ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Celine Dion មិន​ពេញចិត្ត​រឿង​យក​បទ «My Heart Will Go On» ទៅ​ចាក់​ក្នុង​កម្មវិធី​ឃោសនា​លោក Trump

5 ខែ មុន

សហរដ្ឋអាមេរិក ៖ កំពូល​តារាចម្រៀង​ជនជាតិ​កា​ណា​ដា សេ​លី​ន ឌី​អន (Celine Dion) កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៤…

សហរដ្ឋអាមេរិក ៖ កំពូល​តារាចម្រៀង​ជនជាតិ​កា​ណា​ដា សេ​លី​ន ឌី​អន (Celine Dion) កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៤ កន្លង​ទៅ សម្តែង​ការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង ដោយ លើក​ឡើង​ថា ការ​យក​បទ​ចម្រៀង «My Heart Will Go On» ដ៏​ល្បីល្បាញ​របស់​លោកស្រី នៅ​ក្នុង​ខ្សែភាពយន្ត​ទី​តា​និ​ច (Titanic) ទៅ​ចាក់​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​គ្នា​នៅ​ឯ​រដ្ឋ​ម៉ុ​នតា​ណា (Montana) ជា​កន្លែង​ឃោសនា​របស់​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ កាលពី​យប់​ថ្ងៃ​ទី​១០ ខែសីហា កន្លង​ទៅ មិន​ទទួល​បានការ​អនុញ្ញាត​ពី​លោកស្រី​នោះ​ទេ​។

យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៤ បាន​រាយការណ៍​ថា បទ​ចម្រៀង និង​វី​ដេ​អូ​ឃ្លី​ប «My Heart Will Go On» ត្រូវ​បាន​ចាក់​ផ្សាយ​ក្នុង​កម្មវិធី​ឃោសនាការ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ទីក្រុង​បូ​សេ​មេន (Bozeman) រដ្ឋ​ម៉ុ​នតា​ណា កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ នៅ​លើ​អេ​ក្រង់​ដ៏​ធំ​នៅ​ជិត​វេទិកា​។ ភ្លាម​ៗ ក្រោយ​ពី​ឃើញ​បែប​នេះ គណនី​បណ្ដាញ​សង្គម​ផ្លូវការ​របស់​លោកស្រី លោកស្រី សេ​លី​ន ឌី​អន បាន​បង្ហោះ​យ៉ាង​ដូច្នេះ​ថា «​ការ​ចាក់​បទ​នេះ មិន​ត្រូវ​បាន​អនុញ្ញាត​នោះ​ទេ ហើយ Celine Dion មិន​គាំទ្រ​ចំពោះ​ការ​ធ្វើ​បែប​នេះ​ឡើយ​»​។

ជាក់ស្តែង លោកស្រី សេ​លី​ន ឌី​អន ដែល​ឈ្នះ​ពានរង្វាន់​កំពូល Grammy រហូត​ដល់​៥​សម័យ​កាលនោះ ត្រូវ​បាន​ពិភពលោក​ទទួលស្គាល់​យ៉ាង​ច្បាស់ និង​អស្ចារ្យ​បំផុត​សម្រាប់​បទ​ចម្រៀង «My Heart Will Go On» នេះឯង​។ តួយ៉ាង​កន្លង​មក លោកស្រី​ត្រូវ​បាន​រាយការណ៍​ថា ធ្លាប់​បដិសេធ​មិន​ទទួល​ទៅ​សម្តែង នៅ​ក្នុង​កម្មវិធី​ដ៏​ធំ​របស់​លោក ដូ​ណា​ល់ ត្រាំ នៅ​ក្នុង​ឆ្នាំ ២០១៧ នៅ​ពេល​ដែល​អតីត​ប្រធានាធិបតី​រូប​នេះ​ចូល​កាន់​តំណែង ក្រោយ​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ ២០១៦៕ (​ប្រភព ៖ Reuters)

Republican presidential candidate and former U.S. President Donald Trump attends the 2024 Senior Club Championship award ceremony at his Trump International Golf Club in West Palm Beach, Florida, U.S. March 24, 2024. REUTERS/Marco Bello/ File Photo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ