ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនកើតឆ្នាំមមែ ខាល និងរកា នឹងនាំហេងដល់ឪពុកម្តាយ

3 ខែ មុន
  • ភ្នំពេញ

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​ដែល​កូន​ក្នុង​ឆ្នាំ​ខាងលើ​អាច​នាំ​ជូន​ប៉ា​ម៉ាក់​របស់​គេ ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំមមែ កូន​ដែល​កើត​ក្នុង​ឆ្នាំមមែ តាំងពី​តូច ​គឺជា​កូន​ដែល​ស្តាប់បង្គាប់​ខ្លាំង​ណាស់ មានចិត្ត​ល្អ មិន​ចេះ​ធ្វើបាប​អ្នក​ដទៃ​ឡើយ​…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​ដែល​កូន​ក្នុង​ឆ្នាំ​ខាងលើ​អាច​នាំ​ជូន​ប៉ា​ម៉ាក់​របស់​គេ ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំមមែ

កូន​ដែល​កើត​ក្នុង​ឆ្នាំមមែ តាំងពី​តូច ​គឺជា​កូន​ដែល​ស្តាប់បង្គាប់​ខ្លាំង​ណាស់ មានចិត្ត​ល្អ មិន​ចេះ​ធ្វើបាប​អ្នក​ដទៃ​ឡើយ​ ។ ជា​ពិសេស គេ​ជា​កូន​ដែល​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​សិក្សា ដោយ​ធ្វើ​ឲ្យ​ធំ​ឡើងសមត្ថភាព​របស់​គេ​ខ្លាំង​ណាស់​ ។ ដូចនេះ គេ​នឹង​អាច​រកបាន​លុយ​ច្រើន​ជូន​ប៉ា​ម៉ាក់​តែ​ម្តង ​។

ឆ្នាំខាល

កូន​ដែល​កើត​ក្នុង​ឆ្នាំខាល មាន​ជំនឿ​ចិត្ត​ខ្ពស់​តាំងពី​តូច ថែម​ទាំង​មាន​សុជីវធម៌​ខ្ពស់​ចំពោះ​មាតាបិតា​ ។ ជា​ពិសេស គេ​ជា​កូន​ដែល​ចេះ​មើលថែ​ទាំ​អ្នក​មានគុណ​បាន​យ៉ាង​ល្អ ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅ​ពេល​ដែល​គេ​មាន​អាយុ​១០​ឆ្នាំ​ឡើង នឹង​ចេះ​ជួយ​ធ្វើ​ការងារ​ផ្ទះ​ ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​ឆាប់​មាន​ចរិត​ដែល​ឯករាជ្យ​ ។ ដូចនេះ ក្នុង​ពេល​អនាគត គេ​នឹង​អាច​នាំ​លុយ​ធំ​ជូន​មាតាបិតា​គេ​បាន​ ។

ឆ្នាំរកា

កូន​ដែល​កើត​ក្នុង​ឆ្នាំរកា កើតមក​ឆ្លាត​ណាស់ ហើយ​ធំ​ឡើង​ក៏​មានចិត្ត​កតញ្ញូផង​ដែរ​ ។ ថ្វី​ត្បិត​តែ​ក្នុង​ពេល​វ័យក្មេងរ​ពិស ប៉ុន្តែ​គេ​ជា​កូន​ដែល​ស្តាប់បង្គាប់​ខ្លាំង​ណាស់ ថែម​ទាំង​ចេះ​ជួយ​ធ្វើ​ការងារ​ផ្ទះ​ទៀត​ផង​ ។ ជា​ពិសេស លាភ​ល្អ​តែង​តាម​ជិត​ខ្លួន​គេ ដោយ​ធ្វើ​ឲ្យ​គេ​អាច​ទទួល​បាន​ផល​ធំ ហើយ​ជួយ​ប៉ា​ម៉ាក់​របស់​គេ​ឲ្យ​ទទួល​បានទ្រព្យ​ធំ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ