ច្រៀង១បទ២លានដុល្លារ! ម្ចាស់បទ My Heart Will Go On នឹងលេចមុខសម្តែងក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិក
1 ខែ មុន
(ប៉ារីស)៖ ប្រភពពី TMZ បាននិយាយថា Celine Dion ទទួលបានប្រាក់ចំនួន ២លានដុល្លារក្នុងការច្រៀងមួយបទ នៅពេលសម្តែងនៅឯពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤។ យោងតាម…
(ប៉ារីស)៖ ប្រភពពី TMZ បាននិយាយថា Celine Dion ទទួលបានប្រាក់ចំនួន ២លានដុល្លារក្នុងការច្រៀងមួយបទ នៅពេលសម្តែងនៅឯពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤។
យោងតាម Variety Celine Dion នឹងសម្តែងក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ (Olympic Paris 2024) នៅថ្ងៃទី២៦ ខែកក្កដា ម៉ោងនៅប្រទេសបារាំង។ នេះនឹងជាការសម្តែងលើកដំបូងរបស់ Celine Dion ចាប់តាំងពីការបញ្ឈប់កាលវិភាគធួរខនសឺតរបស់នាង ក្រោយធ្លាក់ខ្លួនឈឺធ្ងន់ក្នុងឆ្នាំ២០២២។
តារាចម្រៀង My Heart Will Go On កំពុថស្ថិតនៅក្នុងទីក្រុងប៉ារីស ដោយស្នាក់នៅសណ្ឋាគារ Royal Monceau ក្បែរ Champs-Élysées ជាកន្លែងដែល Lady Gaga ដែលជាសិល្បករម្នាក់ទៀត ដែលពាក្យចចាមអារ៉ាមថានឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អូឡាំពិក កំពុងស្នាក់នៅ។ ព័ត៌មានលម្អិតជាក់លាក់អំពីការសម្តែងរបស់ Dion កំពុងត្រូវបានរក្សាទុកជាសម្ងាត់។
ប្រភព TMZ បានបង្ហាញថា Dion ស៊ីថ្លៃ ២លានដុល្លារ សម្រាប់បទចម្រៀងមួយ។ គេមិនដឹងថានាងនឹងសម្តែងប៉ុន្មានបទនោះទេ ។ បន្ថែមពីលើថ្លៃសម្តែង អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសក៏បានចំណាយសម្រាប់ការធ្វើដំណើរតាមយន្តហោះ ទូកកប៉ាល់ និងការចំណាយផ្សេងៗទៀតនៅពេលលោក Dion មកដល់ប្រទេសបារាំង៕ ប្រភព៖ en-xl
ចែករំលែកព័តមាននេះ