រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ.នបានបង្ហាញមុខជនសង្ស័យចំនួន៣នាក់ ពាក់ពន្ធករណីរក្សាទុកដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀ.នប្រមាណជិត២០០គីឡូក្រាម ។
ចំពោះជនសង្ស័យ៣ នាក់មាន ៖ ១.ឈ្មោះ សេង សុខទី ភេទប្រុស អាយុ៣៣ឆ្នាំ ។ ២.ឈ្មោះ ខៀវ ចិន្តា ភេទស្រី អាយុ៤៣ឆ្នាំ ។ ៣.ឈ្មោះ ហេង គឺមលាង ភេទស្រី អាយុ៤៧ ឆ្នាំ (ជាម្ចាស់ផ្ទះ) ។
ករណីបង្ហាញមុខជនសង្ស័យ៣នាក់ និងវត្ថុតាងសារធាតុញៀ.នជិត ២០០ គីឡូក្រាមនោះ គឺធ្វើឡើយដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ.ន និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងប្រតិបត្តិការបង្ក្រាប ។
លោកឧត្តមសេនីយ៍ ឯក ឃឹង សារ៉ាត់ បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀ.ន ក្រោមការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបបទល្មើសគ្រឿងចំនួន២គោលដៅ ។
គោលដៅទី១.ស្ថិតនៅដីឡូត៍មួយកន្លែងតាមបណ្តោយផ្លូវ១០០៣ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ គោលដៅទី២.ស្ថិតនៅមុខវត្តញាណរង្សី ផ្លូវ៣៥៥ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ លទ្ធផលឃាត់ខ្លួនជនសង្ស័យ ៣ នាក់ និងចាប់យកវត្ថុតាងថ្នាំញៀ.នរួមមាន ៖ .សារធាតុញៀ.នប្រភេទ កេតាមីន (KETAMINE) ទម្ងន់១៨៣ ៨២៣,២០ ក្រាម ស្មើនិង(១៨៣គីឡូ និង៨២៣,២០ក្រាម) ។ សារធាតុញៀ.នប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់១៩៩៦ក្រាម ស្មើនិង(១គីឡូ និង៩៩៦ក្រាម) ។
សរុបជារួម សារធាតុញៀ.នទាំង២ប្រភេទ មានទម្ងន់១៨៥៨១ ៩,២០ក្រាម ស្មើនិង (១៨៥គីឡូ និង៨១៩,២០ក្រាម) ជិត២០០គីឡូក្រាម ។ ក្រោយបង្ហាញមុខជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕
ចែករំលែកព័តមាននេះ