រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ ក្រសួងព័ត៌មាន បានធ្វើសន្និសីទសារព័ត៌មាន ដោយមានការសហការឧបត្ថម្ភដោយក្រុមហ៊ុនទូរស័ព្ទដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា OPPO ក្នុងគោលបំណងបង្កើតកម្មវិធីប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 ដែលជាកម្មវិធីផ្តល់ឱកាសដល់ប្រជាជនកម្ពុជាគ្រប់ទិសទីដើម្បីបញ្ចេញស្នាដៃក្នុងការថតរូបដោយប្រើទូរស័ព្ទដៃ ។
បើយោងតាមការប្រសាសន៍រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឱ្យដឹងថា ការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នេះមានទិសដៅដើម្បីលើកស្ទួយ និងជំរុញវិស័យទេសចរណ៍ និងវប្បធម៌ទូទាំងប្រទេសកម្ពុជា ព្រមទាំងប្រើប្រាស់រូបភាពទាំងនោះ ដើម្បីផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗ ។
ដូចនេះ សម្រាប់លោកអ្នកមានចំណាប់អារម្មណ៍ អាចធ្វើការចុះឈ្មោះការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 ដែលរៀបចំឡើងដោយក្រសួងព័ត៌មានដោយមានការសហការឧបត្ថម្ភដោយក្រុមហ៊ុន OPPO ។ បន្ថែមពីនេះ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក៏ដូចជាក្រុមហ៊ុន OPPO សង្ឃឹមថា ប្រជាជនកម្ពុជា និងមានការចូលរួមឲ្យបានច្រើនកុះករ ដើម្បីបង្ហាញស្នាដៃលើឆាកជាតិ និងអន្តរជាតិ ។
កាលបរិច្ឆេទនៃការប្រកួត ៖
. ចាប់ពីថ្ងៃទី 10 ខែមេសា រហូតដល់ថ្ងៃទី 10 ខែឧសភា 2024
សម្រាប់គណៈកម្មការនៃការប្រកួត ៖
. គណៈកម្មការទី 1 ៖ ក្រសួងព័ត៌មាន
. គណៈកម្មការទី 2 ៖ សេង លន់
. គណៈកម្មការទី 3 ៖ Miller Snap
ពានរង្វាន់នៃកម្មវិធី ៖
. ជ័យលាភីលេខ 1 ៖ ប្រាក់ 4,000,000 រៀល, ទូរស័ព្ទដៃ OPPO Reno11 5G និង វិញ្ញាបនបត្រ 1 សន្លឹក
. ជ័យលាភីលេខ 2 ៖ ប្រាក់ 1,000,000 រៀល, ទូរស័ព្ទដៃ OPPO Reno11 F និង វិញ្ញាបនបត្រ 1 សន្លឹក
. ជ័យលាភីលេខ 3 ៖ ប្រាក់ 500,000 រៀល, OPPO Pad Neo និង វិញ្ញាបនបត្រ 1 សន្លឹក
. ជ័យលាភីលេខ 4 ៖ ប្រាក់ 200,000 រៀល, OPPO Watch X និង វិញ្ញាបនបត្រ 1 សន្លឹក
. ជ័យលាភីលេខ 5 ៖ ទឹកប្រាក់ 100,000 រៀល, OPPO Enco Air3 និង វិញ្ញាបនបត្រ 1 សន្លឹក
. ជ័យលាភីលេខ 6 ដល់ លេខ 10 ៖ OPPO Enco Buds2 ម្នាក់ 1 គ្រឿង ។
គួរបញ្ជាក់ផងដែរថា ចំពោះប្រធានបទទីមួយនៃការប្រកួតរបស់យើង គឺពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ប្រធានបទនោះគឺ «សកម្មភាពក្នុងពីធីបុណ្យចូលឆ្នាំខ្មែរ» ដោយបងប្អូនទាំងអស់អាចធ្វើការថតរូបសកម្មភាពក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយប្រើប្រាស់ស្មាតហ្វូន រួច submit ចូលទៅកាន់ Link: https://see-cambodia.oppocambodia.com/ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ