រាជធានីភ្នំពេញ ៖ ខណៈពេលដែលតំណែងជាប្រធានសមាគមសិល្បករខ្មែរសម្រាប់អាណតិថ្មី កំពុងក្លាយជាប្រធានបទយ៉ាងក្តៅគគុកសម្រាប់ការវែកញែកលើបណ្តាញសង្គមនោះ អតីតតារាចម្រៀង និងសម្តែងអ្នកនាងឈិន ចាន់ធារី បានចេញមុខទម្លាយអារម្មណ៍ពិតរបស់ខ្លួនពីការធ្លាប់បាក់ទឹកចិត្តអំឡុងពេលនាងធ្វើជាប្រធានសមាគមមួយនេះ កាលពីជាង១០ឆ្នាំមុន ។
ដ្បិតមិនមានគោលបំណងវិលមកឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរនៅក្នុងអាណត្តិថ្មីនេះ ប៉ុន្តែ ឈិន ចាន់ធារី បានបង្ហាញនូវបទពិសោធន៍មួយចំនួនដែលនាងធ្លាបើឆ្លងកាត់ ក្នុងពេលដែលនាងកាន់កាប់តំណែងជាប្រធានសមាគមសិល្បករខ្មែរ ។
តាមរយៈសំណេរដែលបានសសេរបង្ហោះលើបណ្តាញសង្គមអ្នកនាង ឈិន ចាន់ សុធារី បានលើកឡើងថា «មិនចង់ឈរឈ្មោះជាប្រធានសមាគមសិល្ប: ព្រោះមិនចង់វិលរកអតីតកាលដែលធ្លាប់ឈឺចាប់ ត្រូវគេបំបាក់ ។
នាងបញ្ជាក់ថា ស្គាល់គ្រប់រសជាតិទាំងលះបង់ពេលវេលានិងថវិកា ទាំងបាក់ទឹកចិត្តខំហើយខំទៀតម្នាក់ឯង នៅមិនឈ្នះមា ព្រោះតែស្លូតពេក ស្ងប់ស្ងាត់ពេក មិនចេះនិយាយស្តីច្រើនដូចគេ មិនចេះឡូយឆាយមិនចេះអួតអំនួតមិនហក់លោត មិនចេះជេរដូចគេ មិនកាច តែម៉ត់ចត់ច្បាស់លាស់ការងារនៅទប់មិនជាប់មិនដូចពេលឥលូវសម្បូរសប្បាយធនធានមនុស្សក៏មានច្រើន ។
នាងបន្តថា ពីព្រោះកាលនោះខ្ញុំនៅវ័យក្មេងជាងនេះ គ្មានបទពិសោធន៍ ក្នុងការដឹកនាំមនុស្ស ខ្ញុំចាំបានថាក្នុងអំឡុងពេលជាង១០ឆ្នាំមុន ខ្ញុំត្រូវបានបងៗសិល្បៈជើងចាស់ និងជំនាន់ថ្មី អ៊ំ ពូ មីង មិត្តសិល្បៈ និងប្អូនៗសិល្បៈគ្រប់ទម្រង់បោះឆ្នោតឲ្យជាប់ជាប្រធាន ពិតជាមានមោទនភាព និងសប្បាយចិត្តពន់ពេកក្រៃ តែអ្វីដែលគួរឲ្យសោកស្តាយ កាលនោះបណ្តាញសង្គមមិនសូវជាទូលំទូលាយ ជឿនលឿន ខ្ញុំខ្សោយការទំនាក់ទំនងរឿងរកថវិកាជំនួយពីលោកនេះ លោកនោះ អ្នកធំ អ្នកតូច អ្នកមានលុយ ដូចពេលបច្ចុប្បន្ននោះទេ ។
អ្នកនាង ឈិន ចាន់ធារី បានបន្ថែមថា មនុស្សមិនសូវចេះមាត់.ក និយាយស្តី មិនចេះអែបអប ឲ្យទៅសុំជំនួយរឹតតែអត់ទៀតហើយ ខ្ញុំបាក់ទឹកចិត្តជាខ្លាំង រួមនិងខ្វះធនធាន សេដ្ឋកិច្ច ខ្ញុំមានតែចំណេះដឹង មិនគ្រប់គ្រាន់ តែខ្វះខាតថវិកា និងពេលវេលា ព្រោះត្រូវរៀនផង ធ្វើការផង ទៅប្រទេសក្រៅផង ជួយសង្គមផង ថតផង សឹងគ្មានពេលសំរាក និងមើលថែឪពុកផង ។
ដូច្នេះ ត្រូវបង្ខំចិត្តប្រគល់កិច្ចការងារជាប្រធានសមាគមនសិល្បករខ្មែរជូនដល់លោកពូ អៀងស៊ីថុល ដែលខ្ញុំគោរពស្រលាញ់ហៅគាត់ថា «ប៉ាៗ» ។ បើតាម ឈិន ចាន់ធារី ខ្ញុំឈប់ដោយសោកស្តាយ ព្រោះយើងត្រូវមើលលើសមត្ថភាពរបស់យើងដែរ ។
ប៉ុន្តែទោះបីជាយ៉ាងណា ខ្ញុំនៅតែគាំទ្រអ្នកដែលឈរឈ្មោះដែលគាត់មានលទ្ធភាព សមត្ថភាព ចំណេះដឹង និងធនធានហិរញ្ញវត្ថុ រួមនិងពេលពេលវេលា និងហាមបក្សពួកនិយាយនេះ តើបងប្អូនយើងណាខ្លះ?នៅចង់ចាំថា អ្នកណាគេជាប្រធានសមាគមសិល្បករខ្មែរដំបូងមុនគេបង្អស់? ដោយការផ្តួចផ្តើមឡើងពី ឯកឧត្តមបងជុំ កុសល និងបងប្រុស ស៊យ សុភាព ពេលនេះ មិនដូចពេលមុន តែនៅតែរារែក ព្រោះតែធ្លាប់ បាក់ទឹកចិត្ត សុខចិត្តជួយសង្គមបន្តទៀត តាមលទ្ធភាពដែលខ្លួនមាន ។
អ្វីដែលពិបាកជាងគេ គឺការគ្រប់គ្រងមនុស្ស មិនអាចផ្គាប់ចិត្តគ្រប់គ្នាបានទេ មនុស្ស១០ ខួរក្បាល១០ ចិត្ត១០គំនិតផ្សេងគ្នា យល់ល្អ អែបកៀន សុំរស់នៅដោយស្ងប់ស្ងាត់ ។
ចែករំលែកព័តមាននេះ