ខេត្តព្រៃវែង ៖ គិតត្រឹមថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ រយ:ពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោងនេះ ខេត្តព្រៃវែង ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង១.៣លាននាក់ ។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រៃវែង ដែលបណ្តាញសារព៌តមានទទួលបាននៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ។
ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤(ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤)នេះ ក្រោមការចង្អុលបង្ហាញណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ:ជូនបងប្អូនប្រជាពលរដ្ឋធានាបានយ៉ាងល្អប្រសើរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៍បានផ្តល់ថវិកានិងអំណោយលើកទឹកចិត្តដល់កងកម្លាំង ក្រុមគ្រូពេទ្យ និងអ្នកអនាម័យ ដែលបានខិតខំបំពេញការងារក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងនេះផងដែរ ៕
ចែករំលែកព័តមាននេះ