អាមេរិកបញ្ចូលជាថ្មីនូវក្រុមឧទ្ទាមហ៊ូធីយេម៉ែនក្នុងបញ្ជីក្រុមភេរវក.ម្ម
សហរដ្ឋអាមេរិក ៖ បណ្ដាសារព័ត៌មានអាមេរិករាយការណ៍កាលពីយប់ថ្ងៃទី១៦មករាថា សហរដ្ឋអាមេ
សហរដ្ឋអាមេរិក ៖ បណ្ដាសារព័ត៌មានអាមេរិករាយការណ៍កាលពីយប់ថ្ងៃទី១៦មករាថា សហរដ្ឋអាមេ
សហរដ្ឋអាមេរិក ៖ បណ្ដាសារព័ត៌មានអាមេរិករាយការណ៍កាលពីយប់ថ្ងៃទី១៦មករាថា សហរដ្ឋអាមេរិកត្រូវបញ្ចូលជាថ្មីពួកឧទ្ទាមយេម៉ែនហ៊ូធីទៅក្នុងបញ្ជីក្រុមភេរវកម្ម ក្រោយពីក្រុមនោះវាយប្រហារបណ្ដានាវាដឹកទំនិញក្នុងសមុទ្រក្រហម។
ការប្រកាសពីការបញ្ចូលក្រុមនេះក្នុងបញ្ជីខ្មៅជាថ្មីត្រូវប្រកាសនាថ្ងៃទី១៧មករា ខណៈកងទ័ពអាមេរិក កាលពីថ្ងៃទី១៦មករាវាយប្រហារលើប្រទេសយេម៉ែន សំដៅមីសីុល៤គ្រាប់របស់ពួកហ៊ូធី ដែលតំណាងឲ្យការគំរាមកំហែងបន្ទាន់ដល់បណ្ដានាវាដឹកទំនិញនិងបណ្ដានាវាយោធា។ នេះជាប្រតិបត្តិការយោធាលើកទី៣ហើយរបស់អាមេរិក ក្នុងពេលមិនដល់១សប្ដាហ៍ផង ប្រឆាំងពួកហ៊ូធីដែលតែងវាយប្រហារលើបណ្ដានាវាក្នុងដែនទឹកយេម៉ែន ដែលពួកគេថាបែបនេះជាការរួមសាមគ្គីភាពជាមួយក្រុមហាម៉ាស់ប៉ាឡេស្ទីនដែលកំពុងច្បាំងជាមួយអីុស្រាអែលនៅជ្រោយហ្គាហ្សា។
ពួកហ៊ូធីនាថ្ងៃទី១៦មករាបានវាយប្រហារនាវាពាណិជ្ជកម្មមួយទៀត។ កាលពីសប្ដាហ៍មុនអាមេរិកនិងអង់គ្លេសបានរួមដៃគ្នាវាយប្រហារតាមអាកាសលើគោលដៅដល់ជិត៣០របស់ពួកហ៊ូធីនៅយេម៉ែន។ កងទ័ពអាមេរិកក៏វាយប្រហារផងដែរ បណ្ដារ៉ាដានិងហេដ្ឋារចនាសម្ព័នដ្រូននិងមីសីុលរបស់ពួកហ៊ូធីដែលនាំឲ្យមានការភ័យខ្លាចពីការរាលដាលកាន់តែខ្លាំងនៃជម្លោះក្នុងតំបន់មជ្ឈឹមបូព៌៌ា។
កងទ័ពអាមេរិកក៏អះអាងដែរនាថ្ងៃទី១៦មករា ពីការចាប់រិបអូសយកគ្រឿងបន្លាស់មីសីុលផលិតនៅអីុរ៉ងដែលបញ្ជូនឲ្យដល់ពួកឧទ្ទាមហ៊ូធី៕
ចែករំលែកព័តមាននេះ