ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​កា.ប់ កុំ​កោរ កុំ​កិ.ប កុំ​កេ.ង កុំ​កុហក បើ​មិន​ចង់​សម្លា.ប់​វិស័យ​ទេសចរណ៍

4 ខែ មុន

៥ កុំ ដែល​រួម​មាន «កុំ​កា.ប់ កុំ​កោរ កុំ​កិ.ប កុំ​កេ.ង កុំ​កុហក » គឺជា​គន្លឹះ​ស្លា.ប់​រស់នៅ​ក្នុង​ការ​ពង្រឹង​…

៥ កុំ ដែល​រួម​មាន «កុំ​កា.ប់ កុំ​កោរ កុំ​កិ.ប កុំ​កេ.ង កុំ​កុហក » គឺជា​គន្លឹះ​ស្លា.ប់​រស់នៅ​ក្នុង​ការ​ពង្រឹង​ និង​ជំរុញ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្សាន្ត​នៅ​កម្ពុជា ។

ប្រជាជន​កម្ពុជា​ទាំងអស់​ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ ​ត្រូវ​រួម​គ្នា​ចៀសវាង «​កុំ​» ទាំង​៥នេះ បើ​មិន​ចង់វាយ​បំបែក​ឆ្នាំងបាយ​របស់​ខ្លួន​ទេ​នោះ ​។ មិនមែន​ប៉ុណ្ណោះ យើង​ម្នាក់​ៗ​ត្រូវ​ប្រែក្លាយ​ខ្លួន​យើង​ជា​ឯកអគ្គរាជទូត​សុ​ឆ​ន្ទៈ ​ដើម្បី​ជួយ​ឃោសនា​វិស័យ​ទេសចរណ៍​របស់​យើង​អោយ​មាន​កំណើន​ខ្លាំង ។

ចំណុច​គន្លឹះ ៥ កុំនេះ បាន​ត្រូវ​លើក​ឡើង​ និង​ចែករំលែក​ដោយ​លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​នៅ​ថ្ងៃ​ទី ១៩ ខែកក្កដា ឆ្នាំ​២០២៤ ។

លោក ហូ វ​ណ្ឌី បាន​សង្កត់ធ្ងន់​ថា អា «៥​កុំ» នេះ នាំ​ឲ្យ​ទេសចរ​មិន​ត្រឡប់​មក​ទៀត ​និង​បាត់បង់​ពួក​គេ​តែ​ម្តង ។ លោក ហូ វ​ណ្ឌី បន្ត​ថា « យើង​ត្រូវ​រួម​គ្នា ពង្រឹង​សណ្តាប់ធ្នាប់ ចរាចរណ៍ អនាម័យ និង​បដិសណ្ឋារកិច្ច ដោយ​កុំ​កា.ប់ កុំ​កោរ កុំ​កិ.ប កុំ​កេ.ង កុំ​កុហក ដែល​នាំ​ឱ្យ​ទេសចរ​មិន​ត្រឡប់​មក​ទៀត និង​បាត់បង់ ​។ ទេសចរ​ភ្លេចរបស់​យក​ជូន​គេ​វិញ​ទៅ ។ ទេសចរ​ជា​មនុស្ស​នាំ​លាភ ហើយ​ក៏​ជា​ឆ្នាំងបាយ​រួម​រវាង​រដ្ឋ​ និង​ឯកជន​ ។ បោក​ទេសចរ​ដូច​បោក​ឆ្នាំងបាយ​គ្រួសារ​ឯង​ចឹ​ង ​។ បើ​គ្មាន​ទេសចរ​យើង​នឹង​បាត់បង់​អ្វី​ៗ​ទាំងអស់​ ។ ផ្តល់​ការ​ញញឹម រួសរាយ រាក់ទាក់ យកអាសារ ដែល​មាន​ពី​កំណើត​មក​ប្រើ ដោយ​មិន​អស់ប្រាក់ ផ្តល់​ជូន​ទេសចរ​» ។

លោក ហូ វ​ណ្ឌី បន្ថែម​ថា «​សូម​ស្តែង​នូវ​ការ​ពិត​ពី​បញ្ហា និង​មានចិត្ត​បរិសុទ្ធ​ក្នុង​ការ​ផ្តល់ ទស្សនទាន ដើម្បី​ស្រាយ​បញ្ហា​នោះ ដើម្បី​រៀបចំ​ខ្នាត​គំរូ និង​ដោះស្រាយ​បញ្ហាទើប​រាប់​លាន​នាក់​បាន​ផល​ឆាប់​ៗ​ណា​ទាន​» ​។

នៅ​ក្នុង​សារ​នោះ អ្នកជំនាញ​រូប​នេះ​ក៏​បាន​ចែករំលែក​នូវ​ព័ត៌មាន​ល្អ​មួយ ដោយ​កម្ពុជា និង​ថៃ កំពុង​ចាប់ដៃ​គ្នា​ជំរុញ​ទេស​ចេ​ណ៍​ជា​គោលដៅ​តែ​មួយ ដើម្បី​បង្កើន​ការ​ទាក់ទាញ​ទីផ្សារ​ទេសចរណ៍​ពិភពលោកទាំង​ទេស​ចេ​ណ៍​ធម្មជាតិ វប្បធម៌ សាសនា សហគមន៍ និង​ការ​កែ​ច្នៃ​ ។

លោក បាន​ឲ្យ​ដឹង​ថា កម្ពុជា និង​ថៃ កំពុង​ចាប់ផ្តើម​ជំរុញ​វិស័យ​ទេសចរណ៍​ទាំង​ពីរ​ប្រទេស បង្កើត​ខ្សែ​សង្វា​ក់​ទេសចរណ៍​ថ្មី តាម​ច្រកព្រំដែន និង និង​ភ្ជាប់​ទៅ​ប្រទេស​ជា​មិត្ត​ទាំង​៥​ផ្សេង​ទៀត ដោយ ភ្ញៀវ​ទេសចរ​អាច​ចូល​តាម​ផ្លូវគោក​តាម​ការ បើករថយន្ត​ជា​លក្ខណៈ​គ្រួសារ និង​ហោះហើរ​ពី​គោលដៅ​ថ្មី​ចូល​មក​កម្ពុជា​។

វិស័យ​ទេសចរណ៍ ដែល​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង គឺជា​ប្រភព​ដ៏​សំខាន់​មួយសម្រាប់​កំណើនសេដ្ឋកិច្ច​កម្ពុជា ក៏​ប៉ុន្តែ​ដោយសារ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ វិស័យ​ទេសចរណ៍​របស់​កម្ពុជា បាន​រង​ការ​រិះគន់​ច្រើន ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ទេស​ចេ​ណ៍​បានអោយ​ដឹង​ថា ក្នុង​រយៈពេល​ឆមាស​ទី​១ ដើមឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ជាង ២,៦​លាន​នាក់​។ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជនជាតិ​ថៃ ​ចំនួន ៧៧០.៣៧១ វៀតណាម​ចំនួន ៥២៨.២៥២ និង​ទេសចរ​ជនជាតិ​ចិន​ចំនួន ៣២៦.០០៣​នាក់​ ។ ប្រទេស​ផ្សេង​ទៀត​ដែល​ជាប់​ចំណាត់ថ្នាក់​ក្នុង​ចំណោម ទីផ្សារ​ទេសចរណ៍​កំពូល​ទាំង​ដប់​សម្រាប់​ប្រទេស​កម្ពុជា ក្នុងអំឡុងពេល​នោះ ​រួម​មាន​ប្រទេស​ឡាវ សហរដ្ឋអាមេរិក កូរ៉េ ឥណ្ឌូ​នេ​ស៊ី បារាំង ចក្រភព​អង់គ្លេស និង​ប្រទេស​ជប៉ុន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ