អ្នកឆ្នាំមមែ រោង វក ឆ្លូវ និងកុរ លុយនឹងចូលច្រើននៅពាក់កណ្តាលជីវិត
- ភ្នំពេញ
បើឥឡូវអ្នកមិនទាន់មានលុយច្រើនទេ កុំអស់សង្ឃឹម។ មនុស្សឆ្នាំ មមែ រោង វក ឆ្លូវ និង កុរ នឹងអាចក្លាយជាអ្នកមាននៅពាក់កណ្តាលជីវិត។…
បើឥឡូវអ្នកមិនទាន់មានលុយច្រើនទេ កុំអស់សង្ឃឹម។ មនុស្សឆ្នាំ មមែ រោង វក ឆ្លូវ និង កុរ នឹងអាចក្លាយជាអ្នកមាននៅពាក់កណ្តាលជីវិត។…
បើឥឡូវអ្នកមិនទាន់មានលុយច្រើនទេ កុំអស់សង្ឃឹម។ មនុស្សឆ្នាំ មមែ រោង វក ឆ្លូវ និង កុរ នឹងអាចក្លាយជាអ្នកមាននៅពាក់កណ្តាលជីវិត។
ឆ្នាំមមែ
បុគ្គលដែលកើតក្នុងឆ្នាំមមែ មានការតស៊ូខ្ពស់ណាស់ ថែមទាំងអាចពឹងពាក់បានផងដែរ។ ជាពិសេស នឹងមានអ្នកចេញមុខជួយ ដោយជួយឲ្យការងាររលូនខ្លាំងណាស់។ មិនត្រឹមតែប៉ុណ្ណោះ ផលដែលបានពីការប្រកបរបររកស៊ីក៏ខ្ពស់ផងដែរ។ ជាហេតុដែលធ្វើឲ្យក្នុងឃ្លាំងទ្រព្យរបស់អ្នកកើនទ្រព្យដែលធំៗច្រើនណាស់។
ឆ្នាំរោង
អ្នកដែលកើតក្នុងឆ្នាំរោង មិនថាធ្វើការងារអ្វីទេគឺម៉ត់ចត់ និងយកចិត្តទុកដាក់ខ្លាំងណាស់។ ជាពិសេស លាភល្អៗក៏នាំគ្នាសម្រុកមករកអ្នកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សអាក្រក់នឹងចាកឆ្ងាយពីអ្នក ដោយធ្វើឲ្យអ្នកមិនជួបគ្រោះនោះឡើយ។ ដូចនេះ អ្នកនឹងអាចធ្វើឲ្យឃ្លាំងទ្រព្យរីកខ្លាំងមិនគួរឲ្យជឿនោះទេ។
ឆ្នាំវក
មនុស្សដែលកើតក្នុងឆ្នាំវក មានខួរក្បាលដ៏រសរវើក ថែមទាំងពោរពេញដោយគំនិតល្អ។ ជាពិសេស ឲ្យតែឱកាសចូលមកហើយអ្នកចាប់ជាប់ នោះនឹងអាចទទួលបានលុយដែលចាយមិនចេះអស់នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ជីវភាពរបស់អ្នកនឹងកាន់តែប្រែកាន់តែល្អ។ ដូចនេះ អ្នកនឹងអាចរស់នៅក្នុងជីវភាពដែលរីករាយខ្លាំងណាស់។
ឆ្នាំឆ្លូវ
បុគ្គលដែលកើតក្នុងឆ្នាំឆ្លូវ នឹងអាចគេចផុតពីឧបសគ្គគ្រប់បែបយ៉ាង។ ជាពិសេស ក៏មានអ្នកតាមជួយគ្រប់ការងារផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ផ្លូវដែលអាចដើរចូលទៅក្នុងផ្លូវដែលសម្បូរទៅដោយប្រាក់ អ្នកនឹងអាចដើរចូលទៅយ៉ាងស្រួល។ ដូចនេះ អ្នកនឹងមានលុយចាយឡើងពេញដៃតែម្តង។
ឆ្នាំកុរ
អ្នកដែលកើតក្នុងឆ្នាំកុរ តែងតែមានទេវតាតាមថែរក្សាជានិច្ច។ ជាពិសេស ក៏អាចប្រឹងប្រែងទទួលបានប្រាក់ក្រាស់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនឹងអាចរស់ក្នុងជីវភាពដែលគ្មានទុក្ខកង្វល់អ្វីនោះទេ។ ដូចនេះ អ្នកនឹងអាចទិញបានរបស់ដែលខ្លួនស្រឡាញ់ ហើយអាចបើកបានឡានទំនើបទៀតផង៕
ចែករំលែកព័តមាននេះ