ប្រទះឃើញគ្រោងឆ្អឹ.ងមនុស្សម្នាក់នៅក្នុងដីឡូតិ៍មួយកន្លែង ខាងលិចស្ពានអាកាស៧មករា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស.ពបុរសម្នាក់ស្លា.ប់រលួយនៅសល់តែគ្រោងឆ្អឹង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ
រាជធានីភ្នំពេញ ៖ ស.ពបុរសម្នាក់ស្លា.ប់រលួយនៅសល់តែគ្រោងឆ្អឹង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ
រាជធានីភ្នំពេញ ៖ ស.ពបុរសម្នាក់ស្លា.ប់រលួយនៅសល់តែគ្រោងឆ្អឹ.ង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្រោមដើមឈើ ក្នុងដីឡូតិ៍មួយកន្លែងខាងលិចស្ពានអាកាស៧មករា ស្ថិតក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ហេតុការណ៍ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១០និង៣០ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយប្រជាពលរដ្ឋក៏បានរាយការណ៍ទៅនគរបាលមូលដ្ឋាន ដើម្បីទាក់ទងនគរបាលជំនាញចុះទៅត្រួតពិនិត្យ ។
ស.ពបុរសរូបនោះពុំត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ ដេកស្លា.ប់រលួយនៅសល់តែគ្រោងឆ្លឹង។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ មានប្រជាពលរដ្ឋម្នាក់បានចូលទៅក្នុងព្រៃដីឡូតិ៍ក៏បានប្រទះឃើញគ្រោងឆ្អឹងមនុស្សនៅក្រោមដើមសង្កែក្នុងដីឡូតិ៍ ដោយមានក្រមាក្រហមចំនួន១ចងភ្ជាប់នឹងដើមនោះ។
ស.ពជនរងគ្រោះមានស្លៀកខោខៅប៊យជើងវែង ពាក់ស្បែកជើងផ្ទាត់ពណ៌ខៀវ ។
នៅព្រឹកនោះ នគរបាលជំនាញក៏បានចុះទៅត្រួតពិនិត្យ ។ បន្ទាប់ពីនគរបាលជំនាញត្រួតពិនិត្យ និងធ្វើកោសល្យវិច័យរួច បានដាក់ការសន្និដ្ឋានថា គ្រោងឆ្អឹងនោះជាមនុស្សប្រុស ហើយស្លា.ប់ដោយសារច.ងក ៕
ចែករំលែកព័តមាននេះ