ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យអ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ដក​បេក្ខភាព​ចេញ​សិន រង់ចាំ​បោះ​ឆ្នោត​(​ប្រធាន​សមាគម​)​ អាណត្តិ​ក្រោយ

10 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​បញ្ជាក់​បន្ថែម និង​លើក​ជា​គំនិតមួយ​ចំនួន ហើយ​ស្នើ​ឲ្យ​អ្នកឧកញ៉ា ឡេ​ង…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​បញ្ជាក់​បន្ថែម និង​លើក​ជា​គំនិតមួយ​ចំនួន ហើយ​ស្នើ​ឲ្យ​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ដក​បេក្ខភាព​ ចេញ​សិន ពីការឈរឈ្មោះ​បោះ​ឆ្នោត​ធ្វើ​ជា​ប្រធាន «​សមាគម​សិល្បករ​ខ្មែរ​» ដោយរង់ចាំ​ឈរឈ្មោះ​ពេល​ក្រោយ​ (​អាណត្តិ​) ក៏​មិនយឺត​ពេល​ដែរ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ម៉ោង​១០​និង​៤៨​នាទី​យប់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ​ថា បន្ទាប់​ពី​បាន​អាន​យោបល់​របស់​បងប្អូន លើ​ការ​ដាក់​បេក្ខជន​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ជា​ប្រធាន​សមាគមសិល្បៈ ខ្ញុំ​សូម​បញ្ជាក់ និង​លើក​ជា​គំនិត​មួយ​ចំនួន​ដូច​ខាងក្រោម ៖
១. ខ្ញុំ​បញ្ចេញមតិ​ផ្ទាល់ ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់ ដែល​ពុំ​មាន​សិទ្ធិ​បោះ​ឆ្នោត រើស​ប្រធាន​សមាគម​នោះ​ទេ​ ។
២. សន្លឹក​ឆ្នោត ស្ថិត​នៅ​លើ​ដៃ​របស់​សិល្បករ សិល្ប​ការិនី ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ឯណោះ​វិញ​ទេ ។
៣. រវាង​សិល្បៈ និង​ជំនួញ មិន​គួរ​ផ្សារ​ភ្ជាប់​គ្នា​ទេ​។ ខ្ញុំ​ដឹង​ពី​ការ​យឺតយ៉ាវ​របស់​ក្រុមហ៊ុន ក្នុង​ការ​ប្រគល់​ផ្ទះ ដោយសារ​កប់​ទុន​លើ​ដី​ចំនួន​ច្រើន តែ​ក្រុមហ៊ុន មិន​ទាន់​ក្ស័យធន រហូត​មិន​អាច​មក​ធ្វើ​ប្រធាន​សមាគម និង​ជួយ​ដល់​សិល្បៈ បាន​ដែរ ។
៤. មិន​តម្រូវ​ថា ទាល់តែ​ចេះ​សិល្បៈ ទើប​ធ្វើ​ប្រធាន​សមាគម​សិល្បៈ​បាន​នោះ​ទេ​ ។

សម្តេច​តេ​ជោ ហ៊ុន សែន លើក​ឡើង​ទៀត​ថា ដូច​គ្នា​នេះ​ដែរ រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​ម៍​យើង មិនមែន​ជា​អ្នកសិល្បៈ​ទេ តែ​គាត់​អាច​គ្រប់គ្រង​បាន​លើ​គ្រប់​ផ្នែក​។ នៅ​ប្រទេស​ថៃ ពេល​នេះ រដ្ឋមន្ត្រី ក្រសួងការពារជាតិ មិនមែន​ជា​ទាហាន​ទេ គឺជា​ជន​ស៊ី​វិល​សុទ្ធសាធ តែ​គាត់​អាច​គ្រប់គ្រង​ទាហាន​បាន​។ ប្រទេស​មួយ​ចំនួន រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មិនមែន​ជា​វេជ្ជបណ្ឌិត ឬ​គ្រូពេទ្យ​ទេ តែ​គេ​គ្រប់គ្រង​លើ​វិស័យ​សុខាភិបាល​បាន ។

ដើម្បី​ងាយស្រួល សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ដក​បេក្ខភាព​ចេញ​សិន ទុក​លទ្ធភាព​ឱ្យ ឬ​មួយ​អ្នក​នាង ច​ន ច័​ន្ធ​ល​ក្ខិ​ណា បន្ត ឬ​មួយ​រក​បេក្ខភាព​ផ្សេង ធ្វើ​ប្រធាន​សមាគម សិន ។

គំនិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មិន​ចង់​ឃើញ​ការ​លំបាក​របស់​សមាគម ក្នុង​ការ​ស្វែងរក​ថវិកា​ជួយ​សិល្បករ សិល្ប​ការិនី ជួប​ការ​លំបាក ។ ឧកញ៉ា ហេង ឡុ​ង និង​អ្នក​នាង ច​ន ច​ន្ធ័​ល​ក្ខិ​ណា បាន​ប្រឹងប្រែង​ជាមួយ​សម្តេច ប៉ុន្មាន​ឆ្នាំ​មកនេះ អស់​ថវិកា​ច្រើន ដើម្បី​ជួយ​សិល្បករ សិល្ប​ការិនី ដែល​ជួប​ការ​លំបាក ។

សម្តេច​តេ​ជោ ហ៊ុន សែន សង្ឃឹមថា សមាគម​នឹង​រកបាន​ប្រធាន​ល្អ មាន​លទ្ធភាព​ជួយ​សិល្បករ សិល្ប​ការិនី​បាន​។ សម្រាប់​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា រង់ចាំ​ពេល​ក្រោយ​ក៏​មិនយឺត​ពេល​ដែរ ។

សូម​ជម្រាប​ឡើង​វិញ​ថា «សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​គាំទ្រ​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ដែល​ចង់​ឈរឈ្មោះ​បោះ​ឆ្នោត​ជា​ប្រធាន​«​សមាគម​សិល្បករ​ខ្មែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ