រុស្ស៊ីចោទបារាំងបញ្ជូនទាហានស៊ីឈ្នួលទៅអ៊ុយក្រែន
សង្គ្រាមអ៊ុយក្រែន ៖ ឯកអគ្គរដ្ឋទូតបារាំងត្រូវបានក្រសួងការបរទេសរុស្ស៊ីកោះហៅកាលពីថ្ងៃទី១៨
សង្គ្រាមអ៊ុយក្រែន ៖ ឯកអគ្គរដ្ឋទូតបារាំងត្រូវបានក្រសួងការបរទេសរុស្ស៊ីកោះហៅកាលពីថ្ងៃទី១៨
សង្គ្រាមអ៊ុយក្រែន ៖ ឯកអគ្គរដ្ឋទូតបារាំងត្រូវបានក្រសួងការបរទេសរុស្ស៊ីកោះហៅកាលពីថ្ងៃទី១៨មករា ដើម្បីឆ្លើយតបការចោទប្រកាន់របស់វិមានក្រឹមឡាំង ទាក់ទិនវត្តមានទាហានសីុឈ្នួលបារាំងនៅអ៊ុយក្រែន។
រុស្សុីលើកហេតុផលការវាយប្រហារសណ្ឋាគារមួយនៅក្រុងខាគៀវកាលពីថ្ងៃទី១៦មករា ពីវត្តមានយុទ្ធជនបារាំងនៅក្នុងសណ្ឋាគារនោះ។ ក្រសួងការបរទេសបារាំងបរិហារការចោទប្រកាន់នោះថា ជាការភូតកុហកនិងជាការប៉ុនប៉ងបំភៃ្លមួយ។
ក្រសួងការបរទេសបារាំងអះអាងថា បារាំងគ្មានទាហានសីុឈ្នួលនៅអ៊ុយក្រែនឡើយ។ រុស្សុីនិយាយកាលពីថ្ងៃទី១៧មករា ពីការវាយប្រហារមួយនាពេលយប់ លើអគារមួយនៅក្រុងខាគៀវដែលមានទាហានសីុឈ្នួលបារាំងស្នាក់នៅក្នុងនោះ៕
ចែករំលែកព័តមាននេះ