ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រី​ម លី​ហ្សា រំលឹក​រឿង​ហួសចិត្ត​មួយ​ដែល​នាង​ធ្លាប់​ជួប​ក្នុង​សង្គម​សិ​ល្បៈ

8 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖ តារា​សម្តែង និង​បង្ហាញ​ម៉ូត​នាង ព្រី​ម លី​ហ្សា បាន​រំលឹក​រឿង​ហួសចិត្ត​មួយ​ដែល​នាង​បាន​ជួប​ក្នុង​សង្គម​សិ​ល្បៈ​កាលពី​ពេល​កន្លង​មក ខណៈពេល​ដែល​រឿង​មួយ​នេះ ​ហាក់​ធ្វើ​ឲ្យ​នាង​មានការ​ឆ្អែតចិត្ត​យ៉ាង​ខ្លាំង​ សម្រាប់​អាជីព​មួយ​នេះ ។…

រាជធានីភ្នំពេញ​៖ តារា​សម្តែង និង​បង្ហាញ​ម៉ូត​នាង ព្រី​ម លី​ហ្សា បាន​រំលឹក​រឿង​ហួសចិត្ត​មួយ​ដែល​នាង​បាន​ជួប​ក្នុង​សង្គម​សិ​ល្បៈ​កាលពី​ពេល​កន្លង​មក ខណៈពេល​ដែល​រឿង​មួយ​នេះ ​ហាក់​ធ្វើ​ឲ្យ​នាង​មានការ​ឆ្អែតចិត្ត​យ៉ាង​ខ្លាំង​ សម្រាប់​អាជីព​មួយ​នេះ ។

រឿង​ដែល​ហួសចិត្ត​នោះ​ គឺ​ការ​មិន​ឲ្យ​តម្លៃ​នាង​ពី​ក្រុមការងារ​មួយ​ចំនួន បើ​ទោះបីជា​នាង​បាន​គោរព​ពេលវេលា​ដោយ​មិន​មានការ​យឺតយ៉ាវ​សម្រាប់​បំពេញការងារ ក្នុង​ពេល​ដែល​មាន​អ្នក​សិ​ល្បៈ​ខ្លះ​មិន​គោរព​ពេលវេលា​បាន​ល្អ តែ​បែរ​ជា​ទទួល​បាន​ឲ្យ​តម្លៃ​ទៅ​វិញ ។

ព្រី​ម លី​ហ្សា បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ថា តែងតែ​ឲ្យ​តម្លៃ​ការងារ ​និង​គោរព​ពេលវេលា​សុខចិត្ត​ទៅ​មុន​ម៉ោង​ មិន​ចង់​ឲ្យ​ក្រុមការងារ​រង់​ចាំ​យើង ​គេ​ណាត់​យើង​ម៉ោង​8:00​ព្រឹក​ ឲ្យ​ទៅ​ដល់​កន្លែង​ថត​យើង​ទៅ​មុន​ម៉ោង​តាំងពី​ម៉ោង​6:00​ព្រឹក​ តែ​បែរជា​មិន​ទទួល​បានការ​ឲ្យ​តម្លៃ​ពី​ក្រុមការងារ​​ ។

នាង​បញ្ជាក់​ថា សម្រាប់​តារា​មួយ​ចំនួន​តូច​ដែល​ទៅ​យឺត​គេ​ណាត់​ម៉ោង​8:00​ព្រឹក​ទៅ​ដល់​ម៉ោង​10:00 ព្រឹក ​បែរជា​ទទួល​បានការ​ឲ្យ​តម្លៃ​ពី​ក្រុមការងារ​ទៅ​វិញ ហាស​ហា​ ជួប​ឆ្អែតឆ្អន់​ហើយ​នៅ​ក្នុង​វិ​ថី​សិល្បៈ​នោះ​ ។

ជា​ការ​កត់សម្គាល់​ តារា​សម្តែង​នាង ព្រី​ម លី​ហ្សា ចាប់ផ្ដើម​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​ពេញដៃពេញជើង​ឡើង​វិញ ​ចាប់តាំងពី​អំ​ឡិ​ង​ចុងឆ្នាំ​២០២៣ បន្ទាប់​ពី​បាត់​មុខ​មួយ​រយៈ​ធំ ដោយសារ​គ្រោះថ្នាក់​បាក់ជើង ខ​ណៈ​ពេល​ចេញ​មុខ​លើក​នេះ លី​ហ្សា​ផ្ដោ​ត​ខ្លាំង​លើ​ការងារ Fashion រីឯ​ការងារ​សម្ដែង​កំពុង​ត្រូវ​បាន​គេ​ទាក់ទង​មក​បណ្ដើ​ៗ​ ។

ព្រី​ម លី​ហ្សា បាន​បញ្ជាក់​ជំហរ​ថា នាង​នឹង​ពង្រឹង​លើ​វិស័យ​ដើរ​ម៉ូត ឬ​Fashion ច្រើន​ជាង​ការងារ​ដទៃ​ទៀត ដោយ​ឈរ​លើ​គោ​ជំហរ​ថា ​សម្រាប់​រូប​នាង​ពាក្យ​ថា ​ប្រឡូក​នៅ​ក្នុង​វិស័យ​Fashion មិនមែន​ត្រឹមតែ​ជា​ពាក្យ​ធ្វើ​ឲ្យ​អ្នក​ទាំងអស់​គ្នា​មើល​មក​នាង​ថា ​ជា​មនុស្ស​ពូកែ​ក្នុង​វិស័យ​Fashion ទេ ប៉ុន្ដែ​វា​សុទ្ធតែ​ជា​ការ​ស្វែង​យល់ និង​ការ​ស្រឡាញ់​ដែល​នាង​ខំព្យាយាម​ធ្វើ​ឲ្យ​គេឯង​យល់​កាន់តែ​ច្បាស់​លើ​វិស័យ​នេះ​។

តារា​សម្ដែង ព្រី​ម លី​ហ្សា បាន​បង្ហាញ​គំនិត​ជំវិញ​រឿង​វិស័យ​ម៉ូ​ដ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​អាច​ហៅ​ថា​ជា​វិស័យ Fashion ដែល​នាង​តែងតែ​ស្លៀក​សំលៀក​បំពាក់ Brand សិច​ស៊ី​បែប​ប្លែក​ភ្នែក រហូត​ជាប់​ឈ្មោះ​ជា​តារា​សម្ដែង​ស្រី​កម្ពុជា​ដែល​លេងខ្លួន​សិច​ស៊ី​ខ្លាំង​បំផុត ។

ព្រី​ម លី​ហ្សា ជា​តារា​សម្ដែង​មួយ​រូប​ដែល​លេង Style សម្លៀក​បំពាក់​បែប Fashion ជា​ពិសេស​បង្ហាញ​ទ្រូង ស្ទើរ​គ្រប់​សន្លឹក​រូបភាព​ផង​ដែរ​នៅ​លើ​បណ្តាញ​សង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ