រាជធានីភ្នំពេញ ៖ ទិដ្ឋភាពសង្ក្រាន្តវត្តភ្នំ ថ្ងៃទី៤ ជាថ្ងៃវារៈឡើងស័កនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង មានប្រជាពលរដ្ឋចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ ។ ខណៈពេលនេះ បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានបន្តអញ្ជើញមកចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ទស្សនីយភាពសិល្បៈគ្រប់ទម្រង់ ព្រមទាំងការប្រគំតន្ត្រី និងរាំលេងកម្សាន្តក្នុងកម្មវិធីសង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ពោរពេញដោយស្នាមញញឹម និងភាពរីករាយ ។
សមត្ថកិច្ចអះអាងថា ស្នាមញញឹមរីករាយអំណរឆ្នាំថ្មីរបស់បងប្អូន គឺជាកម្លាំងចិត្តសម្រាប់ពួកយើងទាំងអស់គ្នាក្នុងការខិតខំប្រឹងប្រែងគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ថែរក្សាសុខភាព អនាម័យ និងបរិស្ថានរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ៕
ចែករំលែកព័តមាននេះ