ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បាច់​គុន​សៅ​លីង ​និង​ល្បុក្កតោ រួម​គ្នា​សម្តែង ​នៅ​អង្គរ​ផ្តល់​ទស្សនីយភាព​ដ៏​ទាក់ទាញ

5 ខែ មុន
  • សៀមរាប

ក្បាច់​គុណ​សៅ​លី​ញ និង​គុណ​ល្បុក្កតោ​ត្រូវ​បាន​សម្តែង​នៅ​អង្គរ នៅ​ថ្ងៃ​ទី ២៤ ខែមេសា​នេះ ដើម្បី​ជា ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​រួម​គ្នា​រវាង​កម្ពុជា និង​ចិន ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្ពុជា ។…

ក្បាច់​គុណ​សៅ​លី​ញ និង​គុណ​ល្បុក្កតោ​ត្រូវ​បាន​សម្តែង​នៅ​អង្គរ នៅ​ថ្ងៃ​ទី ២៤ ខែមេសា​នេះ ដើម្បី​ជា ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​រួម​គ្នា​រវាង​កម្ពុជា និង​ចិន ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្ពុជា ។

ផ្ទាំងទស្សនីយភាព​នៃ​ក្បាច់​គុណ​ទាំង​ពីរ​នេះ បាន​ទាក់ទាញ​មនុស្ស​ចូល​ទស្សនា និង​ផ្តិ​យក​រូបភាព​ជា​ច្រើន​នៅ​អង្គរវត្ត ។

យោង​តាម​ក្រសួងទេសចរណ៍​កម្ពុជា​បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៤ គុន​ល្បុក្កតោ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្បាច់គុន​សាវ​លី​ញ របស់​ប្រទេស​ចិន​បាន​ហាត់​សម​រួម​គ្នា ដើម្បី ត្រៀម​ក្នុង​កម្មវិធី «​ការ​សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ​នៅ​អង្គរ (When Shaolin Meets Bokator at Angkor)» នៃ​យុទ្ធនាការ «​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្ដូរ​ប្រជាជន​និង​ប្រជាជន​កម្ពុជា​-​ចិន​២០២៤» ដែល​រៀប ចំ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៤ នៅ​ខេត្តសៀមរាប បរិវេណ​ខាងជើង​ប្រាសាទបាយ័ន ។

ចំណែក​នៅ​ថ្ងៃនេះ គេ​ក៏​បាន​ធ្វើការ​សម្តែង​ក្បាច់​គុណ​ទាំង​ពីរ​នេះ​រួម​គ្នា​។ ទិដ្ឋភាព គឺ​គួរ​អោយ​ស្ញប់ស្ញែង ខ្លាំង​ណាស់​។ ក្នុង​ពេល​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក វ៉ាង យី មក​ទស្សនកិច្ច​កម្ពុជា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក វ៉ាង យី ក៏​មានការ​ពិភាក្សា​ផង​ដែរ អំពី​ការ​ទាក់ទាញ​ទេសចរណ៍ និង​អ្នក​វិនិយោគ​ចិន​អោយមក​កាន់​ប្រទេស​កម្ពុជា ។

ជាមួយនឹង​ការ​សម្តែង​ក្បាច់​គុណ​សៅ​លីង​នេះ គេ​រំពឹង​ថា រូបភាព​ដ៏​ស្រស់​ស្អាត​នៃ ការ​សម្តែង​ក្បាច់ គុណ​សៅ​លីង និង​ល្បុក្កតោ គួរ​ផ្សំ​នឹង​សម្រស់​អង្គរវត្ត​នឹង​ទាក់ទាញ​ទេ​សចរណ៍​ចិន​មក​កម្ពុជា កាន់តែ ច្រើន នៅ​ឆ្នាំ​២០២៤​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ