ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើង នៅដើមសតវត្សទី១២ ជាប្រាសាទបុរាណដែលកសាងឡើង ដើម្បីបុព្វហេតុនៃជំនឿ និងសាសនាដ៏ធំបំផុត នៅក្នុងប្រទេសកម្ពុជា និងពិភពលោក ហើយបានទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ ក្នុងឆ្នាំ១៩៩២ ។
ខាងក្រោមនេះ គឺជាចំណុចដ៏អស្ចារ្យមួយចំនួន របស់ប្រាសាទអង្គរវត្តដែលអ្នកប្រហែលជាមិននឹកស្មានដល់ ។
១. ប្រាសាទអង្គរវត្តជាបូជនីយដ្ឋានសាសនាដ៏ធំបំផុតក្នុងពិភពលោក
ប្រាសាទអង្គរវត្ត គឺជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក ។ ប្រាសាទនេះមានផ្ទៃដីជាង៤០០ គីឡូម៉ែត្រក្រឡា ។ បើចង់ស្គាល់ទីបុរាណដ្ឋាននេះច្បាស់គេត្រូវចំណាយពេលជាច្រើនថ្ងៃ ដើម្បីរុករកឱ្យបានពេញលេញនូវបរិវេណទាំងមូល ។
២. អង្គរវត្ត អាចត្រូវគេបកស្រាយថាជា «ទីក្រុងប្រាសាទ»
អង្គរវត្តអាចប្រែថា ទីក្រុងប្រាសាទ ។ អង្គរជារាជធានីនៃអាណាចក្រខ្មែរបុរាណ ។ ឈ្មោះ «អង្គរវត្ត» មានន័យថា «រាជធានី» និងពាក្យខ្មែរ «វត្ត» ដែលបកប្រែថាប្រាសាទ ។
៣. ជាបូជនីយដ្ឋានជាតិមួយក្នុងចំណោមបូជនីយដ្ឋានជាតិចំនួន២ នៅលើពិភពលោក ដែលស្ថិតនៅលើទង់ជាតិនៃប្រទេស អង្គរវត្តពិតជាមោទនភាពរបស់កម្ពុជា ។ ប្រជាជនកម្ពុជា មានមោទនភាពយ៉ាងខ្លាំង ចំពោះបូជនីយដ្ឋានបុរាណដែលបានដាក់ប្រាសាទអង្គរវត្តនៅលើទង់ជាតិ ហើយប្រាសាទអង្គរវត្តក៏ត្រូវបានដាក់បង្ហាញនៅលើរូបិយប័ណ្ណជាតិរបស់ប្រទេសកម្ពុជាផងដែរ ។
៤. ជាប្រភពដ៏ទាក់ទាញទេសចរខ្លាំងជាងគេបំផុតរបស់កម្ពុជា
ប្រវត្តិ និងទំហំប្រាសាទអង្គរវត្តបានធ្វើឱ្យទីបុរាណដ្ឋាននេះ ទទួលបានការចាប់អារម្មណ៍ជាអន្តរជាតិ ។ តំបន់បេតិកភណ្ឌនេះ ជាមូលហេតុចម្បងដែលធ្វើឲ្យភ្ញៀវទេសចរបរទេស៥០% មកទស្សនាប្រទេសកម្ពុជា ។ ហើយចំនួនភ្ញៀវទេសចរចូលទស្សនាតំបន់នេះ មានប្រមាណ២លាននាក់ ក្នុងមួយឆ្នាំ កាលពីមុនការរីករាលដាលនៃកូវីដ១៩ ។
៥. អង្គរវត្តពីមុនត្រូវបានគេស្គាល់ថា ប្រាសាទពិស្ណុលោក
មុនសតវត្សទី១៦ ប្រាសាទអង្គរវត្តត្រូវបានគេឲ្យឈ្មោះថា «ពិស្ណុលោក» ។ ទីបុរាណដ្ឋាននេះ បានមកពីងារជាផ្លូវការរបស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលបានកសាងប្រាសាទ ។
៦. ការសិក្សាតារាសាស្ត្រមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការរចនាប្រាសាទ
តារាសាស្ត្រមានឥទ្ធិពលយ៉ាងសំខាន់លើរចនាសម្ព័ន្ធប្រាសាទអង្គរវត្ត ។ ប្រាសាទសំខាន់មានកន្លែងសង្កេតមើលព្រះអាទិត្យ និងព្រះច័ន្ទ ។ អ័ក្សជញ្ជាំងខាងក្រៅជុំវិញបរិវេណ គឺជាក់លាក់ស្មើនឹងឆ្នាំព្រះអាទិត្យ ហើយបរិវេណរបស់ប្រាសាទស្មើនឹងឆ្នាំតាមច័ន្ទគតិគិតជាថ្ងៃ ។ ទីនោះ គឺជាប្រាសាទបុរាណដ៏តិចបំផុតនៅលើលោកដែលគេអាចមើលឃើញពីលំហរអាវកាស ។
៧.ប្រាសាទអង្គរវត្ត ដើមឡើយជាប្រាសាទហិណ្ឌូ
ប្រាសាទអង្គរវត្តដើមឡើយ ត្រូវបានឧទ្ទិសដល់ព្រះវិស្ណុ ។ នោះជាអ្វីដែលបានកើតឡើងនៅប្រាសាទអង្គរវត្តយ៉ាងច្បាស់ ។ ប្រាសាទអង្គរវត្តត្រូវបានកសាងឡើងជាប្រាសាទហិណ្ឌូឧទ្ទិសដល់ព្រះវិស្ណុ ជាអ្នកការពារពិភពលោក ។ ប៉ុន្តែដល់ចុងសតវត្សទី១២ ប្រជាជនកាន់ព្រះពុទ្ធសាសនាកាន់តែច្រើន ចូលមកក្នុងតំបន់ ហើយអង្គរបានក្លាយជាប្រាសាទពុទ្ធសាសនាបន្តិចម្តងៗ ។ ក្រោយឆ្នាំ ១៤៣២ នៅពេលដែលទីក្រុងអង្គរត្រូវបានផ្លាស់ប្តូរជាអចិន្ត្រៃយ៍មកទីក្រុងភ្នំពេញ ប្រាសាទអង្គរវត្តបានផ្លាស់ប្តូរទាំងស្រុង ទៅជាប្រាសាទព្រះពុទ្ធសាសនា ។
៨. ចម្លាក់ជញ្ជាំង និងផ្ទាំងគំនូរពណ៌នាអំពីរឿង និងវីរភាពពីទេវកថាហិណ្ឌូ
ការក្រឡេកមើលផ្ទាំងគំនូរ និងចម្លាក់ជញ្ជាំង អាចជួយអ្នកឱ្យយល់អំពីប្រភពដើមនៃប្រាសាទ និងរឿងរ៉ាវនៃទេវកថាហិណ្ឌូ ។
៩. ប្រាសាទសំខាន់តំណាងឱ្យការរចនាភ្នំព្រះសុមេរុ
ប្រាសាទអង្គរមានប្រាង្គចំនួនប្រាំមួយ ក្នុងចំណោមប៉មដែលខ្ពស់ជាងគេបំផុតគឺ ៦៥ម៉ែត្រ ជាមួយនឹងជញ្ជាំងព័ទ្ធជុំវិញជាបន្តបន្ទាប់ ដែលបង្កើតបានជារូបភ្នំព្រះសុមេរុ ។ ភ្នំព្រះសុមេរុ ដែលជាកន្លែងរឿងព្រេងនិទាន ក្នុងទេវកថាហិណ្ឌូត្រូវបានចាត់ទុកថា ជាលំនៅរបស់ព្រះ ។
១០. ប្រាសាទនេះ ត្រូវបានគេតម្រង់ទិសខាងលិចដែលត្រូវបានហាមឃាត់ក្នុងវប្បធម៌ហិណ្ឌូ
ទស្សនៈនេះ គឺផ្ទុយពីវប្បធម៌ហិណ្ឌូ ដែលទិសខាងលិចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការស្លា.ប់ ។ រហូតមកដល់បច្ចុប្បន្ន អ្នកប្រវត្តិសាស្ត្រជជែកវែកញែកអំពីរបៀបដែលភាពផ្ទុយគ្នាបែបនេះកើតឡើង ។
១១. ប្រាសាទអង្គរវត្តត្រូវចំណាយពេលជាច្រើនទស្សវត្សរ៍ ដើម្បីសាងសង់
ប្រវត្ដិវិទូនិយាយថា ដំណើរការកសាងប្រាសាទនេះ គឺត្រូវប្រើប្រាស់ពេលយ៉ាងហោចណាស់៣០ឆ្នាំ ហើយគេជឿថា ត្រូវប្រើថ្មភក់ជាង៥លានតោនដែលត្រូវបានដឹកចេញពីកន្លែងយកថ្មចម្ងាយរាប់គីឡូម៉ែត្រយកមកបម្រើការសាងសង់ ។
១២. ប្រាសាទល្បីៗ និងទាក់ទាញនៅអង្គរមានប្រាសាទអង្គរធំ បាយ័ន តាព្រហ្ម ជាដើម ដែលគួរឱ្យទាក់ទាញ និងចាប់អារម្មណ៍ដូចគ្នា
ជាក់ស្តែងដូចជា ករណីប្រាសាទបាយ័នមានលក្ខណៈប្លែកពីគេ ព្រោះវាមានមុខញញឹមចំនួន២០០ ដែលសាងឡើងដោយថ្ម ។ អ្នកស្រុកជឿថា ការបួងសួងនៅចំពោះមុខពួកគេ ផ្តល់សំណាងល្អ និងភាពចំរុងចំរើន ។
១៣. ប្រាសាទអង្គរវត្តជាកន្លែងពិសិដ្ឋរាល់ភ្ញៀវទេសចរចូលទៅកាន់តំបន់ត្រូវស្លៀកពាក់សមរម្យ
ភ្ញៀវត្រូវស្លៀកខោវែង ដើម្បីគ្របជង្គង់ និងអាវគ្របស្មា ។ សំពត់ ខោខ្លី ខើចលើខើចក្រោម មិនត្រូវបានអនុញ្ញាតចូលក្នុងបរិវេណ ប្រាសាទទេ៕
ចែករំលែកព័តមាននេះ