ថែរក្សាសុខភាព ! ចាប់ថ្ងៃទី២៩ កុម្ភៈដល់២មីនា នឹងមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី២០%
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី២ មីនា ឆ្នាំ២០២៤ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ…
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី២ មីនា ឆ្នាំ២០២៤ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ…
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី២ មីនា ឆ្នាំ២០២៤ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្របដណ្តប់លើផ្ទៃដី២០% ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានលើកឡើងថា ជ្រលងសម្ពាធទាប នៅតែបន្តមានឥទ្ធិពល ចាប់ពីឈូងសមុទ្របេងហ្គាល និងលើឈូងសមុទ្រថៃ និងភាគកណ្តាលនៃអាងទន្លេមេគង្គ និងគ្របដណ្ដប់មកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថមថយឥទ្ធិពល ខណៈដែលខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ ។
ក្រសួងបានបន្តថា ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្របដណ្តប់លើផ្ទៃដី២០% និងមានខ្យល់បក់មកពីទិសអាគ្នេយ៍មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី ។
ចំណែកនៅតំបន់ខ្ពង់រាប នៅសីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម ដោយឡែកនៅខេត្តកំពង់ស្ពឺនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្របដណ្តប់លើផ្ទៃដី១៥% ខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។
ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្របដណ្តប់លើផ្ទៃដី៣០% ខ្យល់បក់មកពីទិសនិរតី មានល្បឿន៣ម៉ែត្រ/វិនាទី -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ ៕
ចែករំលែកព័តមាននេះ