ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទះ​ឃើញគំនរ​ឈើ​ជា​ច្រើន​កំណាត់​ក្បែ​រចម្ការ​​អ្នក​ភូមិ​​

5 ខែ មុន
  • រតនគិរី

​ខេត្តរតនគិរី​ ៖ ឈើ​ជ្រុង​ផែ​រួចជា​ច្រើន​កំណាត់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ និង​ជំនាញ​បរិស្ថាន ចុះ​ស្រាវជ្រាវ​ត្រួតពិនិត្យ​រុករក​បទល្មើស​ព្រៃឈើ​ បាន​ប្រទះ​ឃើញ​​​ជន​មិន​ស្គាល់​មុខ​បាន​ដឹក​មក​ទម្លាក់​ចោល​ក្នុង​ព្រៃ​ក្បែរ​ចម្ការ​​មួយ​កន្លែង ​។ គំនរ​ឈើ​ដែល​កម្លាំង​សមត្ថកិច្ច​ប្រទះ​ឃើញ​នោះ​ ​កាលពីវេលា​ម៉ោង​៩…

​ខេត្តរតនគិរី​ ៖ ឈើ​ជ្រុង​ផែ​រួចជា​ច្រើន​កំណាត់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ និង​ជំនាញ​បរិស្ថាន ចុះ​ស្រាវជ្រាវ​ត្រួតពិនិត្យ​រុករក​បទល្មើស​ព្រៃឈើ​ បាន​ប្រទះ​ឃើញ​​​ជន​មិន​ស្គាល់​មុខ​បាន​ដឹក​មក​ទម្លាក់​ចោល​ក្នុង​ព្រៃ​ក្បែរ​ចម្ការ​​មួយ​កន្លែង ​។

គំនរ​ឈើ​ដែល​កម្លាំង​សមត្ថកិច្ច​ប្រទះ​ឃើញ​នោះ​ ​កាលពីវេលា​ម៉ោង​៩ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី ០៦ ខែឧសភា​ ឆ្នាំ​២០២៤ ស្ថិត​ត្រង់​ចំណុច​ព្រៃ​ក្បែរ​ចម្ការ​មួយ​កន្លែង ​ក្នុងភូមិ​តា​កុក​ភ្ន​ង ឃុំ​បរខាំ​ស្រុក​អូ​រយ៉ា​ដាវ ​ខេត្តរតនគិរី​ ។ ​​

ការ​រុករក​បទល្មើស​ព្រែ​ឈើ​ដែល​​ប្រទះ​ឃើញ​ឈើ​ជ្រុង​ផែ​រួច​ជា​ច្រើន​កំណាត់​ដែរ ​ដោយ​មានការ​ទទួល​បទបញ្ជា​ពី​ឯក​ឧ​ត្ថ​ម សោ សា​វឿ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេ​ត្ថ​រតនគីរី ក្រោម​ការ​សម្របសម្រួល​និ​តិ​វិធី​លោក កែវ ភក្តី​ព្រះរាជអាជ្ញា រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគីរី លោក ហ្លី​ន​ត្វា​ន អភិបាលរង​ស្រុក​អូ​រយ៉ា​ដាវ បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ និង​ជំនាញ​បរិស្ថាន ចុះ​ស្រាវជ្រាវ​ត្រួតពិនិត្យ​រុករក​បទល្មើស​ព្រែ​ឈើ​។

តាម​ប្រភព​កា​រុករក​នោះ​ ក៏​បាន​ប្រទះ​ឃើញ​ឈើ​ជ្រុង​ផែ​រួច​ជា​ប្រភេទ​ឈើ​ឈ្លីក និង​ឈើ​ផ្ចឹក​ដែល​មានមុខ​កាត់​ចាប់ពី​៣០​សង់ទីម៉ែត្រ ​ទៅ​៤០​សង់ទីម៉ែត្រ ​មាន​ចំនួន​៤៦​កំណាត់ ​ដែល​មាន​ប្រវែង​ពី​៣​ម៉ែត្រ ទៅ​៥​ម៉ែត្រ​ឯណោះ ប៉ុន្តែ​មិន​ទាន់​បាន​វាស់វែង​នៅឡើយ​។

ឈើ​ទាំងនោះ​ជា​ឈើ​ ដែល​ជន​ក្រុម​ឈ្មួញ​មិន​ស្គាល់​មុខ​បាន​ដឹក​យក​មក​ទម្លាក់​ទុក​ក្នុង​ព្រៃ​ក្បែរ​ចំការ​មួយ​កន្លែង ស្ថិត​នៅ ភូមិឃុំ​ខាងលើ​។

ប្រភព​បាន​បញ្ជាក់​ថា បច្ចុប្បន្ន ​ជំនាញ​បរិស្ថាន​កំពុង​ដឹក​ជញ្ជូន​វត្ថុ​តាង​ទៅ​រក្សា​ទុក​នៅ​ទីស្នាក់ការ​ឧទ្យាន​ជាតិ​អូរ​យ៉​ដាវ មើ​ម្បី​បន្ត​និ​តិ​វិធី​តាម​ច្បាប់​ព្រៃឈើ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ