ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិលាចារឹក​មាន​រូប​ព្រះ​ឥសូរ និង​នាង​ឧមា

9 ខែ មុន
  • ភ្នំពេញ

​ព្រះ​ឥសូរ ជា​ទេព​សំខាន់​មួយ​ក្នុង​ចំណោម​ទេព សំខាន់​ៗ​ទាំង​បី​ក្នុង​ព្រហ្មញ្ញសាសនា តំណាង​ឱ្យ​ការ​បង្កើត​លោក និង​បំផ្លាញ​លោក​ទាំងមូល ។ ព្រះ​អង្គ​មាន​ព្រះ​មហេសី​​ច្រើន​អង្គ ដូច​ជា

រាជធានី​ភ្នំពេញ​ ៖ ​ព្រះ​ឥសូរ ជា​ទេព​សំខាន់​មួយ​ក្នុង​ចំណោម​ទេព សំខាន់​ៗ​ទាំង​បី​ក្នុង​ព្រហ្មញ្ញសាសនា តំណាង​ឱ្យ​ការ​បង្កើត​លោក និង​បំផ្លាញ​លោក​ទាំងមូល ។ ព្រះ​អង្គ​មាន​ព្រះ​មហេសី​ច្រើន​អង្គ ដូច​ជា ព្រះ​នាង​ឧមា ឬ​ទុ​គ៌ា​ឬ​ប​វ៌​តី ព្រះ​នាង​គង្គា និង​ព្រះ​នាង​កាលី​… ។

បើ​តាម​ឯកសារ​សារមន្ទីរ​ជាតិ វត្តមាន​របស់​ព្រះ​ឥសូរ រួម​ជាមួយ​ព្រះ​នាង​ឧមា បាន​បង្ហាញ​ឡើង​តាម​រយៈ​វត្ថុ​សិល្បៈ​ជា​ច្រើន​ប្រភេទ​ដូច​ជា ចម្លាក់​ទោល ក្បាច់​ក្រឡោត​ទាប ផ្ទាំង​សិលាចារឹក ថ្មគោល និង​ផ្តែរ​ជាដើម ។

ជាក់ស្តែង​ផ្ទាំង​ថ្ម​ដែល​មាន​ចារ​អក្សរ ព្រមទាំង​ឆ្លាក់​រូប ព្រះ​ឥសូរ​រួម​ជាមួយ​ព្រះ​នាង​ឧមា គង់នៅ​លើ​បល្ល័ង្ក​នេះ ស្ថិត​នៅ​ក្នុង​រាជ្យ​ព្រះបាទ​ហ​ស៌​វ​ម៌្ម ។ សិលាចារឹក​នេះ​មាន​ចារ​ទាំង​សងខាង ដោយ​ផ្នែក​ខាង​មុខ​មាន​ភាសា​ខ្មែរ​បុរាណ​ចំនួន ២​បន្ទាត់ និង​ភាសាសំស្ក្រឹត​ចំនួន​៣៦​បន្ទាត់ ។ ចំណែក​ផ្នែក​ខាងក្រោយ​ជា​ភាសា​ខ្មែរ​ចំនួន ៧​បន្ទាត់ និង​ភាសាសំស្ក្រឹត​ចំនួន ២៥​បន្ទាត់ ។

ចំណុច​ដែល​សំខាន់​មួយទៀត​នោះ​គឺ ការ​ពោល​ពី​លិង្គ​មួយ​កសាង​នៅ​ឆ្នាំ​១០៦៩ ។ ក្រៅពី​ពាក្យ​កោតសរសើរ​អាទិទេព និង​ពាក្យ​ព្រមាន​គំរាម​ដល់​ជន​ណា​ដែល​មិន​គោរព​ទី​តម្កល់​លិង្គ​នេះ ក៏​មាន​រាយ​នាម​បុព្វការី​ជន​អ្នក​សាង​លិង្គ​នោះ (​ក្នុង​នោះ​មានឈ្មោះ​«​សិវ​កៃ​វ​ល្យ​» ដែល​ជា​អាចារ្យ​ស្មឹង​ក្នុង​រាជា​ភិសេក​ព្រះបាទ​ជ័យ​វ​ម៌្ម​ទី​២ ក្នុង​ឆ្នាំ​៨០២) និង​អំណោយ​ដែល​អ្នក​ទាំងនោះ​ទទួល​ក្នុង​រាជ្យ មុន​ៗ ។

ផ្ទាំង​ថ្ម​ដែល​មាន​ឆ្លាក់​រូប​ក្រឡោត​ដូចដែល​បង្ហាញ​នេះ ពុំ​សូវ​មាន​ឡើយ ។ រូបចម្លាក់​នៅ​ផ្ទាំង​សិលាចារឹក​នេះ មាន​លក្ខណៈ​សម្គាល់​ជា​រចនាបថ​បា​ភួ​ន ក្នុង​សម័យ​អង្គរ ដោយ​លេច​ចេញ​មក​ច្បាស់ ដូច​ជា​ការ​ឆ្លាក់​តាម​លំនាំ​ធម្មជាតិ បបូរមាត់​ក្រាស់ ផ្នួង​សក់ក្រង​ពាត់​ដោយ​អង្កាំ​ជាដើម ។ ផ្ទាំង​សិលាចារឹក​នេះ​មាន​ប្រភព​មក​ពី​ខេត្តបាត់ដំបង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ