ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ភេសជ្ជៈ Yeo’s ឈី​ង​ប៉ូ​លាំង រូបរាង​កំប៉ុង​ថ្មី​ដែល​បាន​រចនា​ឡើង សម្រាប់​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ចិន

8 ខែ មុន

ក្រុមហ៊ុន Yeo’s Cambodia លើកទឹកចិត្ត​អតិថិជន​ទាំងអស់​ឱ្យ​ចូលរួម​ក្នុង​បរិយាកាស​ដ៏​រីករាយ ខណៈ​ដែល​ក្រុមហ៊ុន​បាន​នាំ​មក​នូវ​កំប៉ុង​រូបរាង​ថ្មី ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ចិន ឆ្នាំរោង រាជធានីភ្នំពេញ ​៖ ថ្ងៃ​ទី​…

ក្រុមហ៊ុន Yeo’s Cambodia លើកទឹកចិត្ត​អតិថិជន​ទាំងអស់​ឱ្យ​ចូលរួម​ក្នុង​បរិយាកាស​ដ៏​រីករាយ ខណៈ​ដែល​ក្រុមហ៊ុន​បាន​នាំ​មក​នូវ​កំប៉ុង​រូបរាង​ថ្មី ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ចិន ឆ្នាំរោង

រាជធានីភ្នំពេញ ​៖ ថ្ងៃ​ទី​ ៥ ខែកុម្ភៈ ឆ្នាំ ​២០២៤ ក្នុង​នាម​ជា​ក្រុមហ៊ុន​នាំមុខ​គេ​នៅ​កម្ពុជា​ក្នុង​ការ​ផលិត​ភេសជ្ជៈ​អាស៊ី (Asian Drink) និង​ដើម្បី​អបអរសាទរ​ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន (​ឆ្នាំរោង​) ក្រុមហ៊ុន Yeo’s Cambodia បាន​ច្នៃប្រឌិត និង​បញ្ចេញ​នូវ​កំប៉ុង​ភេសជ្ជៈ​តែ​ត្រជាក់ ឈី​ង ប៉ូ​លាំង ជាមួយ​រចនា​បទ​នៃ​កំប៉ុង​ប្រកប​ទៅ​ដោយ​ភាព​ទាក់ទាញ និង​ទាន់សម័យ ស័ក្តិសម​បំផុត​សម្រាប់​អតិថិជន​យក​ទៅ​អបអរ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​នា​ពេល​ខាង​មុខ​នេះ ពីព្រោះ​រចនា​បទ​ដ៏​ពិសេស​ពិសាល​នេះ​ត្រូវ​បាន​រចនា​ឡើងជា​រូប​នាគ និង​មាន​ផ្ទៃ​កំប៉ុង​ពណ៌​ក្រហម ដែល​ជា​និមិត្ត​រូបតំណាង​ឱ្យ​សេចក្តី​រីករាយ ការ​ជួបជុំ ភាពរឹងមាំ ភាព​ជោគជ័យ និង​សំណាងល្អ​ ។

ភេសជ្ជៈ Yeo’s ឈី​ង​ប៉ូ​លាំង គឺជា​ប្រ​ភ​ទ តែ​រុក្ខជាតិ ល្អ​សម្រាប់​សុខភាព ដែល​ចម្រាញ់​ចេញពី​រុក្ខជាតិ​ពិសេស ដើម្បី​ជួយ​កាត់​បន្ថយកម្ដៅ​ក្នុង​រាង​កាយ​ ។ ភេសជ្ជៈ​មួយ​នេះ ស័ក្ដិសម​យ៉ាង​ល្អ​ឥត​ខ្ចោះ​ជាមួយ​ការ​ពិសា​សាច់​អាំង អាហារ​ហឹរ​ៗ និង​ស៊ុប​ក្តៅ​ៗ ​។ ក្នុង​នាម​ជា​និមិត្តរូប​នៃ​ភេសជ្ជៈ​ដែល​នាំ​មក​នូវ​សុខភាព និង​ភាព​រីករាយ ពិធី​បុណ្យចូលឆ្នាំ​ចិន គឺជា​ឱកាស​ដ៏​ស័ក្ដិសម​បំផុត​សម្រាប់​លោក​អ្នក​នាំ​យក​ភេសជ្ជៈ ឈី​ង​ប៉ូ​លាំង ដើម្បី​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី និង​សកម្មភាព​កម្សាន្ដ​នានា​ផង​ដែរ​ ។

លោក Ozgur Simsek នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Yeo’s Cambodia បាន​លើក​ឡើង​ថា​ ៖ «​នៅ​ពេល​ដែល​ពិធី​បុណ្យចូលឆ្នាំ​ចិន​កាន់តែ​ខិត​ជិត​មក​ដល់ ក្រុមហ៊ុន Yeo’s Cambodia ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ ក្នុង​ការ​អញ្ជើញ​អតិថិជន​ប្រើប្រាស់​នូវ​ភេសជ្ជៈ​តែ​ត្រជាក់ ឈី​ង​ប៉ូ​លាំង រូបរាង​ថ្មី (​មាន​កំណត់​) នេះ សម្រាប់​ឱកាស​ដ៏​ពិសេស​មួយ​នេះ​ ។ ជាមួយ​គ្នា​នេះ​ដែរ ក្រុមហ៊ុន​សូម​ជូនពរ​ដល់​អតិថិជន​គ្រប់​ៗ​គ្នា​ឱ្យ​ជួប​ប្រទះ​តែ​ភាព​រុងរឿង​ក្នុង​ឆ្នាំ​ថ្មី ឆ្នាំរោង​នេះ ហើយ​ក្រុមហ៊ុន​យើង​ជឿជាក់​ថា​ភេសជ្ជៈ​តែ​ត្រជាក់ ឈី​ង​ប៉ូ​លាំង គឺ​ពិតជា​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​អបអរសាទរ​ក្នុង​ឱកាស​នៃ​ការ​ជួបជុំ​មួយ​នេះ» ​។​

ដើម្បី​អបអរសាទរ​នូវ​ការ​ដាក់​តាំង​បង្ហាញ​រ ចនា​បទ​កំប៉ុង​រូបរាង​ថ្មី ស្រប​ពេល​ជាមួយនឹង ការ​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ប្រពៃណី​ចិន ក៏​ដូច​ជា​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ផង​ដែរ ក្រុមហ៊ុន Yeo’s Cambodia កំពុង​រៀបចំ​កម្មវិធី​សប្បាយ​ៗ​ជា​បន្តបន្ទាប់​។ សកម្មភាព​ដ៏​ពិសេស​ជាងគេ គឺ​ការ​រាំ​ជា​ក្រុម​នូវ​របាំ​ប្រពៃណី​វប្បធម៌​ចិន (Flash Mob) ដើម្បី​ជា​ការ កម្សាន្ត​នៅ​តាម​ភោជនីយដ្ឋាន​នានា​ទូ​ទាំង​រាជធានី​ភ្នំពេញ​។ ទីតាំង​ទាំងនេះ រួម​មាននៅ​ភោជនីយដ្ឋាន ហាង​មី​ហឹរ ហាង​ស៊ុប​ស៊ី​ឆ័ន ហាង​សាច់​អាំង និង​ផ្សារ​អាហារ​ពេល​រាត្រី ជាដើម​ ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​អ្នក​ក៏​មានឱកាស​ចាប់​យក​រង្វាន់ ដោយ​ការ​លេង​ហ្គេ​ម​ផ្សេង​ៗ​ក្នុងអំឡុងពេល​កម្មវិធី​នីមួយ​ៗ​ផង​ដែរ​។ សូមកុំ​ភ្លេច​តាមដាន​បណ្តាញ​សង្គម​របស់ ក្រុមហ៊ុន Yeo’s Cambodia ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម ​។

អំពី​ក្រុមហ៊ុន Yeo’s Cambodia
ក្រុមហ៊ុន YHS (CAMBODIA) FOOD & BEVERAGE PTE LTD ឬ​ត្រូវ​បាន​ស្គាល់​ថា Yeo’s Cambodia គឺជា​បុត្រ​សម្ព័ន្ធ​របស់ ក្រុមហ៊ុន Yeo Hiap Seng Ltd. ដែល​មាន​អាយុកាល​ជាង ១២០ ឆ្នាំ​មក​ហើយ​។ ក្រុមហ៊ុន Yeo’s Cambodia បាន​បើក​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​២០១៣ ហើយ​បាន​រីក​ចម្រើន​ក្លាយជា​ម៉ាក​យីហោ​ភេសជ្ជៈ​អាស៊ី (Asian Soft Drink) ឈាន មុខ​គេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ។ ក្រុមហ៊ុន​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជោគជ័យ​របស់​ខ្លួន នៅ​ពេល ដែល​បាន​ជាប់​ជា​ជម្រើស​ទី​មួយ ក្នុង​ចំណោម​ប្រភេទ​ភេសជ្ជៈ​អាស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្អែក​លើ ទិន្ន ន័យ​របស់ Kantar Research ក្នុង​ខែមីនា ឆ្នាំ​២០២១ ។ Yeo’s ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​ជូន ដល់​អតិថិជន​នា​ពេល​បច្ចុប្បន្ន​នូវ​ផលិតផល​ដែល​ប្រកបដោយ​គុណភាព​ខ្ពស់ ផ្ដល់​នូវ​សុខភាព​ល្អ និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដ៏​រស់​រវើក​ ៕​ អត្ថបទសហការ