ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាយ​ជីវិត ​៖ ឆ្នាំរកា ច ខាល រោង ថោះ ​នឹង​មាន​លុយ​ធំ​ឆ្នាំ​នេះ

5 ខែ មុន
  • ភ្នំពេញ

មាន​ឆ្នាំ​មួយ​ចំនួន​ត្រូវ​បាន​ទស្សន៍​ទាយ​ថា​នឹង​មាន​លុយ​ធំ​ក្នុងឆ្នាំនេះ​។​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទ្រព្យ​ទាំងឡាយ ដែល​អាច​ធ្វើ​ឲ្យ​ឆ្នាំ ទាំងឡាយ​ខាងលើ​ចាយ​មិន​អស់​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំរកាបុគ្គល​ដែល​កើត​ក្នុងឆ្នាំនេះ ជា​មនុស្ស​ដែល​មានជីវិត​ល្អ​ខ្លាំង​ណាស់ ថែម​ទាំង​មាន​ខួរក្បាល ឆ្លាត​ខ្លាំង​ផង​ដែរ​។ ជា​ពិសេស…


មាន​ឆ្នាំ​មួយ​ចំនួន​ត្រូវ​បាន​ទស្សន៍​ទាយ​ថា​នឹង​មាន​លុយ​ធំ​ក្នុងឆ្នាំនេះ​។​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទ្រព្យ​ទាំងឡាយ ដែល​អាច​ធ្វើ​ឲ្យ​ឆ្នាំ ទាំងឡាយ​ខាងលើ​ចាយ​មិន​អស់​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំរកា
បុគ្គល​ដែល​កើត​ក្នុងឆ្នាំនេះ ជា​មនុស្ស​ដែល​មានជីវិត​ល្អ​ខ្លាំង​ណាស់ ថែម​ទាំង​មាន​ខួរក្បាល ឆ្លាត​ខ្លាំង​ផង​ដែរ​។ ជា​ពិសេស គេ​នឹង​អាច​ចំណេញ​បាន​ប្រាក់​ធំ​ពី​ការ​បណ្តាក់ទុន​។ ម្យ៉ាងទៀត ក្នុង​កន្លែង​ការងារ នឹង​អាច​ទទួល​បានការ​ស្រឡាញ់​ពី​ចៅហ្វាយនាយ ដោយ​បំពេញ ការងារ បាន​ល្អ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ជីវិត​គេ​មិន​ខ្វះ​លុយ​ចាយ​ឡើយ​។

ឆ្នាំច
ចំណុច​ល្អ​របស់​បុគ្គល​ដែល​កើត​ក្នុងឆ្នាំនេះ គឺ​គេ​ជា​មនុស្ស​ដែល​ស្មោះត្រង់ ដោយ​ធ្វើ​ឲ្យ ចៅហ្វាយនាយ​ពេញចិត្ត​ខ្លាំង​។ ប៉ុន្តែ​អ្នក​ដែល​កើត​ក្នុង​ឆ្នាំច​នេះ គឺ​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ច្រើន ទើប​អាច​ក្លាយជា​អ្នក​មានបាន​។ ដូចនេះ ឲ្យ​តែ​ខំប្រឹង ទ្រព្យ​ធំ​នឹង​រង​ចាំ​អ្នក​នៅ​ខាង​មុខ​។

ឆ្នាំខាល
ក្រោយ​ថ្ងៃនេះ អ្នក​នឹង​អាច​ទទួល​បាន​លាភ​ធំ ដោយ​ធ្វើ​ឲ្យ​អ្នក​អាច​ឡើង​ឋានៈ​បាន​។ ជា​ពិសេស មាន​អ្នក​ជួយ ដោយ​ធ្វើ​ឲ្យ​អ្នក​អាច​ទទួល​បាន​លាភ​ក្នុង និង​ក្រៅ​ផង​ដែរ​។ ដូចនេះ ឲ្យ​តែ​អ្នកចេះ ក្តាប់​ពេលវេលា អ្នក​នឹង​អាច​ទទួល​បាន​លុយ​ច្រើន​ជា​មិន​ខាន​។

ឆ្នាំរោង
បុគ្គល​ដែល​កើត​ក្នុងឆ្នាំនេះ ចាប់ផ្តើម​អាច​ជួបនឹង​លាភ​ធំ​ហើយ ដោយ​ធ្វើ​អ្វី​ក៏​អាច​ជោគជ័យ​ដែរ​។ ជា​ពិសេស ចំពោះ​អ្នក​ដែល​មិន​ទាន់​មាន​គូ នឹង​អាច​រក​ឃើញ​គូ ហើយ​អាច​រៀប​ការ​ជាមួយ គ្នា​ទៀត​ផង​។

ឆ្នាំថោះ
អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ គឺ​មាន​និស្ស័យ​ខ្ពស់​ជាមួយនឹង​អ្នក​ដទៃ​ខ្លាំង​ណាស់ ដោយ​ធ្វើ​ឲ្យ​លាភ គ្រប់​ទិស​អាច​ចូល​មក​បាន​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ប្រាក់​ដែល​គេ​អាច​ទទួល​បាន​គឺ​ច្រើន​ទៅ​ៗ​។ ដូចនេះ គេ​នឹង​អាច​មាន​របស់​ជា​ច្រើន​ដូច​ជា​អ្នក​ដទៃ​អ​ញ្ចឹ​ង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ