ការមានក្តីគូស្នេហ៍ដែលមានក្តីសុខ វាជាអ្វីដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ។ ប្រាកដណាស់ គ្មាននរណាម្នាក់ចង់ឈ្លោះប្រកែកគ្នា ឬស្អប់ជីគូស្នេហ៍នោះទេ ។ ប្រសិនបើអ្នកចង់ឲ្យជីវិត គូមានក្តីសុខ ទម្លាប់សាមញ្ញចំនួន៤ ខាងក្រោមនឹងអាចជួយអ្នកបាន ៖
១. និយាយគ្នាគ្រប់ពេល
ភាពស្ងៀមស្ងាត់មិនមែនជាដំណោះស្រាយចំពោះបញ្ហានោះទេ លទ្ធផលនៃការស្ទង់មតិឃើញថា គូស្នេហ៍ដែលមានក្តីសុខនិងពេញចិត្តនឹងជីវិតគូតែងមាននិស្ស័យដូចគ្នា គឺជជែកគ្នាជានិច្ច មាន អ្វីក៏ប្រាប់គ្នា ការជជែកគ្នា គឺល្អដល់សុខភាពផ្លូវចិត្តរបស់ភាគីទាំងពីរ ជួយជំរុញ មើលឃើញអនាគត រួមទាំងអាចដោះស្រាយបញ្ហាដែលកើតឡើងបានយ៉ាងល្អផងដែរ។
២. សើចជាមួយគ្នា
ជាការពិតការសើចជួយឲ្យរាងកាយ និងខួរក្បាលបញ្ចេញអរម៉ូន Endorphine ឬសារធាតុនៃក្តីសុខចេញមក។ ការសិក្សាបានបង្ហាញថា គូស្នេហ៍ដែលសើចជាមួយគ្នា មានហេតុការណ៍ ក្នុងអតីតកាលរួមគ្នា និងមាននិន្នាការ ដែលពេញចិត្តនឹងទំនាក់ទំនងខ្លាំងឡើង និងមានអារម្មណ៍ពេញចិត្តជាមួយគូស្នេហ៍ខ្លួនឯងកាន់តែខ្លាំងឡើងផងដែរ។
៣. ផ្តល់ភាពសំខាន់អោយគ្នាទៅវិញទៅមក
កុំភ្លេចអារម្មណ៍នៃថ្ងៃដំបូង ដែលយើងស្គាល់គ្នា ហេតុអ្វីបានជាយើងលង់ស្នេហ៍មនុស្សម្នាក់នេះ? ហេតុអ្វីបានជាយើងជ្រើសរើសមនុស្សម្នាក់នេះ? តើយើងនៅតែទុកចិត្តគ្នាឬទេ? ទម្លាប់ដែលត្រូវធ្វើ គឺកុំភ្លេចអារម្មណ៍បែបនេះ។ ហេតុអ្វីបានជាមិនភ្លេចអារម្មណ៍ ព្រោះបើយើងមិនភ្លេច វានឹងជួយយើងឲ្យឃើញពីភាពសំខាន់នៃគូស្នេហ៍ជានិច្ច ហើយក៏តាមមកដោយ ភាពទំនាក់ទំនងយូរអង្វែងឡើង។
៤. សប្បាយចិត្ត
មនុស្សជាច្រើនប្រហែលជាធ្លាប់លឮពាក្យនេះ ស្បែកជើងគូចាស់ មិនបានមើលតែខាងក្រៅ ប៉ុន្តែសប្បាយចិត្តពេលលើកយកមកពាក់ ហើយស្បែកជើងគូនេះ ក៏ធ្វើឲ្យយើង មានទំនុកចិត្ត នៃគ្រប់ជំហាន។ ក្នុងការប្រើជីវិតគូ គឺដូចជាស្បែកជើងចាស់មួយគូ ត្រូវបង្កើតទម្លាប់ដែលភាគីទាំងពីរ មានអារម្មណ៍សប្បាយចិត្តរវាងគ្នានិងគ្នា។ កុំព្យាយាមផ្លាស់ប្តូរច្រើនពេក ធ្វើខ្លួនជាខ្លួនឯងងាយស្រួលបំផុត គឺទុកចិត្តគ្នា ៕
ចែករំលែកព័តមាននេះ