ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាល្បីម្នាក់ ធ្លា.ក់ខ្លួនជាជនអនាថា និងប្រឈម​បំណុ.ល​ជុំទិស​ ក្រោយម្តាយបង្កើតសា្ល.ប់

3 ខែ មុន

កោះតៃវ៉ាន់ ៖ លោក Ryan Tang ដែលជាតារាសម្តែងតៃវ៉ាន់ដ៏ល្បីមួយរូបនោះ នៅពេលនេះកំពុងធ្លាក់

កោះតៃវ៉ាន់ ៖ លោក Ryan Tang ដែលជាតារាសម្តែងតៃវ៉ាន់ដ៏ល្បីមួយរូបនោះ នៅពេលនេះកំពុងធ្លាក់ខ្លួនទៅជាជនអនាថា បាត់បង់ស្មារតី ហើយបានប្រឈមមុខនឹងបំណុលជុំទិស រួមទាំងការជំពាក់ លុយជួលផ្ទះគេថែមទៀត។ នេះបើយោងតាមប្រភពពីសារព័ត៌មាន VnExpress ចេញផ្សាយកាលពីសប្តាហ៍មុន។

ដោយឡែក ប្រភពពី China Press ក៏បានរាយការណ៍ថា ក្នុងរយៈពេលមួយខែកន្លងមកនេះ គេបានប្រទះឃើញតារាប្រុសស្រស់សង្ហារូបនេះ រូបរាងស្គមស្គែងដើរវង្វេងពេញផ្លូវ និយាយមិនដឹងខុសត្រូវ និងបង្ហាញភាពភ័យស្លន់ស្លោនៅពេលមនុស្សចូលទៅជិត។ ជាក់ស្តែង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ Ryan Tang ត្រូវបានគេប្រទះឃើញដើរដោះអាវបង្ហាញកាយវិការរវើរវាយ និងនិយាយស្តីមិនដឹងខុសត្រូវជាមួយអ្នកដំណើរតាមផ្លូវ។

បុគ្គលម្នាក់ដែលបាននិយាយជាមួយ Ryan Tang បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា តារាសម្តែងរូបនេះ បានប្រាប់ពីបំណងចង់ត្រឡប់ទៅប្រទេសថៃ ដែលជាទីកន្លែងគេបានចាប់កំណើត។ ហើយបានបដិសេធម្តងហើយម្តងទៀត មិនទទួលស្គាល់ការស្លាប់ម្តាយបង្កើតរបស់ខ្លួន កាលពីពេលថ្មីៗនេះឡើយ។ អ្នកគាំទ្រម្នាក់ធ្លាប់បានជួយផ្តល់ការងារ កន្លែងស្នាក់នៅ និងការពិនិត្យសុខភាព ប៉ុន្តែត្រូវបានបដិសេធទាំងអស់ពីតារាសម្តែងរូបនេះ ។ កន្លងមក Ryan Tang ធ្លាប់បានបង្កការអុកឡុកក្នុងហាងលក់ទំនិញមួយចំនួន និងថែមទាំងបានវាយរថយន្តតាមផ្លូវ ហើយត្រូវបានប៉ូលិសឃាត់ខ្លួន។ មិនតែប៉ុណ្ណោះគេថែមទាំងបានលុតជង្គង់នៅមុខស្ថានីយទូរទស្សន៍មួយ ដើម្បីសុំឱកាសដើរតួសម្តែងក្នុងរឿងភាគទូរទស្សន៍។

យោងតាមកាសែតម៉ាឡេស៊ី Sin Chew Daily បានរាយការណ៍ថា ម្តាយរបស់ Ryan Tang អាយុ៧៣ឆ្នាំ បានស្លាប់កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ នៅក្នុងផ្ទះជួលរបស់គាត់។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ Ryan Tang បានប្រាប់ប៉ូលិសថា អ្នកស្លាប់មិនមែនជាម្តាយរបស់ខ្លួននោះទេ ហើយថែមមិនបានស្នើសុំយកសពទៅបញ្ចុះផងដែរ។ អំឡុងពេលសាកសួរដោយប៉ូលិស Ryan Tang ស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតី ឆេវឆាវខ្លាំង ប៉ុន្តែបានអះអាងថា ខ្លួនមិនបានញៀនស្រា ឬកើតជំងឺបាក់ទឹកចិត្តនោះទេ។

ដោយឡែក ប្រភពពីកាសែតសិង្ហបុរី Zaobao បានរាយការណ៍ថា ក្រុមហ៊ុនគ្រប់គ្រង Ryan Tang បានព្យាយាមទាក់ទងគេជារៀងរាល់ថ្ងៃ ប៉ុន្តែតារាសម្តែងរូបនេះ បានបន្តបដិសេធម្តងហើយម្តងទៀត សម្រាប់ការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តពីក្រុមហ៊ុន ដោយបញ្ជាក់ថា ខ្លួនគ្មានបញ្ហាសុខភាពនោះទេ។ ខាងក្រុមហ៊ុនអះអាងថា ក្រុមហ៊ុនបានទាក់ទងទៅមន្ទីរសុខាភិបាល អាជ្ញាធរផ្លូវច្បាប់ សមាគមសិល្បៈ និងអង្គការពាក់ព័ន្ធផ្សេងទៀត ដើម្បីសុំជំនួយ។ ក្រុមហ៊ុនបន្តថា នៅពេលនេះ ការងាររបស់ Ryan Tang ត្រូវបានផ្អាក ដោយក្រុមហ៊ុនសង្ឃឹមថា អ្នករាល់គ្នាអាចផ្តល់ពេលវេលាសម្រាប់តារាសម្តែងរូបនេះ ដើម្បីកែខ្លួន។

ប្រភពពីសារព័ត៌មានសិង្ហបុរី 8days បានរាយការណ៍ថា សពម្តាយ Ryan Tang ត្រូវបានរក្សាទុកនៅកន្លែងផ្តល់សេវារៀបចំពិធីបុណ្យសព ហើយប្រសិនបើគ្មានការស្នើសុំសពត្រឡប់ទៅវិញ ត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ពិធីបុណ្យសពនឹងត្រូវធ្វើឡើង ក្រោមហេតុផលគ្មានសាច់ញាតិ។ ទោះយ៉ាងណា ក្រុមហ៊ុនគ្រប់គ្រង Ryan Tang បានព្យាយាមស្នើសុំយកសពទៅធ្វើបុណ្យ ប៉ុន្តែត្រូវប្រឈមមុខនឹងបញ្ហា ដោយសារច្បាប់ក្នុងតំបន់តម្រូវឱ្យមានតែសាច់សាលោហិតប៉ុណ្ណោះ ទើបអាចស្នើសុំយកសពអ្នកស្លាប់បាន។

គួរបញ្ជាក់ថា លោក Ryan Tang អាយុ៤៦ឆ្នាំ បានចាប់ផ្តើមអាជីពជាតារាម៉ូដែលមុនពេលវិវត្តន៍ខ្លួនទៅជាតារាសម្តែង ដោយបានបង្ហាញវត្តមានក្នុងខ្សែភាពយន្ត និងរឿងភាគទូរទស្សន៍ជាង២០រឿង រួមទាំងរឿង The Hospital, Hana Kimi និង Tokyo Juliet។ Ryan Tang បានតស៊ូរំដោះចេញពីមនុស្សញៀនស្រាអស់ជាច្រើនឆ្នាំមកហើយ និងគ្មានទ្រព្យសម្បត្តិដូចតារាដទៃផ្សេងទៀតឡើយ។ បច្ចុប្បន្នកំពុងជំពាក់ថ្លៃឈ្នួលផ្ទះជួល៣ខែរួចមកហើយ និងជំពាក់លុយមិត្តភ័ក្ដិជាច្រើនទៀតផង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ