គម្រោងអគារខ្មោច ឫអគារជាប់គាំងមួយចំនួន នៅក្នុងខេត្តព្រះសីហនុ ត្រូវបានក្រុមការងារជំរុញវិនិយោគការវិនិយោគនៅខេត្តព្រះសីហនុបានប្រកាស កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះប្រកាសថា បានកំពុងស្តារឡើងវិញ ។
ប្រភពដដែលបានបន្តថា គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន១៣, គម្រោងថ្មីចំនួន៧, និង គម្រោងពង្រីកចំនួន ២ ដែលមានសកម្មភាពលើការផលិតសំបកកង់រថយន្ត, ការផលិតបន្ទះសូឡា, សណ្ឋាគារ, រមណីយដ្ឋាន, ការអភិវឌ្ឍលំនៅដ្ឋាន, អគារពហុមុខងារ, សាលារៀន, និង មន្ទីរពេទ្យ ។
ទោះបីជាយ៉ាងណាក៏ដោយ ចុះចំនួនស្តារឡើងវិញនេះ នៅមានចំនួនទាប នៅឡើយដោយសារតែសំណង់អគារជាប់គាំងមានច្រើនរយអគារដោយធ្វើអោយខូចសម្ផស្សទីក្រុងព្រះសីហនុ ។
ប្រភពដដែលបានបន្តថា គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និងបរទេស និងមានទំហំតូច មធ្យម និងធំ ដែលមានទុនចាប់ពី១០០.០០០ ដុល្លារ ដល់៥០០លានដុល្លារ ។
ប្រភពដដែលបានអះអាងថា ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការដោះស្រាយវិវាទចំនួន ២២ គម្រោង ក្រោមទុនវិនិយោគជាង ២ ពាន់លានដុល្លារ ។
ការសម្រេចនេះត្រូវបានធ្វើឡើង ក្រោយកិច្ចប្រជុំនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួង ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងបរិស្ថាន, ក្រសួងសុខាភិបាល, គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម, និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ, ព្រមទាំងមន្ត្រី និង បុគ្គលិកជំនាញពាក់ព័ន្ធ ។
គួរបញ្ជាក់ថា កន្លងមករដ្ឋាភិបាលបានដាក់កម្មវិធីនយោបាយពិសេស ដើម្បីសង្គ្រោះអគារជាប់គាំងជាច្រើនរយគ្រឿងនៅក្នុងខេត្តព្រះសីហនុតាមរយ:ការផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិនដោយរួមទាំងការបន្ថយឬលើកលើងពន្ធផងដែរ៕
ចែករំលែកព័តមាននេះ