ទេ ដែល​ឪពុក​ម្តាយ​គ្រប់​រូប​ចង់​ជួយ​ពួក​គេ​ឱ្យ​មាន​អារម្មណ៍​ធូរស្រាល​ឡើង​វិញ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ព្យាយាម​ការពារ​កុមារ​ពី​រឿង​ដែល​ធ្វើ​ឱ្យ​ពួក​គេ​តូចចិត្ត​ខ្លាំង​ពេក អ្នក​បែរជា​អាច​ធ្វើ​ឱ្យ​ការ​ថប់​បារម្ភ​កាន់តែ​ធ្ងន់ធ្ងរ​ដោយ​ចៃដន្យ ។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ជួយ​កុមារ​ឱ្យ​យកឈ្នះ​លើ​ការ​ថប់​បារម្ភ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។ មាន​គន្លឹះ​មាន​ប្រយោជន៍​មួយ​ចំនួន ដើម្បី​ជួយ​កុមារ​ឱ្យ​រួច​ផុត​ពី​វដ្ដ​នៃ​ការ​ថប់​បារម្ភ ៖

១. គោលដៅ គឺ​មិនមែន​បំបាត់​ការ​ថប់​បារម្ភ​នោះ​ទេ ប៉ុន្តែ​ជួយ​កុមារ​គ្រប់គ្រង​វា ៖ គ្មាន​នរណា​ចង់​ឃើញ​កូន​មិន​សប្បាយចិត្ត​នោះ​ទេ ប៉ុន្តែ​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​កុមារ​ឱ្យ​យកឈ្នះ​លើ​ការ​ថប់​បារម្ភ គឺ​មិន​ត្រូវ​ព្យាយាម​បំបាត់​ភាព​តានតឹង​ដែល​បង្ក​ឱ្យ​មាន​វា​នោះ​ទេ ប៉ុន្តែ​អ្នក​គួរតែ​បង្រៀន​កូន​ឱ្យ​ចេះ​អត់ធ្មត់ និង​គ្រប់គ្រង​វា​ឱ្យ​បាន​ល្អ ។

២. កុំ​ចៀសវាង​រឿង​មួយ​ចំនួន ដោយសារ​តែ​ធ្វើ​ឱ្យ​កូន​មានការ​ថប់​បារម្ភ ៖ ការ​ជួយ​កុមារ​ឱ្យ​ជៀស​ផុត​ពី​អ្វី​ដែល​ពួក​គេ​ខ្លាច​នឹង​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ធូរស្រាល​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​វា​នៅ​តែ​ធ្វើ​ឱ្យ​កូន​អ្នកមាន​ការ​ថប់​បារម្ភ​ក្នុង​រយៈពេល​យូរ ហើយ​កុមារ​មិន​បាន​រៀនសូត្រ​ពី​យន្តការ​ដោះស្រាយ​បញ្ហា​នោះ​ទេ ។

៣. បង្ហាញ​ពី​ការ​រំពឹង​ទុក​វិជ្ជមាន ប៉ុន្តែ​ជាក់ស្តែង ៖ ចូរ​បង្ហាញ​ទំនុកចិត្ត​ថា ពួក​គេ​នឹង​មិន​អី​ទេ ពួក​គេ​នឹង​អាច​គ្រប់គ្រង​វា​បាន ។ អ្នក​អាច​ប្រាប់​ពួក​គេ​ថា នៅ​ពេល​ដែល​ពួក​គេ​ប្រឈម​មុខ​នឹង​ការ​ភ័យ​ខ្លាច​ទាំងនោះ កម្រិត​នៃ​ការ​ថប់​បារម្ភ​នឹង​ធ្លាក់​ចុះ​បន្តិច​ម្តង​ៗ ។

៤. គោរព​អារម្មណ៍​របស់​គេ ប៉ុន្តែ​កុំ​ផ្តល់​អំណាច​ដល់​គេ ៖ ប្រសិនបើ​កុមារ​ភ័យ​ខ្លាច​ក្នុង​ការ​ទៅ​ជួប​គ្រូពេទ្យ ដោយសារ​តែ​ដល់​ពេល​ត្រូវ​ចាក់​ថ្នាំ កុំ​មើលងាយ​ការ​ភ័យ​ខ្លាច​របស់​កូន ប៉ុន្តែ​ក៏​កុំ​ពង្រីក​វា​ឱ្យ​ធំ​ដែរ ។ សូម​ស្តាប់​ពួក​គេ និង​យល់​ពី​ពួក​គេ ហើយ​ជួយ​ពួក​គេ​ឱ្យ​យល់​ពី​អ្វី​ដែល​ពួក​គេ​ព្រួយបារម្ភ និង​លើកទឹកចិត្ត​ពួក​គេ​ឱ្យ​ប្រឈម​មុខ​នឹង​ការ​ភ័យ​ខ្លាច​នោះ ។

៥. កុំ​សួរ​សំណួរ​នាំមុខ ៖ លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​និយាយ​អំពី​អារម្មណ៍​របស់​ពួក​គេ ។ កុំ​សួរ​ថា «​តើ​កូន​ខ្វល់ខ្វាយ​អំពី​ការ​ចាក់​ថ្នាំ​មែន​ទេ ? តើ​កូន​ព្រួយបារម្ភ​អំពី​ការ​ប្រឡង​គណិត​វិទ្យា​មែន​ទេ ? អ្នក​គ្រាន់តែ​សួរ​សំណួរ​បើកចំហ​ថា តើ​កូន​មាន​អារម្មណ៍​យ៉ាងណា ចំពោះ​ការ​ប្រឡង​គណិត​វិទ្យា​នេះ ? ។

៦. លើកទឹកចិត្ត​កុមារ​ឱ្យ​អត់ធ្មត់ ៖ អនុញ្ញាត​ឱ្យ​កូន​របស់​អ្នកដឹង​ថា អ្នក​កោតសរសើរ និង​ពេញចិត្ត ចំពោះ​ការងារ​ដែល​ត្រូវការ​ភាព​អត់ធ្មត់ ។

៧. ជជែក​គ្នា​ជាមួយ​កូន ៖ ពេល​ខ្លះ​ការ​ជជែក​គ្នា​អំពី​អ្វី​ដែល​កូន​ភ័យ​ខ្លាច អ្វី​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ថប់​បារម្ភ​គឺ​ល្អ​បំផុត ។ ពេល​ខ្លាច ពេល​ថប់​បារម្ភ តើ​ពួក​គេ​នឹង​ដោះស្រាយ​វា​ដោយ​របៀប​ណា ? សម្រាប់​ក្មេង​មួយ​ចំនួន​ការ​មាន​ផែនការ​ច្បាស់លាស់​អាច​កាត់​បន្ថយ​បញ្ហា​ថប់​បារម្ភ​បាន​យ៉ាង​ល្អ​ប្រសើរ ។

៨. ធ្វើ​ជា​គំរូ​ល្អ​ក្នុង​ការ​ដោះស្រាយ​ការ​ថប់​បារម្ភ ៖ អនុញ្ញាត​ឱ្យ​ពួក​គេ​មើល​ពី​របៀប​ដែល​អ្នក​ដោះស្រាយ​ការ​ថប់​បារម្ភ​របស់​អ្នក ។ សូម​ឱ្យ​ក្មេង​ៗ​ស្តាប់ ឬ​ឃើញ​អ្នកគ្រប់គ្រង​ដោយ​ស្ងប់ស្ងាត់ អត់ធ្មត់ និង​មាន​អារម្មណ៍ល្អ​ក្នុង​ការ​ឆ្លងកាត់ ៕ ប្រភព ៖ childmind

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ពី​ថ្ងៃនេះ​តទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ២០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ និង​បន្ថែម​កម្មវិធី​សិក្សា​អម​អន្តរជាតិ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕