ល្អ ហួស បង្ហើបគោលដៅថ្មីសម្រាប់់វិស័យបវរកញ្ញានៅក្នុងរយៈ ៣ឆ្នាំខាងមុខ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការគ្រងម្កុដ Miss Preteen Junior Idol 2024 នោះ ល្អហួស…
រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការគ្រងម្កុដ Miss Preteen Junior Idol 2024 នោះ ល្អហួស…
រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការគ្រងម្កុដ Miss Preteen Junior Idol 2024 នោះ ល្អហួស បានបង្ហើបគោលដៅថ្មីមួយទៀត នៅក្នុងវិស័យបវរកញ្ញានៅក្នុងរយៈពេល៣ឆ្នាំខាងមុខដែលនេះ គឺជាដំណឹងល្អ និងជាអ្វីដែលអ្នកគាំទ្រកម្ពុជាចង់ឃើញ ។
ការប្រកាសពីយុវតី ល្អ ហួស នាពេលនេះ គឺស្របគ្នាទៅនឹងអ្វីដែលនាងធ្លាប់លើកឡើងនាពេលកន្លងមកថា នាងនឹងចូលរួមប្រឡងកម្មវិធី Miss Grand នៅពេលនាងមានអាយុ១៨ឆ្នាំ ។ ល្អ ហួស បានបង្ហោះសារនៅលើបណ្តាញសង្គមថា កំពុងតែដាក់គោលដៅថ្មីមួយទៀតសម្រាប់កម្ពុជានៅ៣ឆ្នាំក្រោយ ។
ការបង្ហើបពីការចូលរួមការប្រឡងបវរកញ្ញានានាក្នុងពេលអនាគតរបស់ ល្អ ហួស នាពេលនេះបានធ្វើអោយមហាជនជាច្រើនសម្តែងការអបអរ និងគាំទ្រដោយសារយុវតីរូបនេះមានរូបសម្រស់ និងទេពកោសល្យគ្រប់គ្រាន់សម្រាប់តំណាងកម្ពុជាចូលរួមប្រកួតបវរកញ្ញានៅលើឆាកអន្តរជាតិ ។
យ៉ាងណា គេទស្សនិកជនបានដាក់ការរំពឹងទុកថា ល្អ ហួស នឹងចូលរួមកម្មវិធី Miss Grand ឬ Miss Universe ដោយកម្មវិធីទាំងពីរនេះជាកម្មវិធីប្រកួតបវរកញ្ញាដ៏ធំ និងមានការចាប់អារម្មណ៍ច្រើន ។
ជាការកត់សម្គាល់ កន្លងមកក្រោយពេល ល្អ ហួស បានប្រកាសថា នាងនឹងចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Grand នៅពេលនាងមានអាយុ១៨ឆ្នាំនោះអ្នកគ្រប់គ្រងកម្មវិធីខាងលើប្រចាំកម្ពុជា ក៏បានបង្ហាញការចាប់អារម្មណ៍ពីការចូលរួមរបស់នាងផងដែរ ។
គួបញ្ជាក់ថា ល្អ ហួស ត្រូវបានមហាជនជាច្រើនកោតសរសើរនូវរូបសម្រស់ និងទេពកោសល្យសិល្បៈរបស់នាងតាំងពីកុមារភាព ។ តាំងពីនាងមានវ័យ៦ឆ្នាំនាងត្រូវបានក្រុមគ្រួសារបញ្ជូនឱ្យរៀនផ្នែករបាំបុរាណខ្មែរ ហើយពេលដែលដឹងថា នាង គឺជាក្មេងស្រីម្នាក់ដែលស្រលាញ់ផ្នែកសិល្បៈ ក្រុមគ្រួសារក៏បានបញ្ជូននាងឱ្យរៀនរាំ រៀនច្រៀង រៀនដើរម៉ូដ រៀនសម្តែង បន្ថែមជំនាញបន្ថែមទៀត ។
ដោយមើលឃើញពីទេពកោសល្យ រូបសម្រស់ ការសិក្សាបានល្អ រួមទាំងមានការគាំទ្រផងនោះ ក្រុមគ្រួសាររបស់នាង ក៏បានបង្ហាញគោលដៅ និងធ្វើការបណ្តុះបណ្តាលឱ្យនាងចូលរួមក្នុងកម្មវិធីប្រកួតប្រជែងផ្នែកសម្រស់នានាក្នុងពេលអនាគត ៕
ចែករំលែកព័តមាននេះ