៧ក្បាច់ ដើម្បីកុំអោយឈឺចាប់ដោយសារបំណុល
- ភ្នំពេញ
លុយសំខាន់នរណាក៏ចង់បាន ចង់រក ចង់មាន ចង់កាន់កា.ប់ ចង់ចាយវាយ និងចង់គ្រប់គ្រង ពោលពេលណានិយាយអំពីលុយ គឺសុទ្ធតែពាក្យថា ចង់ទាំងអស់ ប៉ុន្តែជាទូទៅវាមិនងាយនឹងទទួល
លុយសំខាន់នរណាក៏ចង់បាន ចង់រក ចង់មាន ចង់កាន់កា.ប់ ចង់ចាយវាយ និងចង់គ្រប់គ្រង ពោលពេលណានិយាយអំពីលុយ គឺសុទ្ធតែពាក្យថា ចង់ទាំងអស់ ប៉ុន្តែជាទូទៅវាមិនងាយនឹងទទួល
លុយសំខាន់នរណាក៏ចង់បាន ចង់រក ចង់មាន ចង់កាន់កាប់ ចង់ចាយវាយ និងចង់គ្រប់គ្រង ពោលពេលណានិយាយអំពីលុយ គឺសុទ្ធតែពាក្យថា ចង់ទាំងអស់ ប៉ុន្តែជាទូទៅវាមិនងាយនឹងទទួលបានវាមកដោយស្រួលៗនោះទេ ។
វិធីដែលអាចរកលុយបាន គឺមកពីការងារ ការវិនិយោគ ការធ្វើអាជីវកម្ម ការធ្វើជំនួញជួញដូរ ជាដើម ហើយចុងក្រោយ គឺខ្ចីពីគេ ។
ខ្ចីគេនេះ គឺជាជំរើសមួយ ប៉ុន្តែគួរតែជាជំរើសចុងក្រោយ ហើយនៅមុននឹងគិតដល់ការខ្ចីគេ សូមសួរខ្លួនឯងអោយបានច្រើនដង នូវសំណួរមួយចំនួនខាងក្រោមជាមុនសិន ។ សំណួរដែលយើងត្រូវតែសួរនោះ គឺរួមមាន ៖
១- តើខ្ញុំត្រូវការខ្ចីគេប៉ុន្មាន ?
សំណួរនេះ ចាំបាច់ត្រូវតែសួរ ដើម្បីសិក្សាពីតម្រូវការលុយដែលយើងត្រូវការ ហើយកំណត់អោយច្បាស់លាស់ ។ ក្រៅពីនេះ យើងក៏ត្រូវតែដឹងថា តើយើងខ្ចីគេនៅក្នុងទំហំនោះ តើគេអាចអោយយើងខ្ចីដែរឬទេ ?
២- តើខ្ញុំត្រូវការបង់ការប្រាក់អោយគេប៉ុន្មាននៅក្នុងមួយខែ?
ជាទូទៅ នៅពេលដែលគេអោយយើងខ្ចីលុយ កម្រមានអ្នកណាអោយយើងខ្ចី ឬយកលុយពីគេយកមកចាយវាយដោយស្រួល ដោយគ្មានតម្រូវការការប្រាក់នោះទេ។ ដូច្នេះអ្នកត្រូវតែដឹងឲ្យប្រាកដ ហើយសិក្សាអោយលម្អិតលើអត្រាការប្រាក់ ប្រយ័ត្នវ័ណ្ឌ.កនឹងបំណុល ។
៣- តើខ្ញុំត្រូវសងបំណុលគេវិញរយៈពេលប៉ុន្មាន?
ជាធម្មតាទេ នៅពេលដែលយើងខ្ចីពីគេ គឺគ្មានម្ចាស់បំណុលណាអោយយើងជំពាក់គេរហូតមួយជីវិតនោះទេ ។ ម្ចាស់បំណុលគ្រប់រូបរមែងដាក់កាលបរិច្ឆេទកំណត់ច្បាស់លាស់ ដូច្នេះយើងក៏ត្រូវតែដឹង ដើម្បីលៃលកសងគេអោយបានត្រឹមត្រូវ។ បើមិនដូច្នេះទេ វិបត្តិបំណុលនឹងកាន់តែធ្ងន់ធ្ងរសម្រាប់អ្នក ។
៤- តើខ្ញុំអាចមានលុយគ្រប់គ្រាន់ ដើម្បីបង់ប្រាក់ និងទប់ថ្លៃចំណាយប្រចាំថ្ងៃបានឬទេ ?
នៅពេលអ្នកដើរខ្ចីលុយគេ សូមកុំគិតតែពីប្រឹងប្រែងអោយគេផ្តល់អោយយើងខ្ចីច្រើនហួស ពីសមត្ថភាពរបស់យើង។ យើងត្រូវតែសួរខ្លួនឯង ហើយរិះគិតថា ទំហំដែលយើងខ្ចីគេ នេះយើងអាចរត់រួចទេ ហើយតើវាអាចនៅសេសសល់ដើម្បីទប់ថ្លៃចំណាយប្រចាំថ្ងៃឬអត់? ។ សូមចាំថា ដាច់ខាតកុំខ្ចីគេយកទៅចាយវាយ ឬសងបំណុលគេ ។
៥- តើលុយដែលយើងខ្ចីនេះ ត្រូវបង់ថ្លៃសេវាកម្មផ្សេងៗបន្ថែមឬទេ ?
នៅពេលនេះ អ្នកដែលមានលុយខ្លះ គឺទាមទារឯកសារ និងលិខិតបញ្ជាក់ច្រើន ហើយដូច្នេះដើម្បីទទួលបានលុយពីការខ្ចីនេះ យើងត្រូវតែរងនូវការខាតបង់ដោយត្រូវគិតគូរ នៅលើថ្លៃរត់ សេវាកម្មផ្សេងៗបន្ថែមទៀត ។
៦- តើខ្ញុំមានជម្រើសអ្វីទៀតក្រៅពីខ្ចីលុយពីគេឬទេ ?
មុននឹងខ្ចីលុយគេ យើងដាច់ខាតក៏ត្រូវតែសួរសំណួរនេះមួយចំពោះខ្លួនយើងដែរ ។ ជាទូទៅ កាលណាយើងរស់នៅក្នុងជីវភាពដែលមានបំណុលច្រើនពេក ពោលគឺលើសពី៤០ភាគរយ នៃចំណូលនោះ ជីវភាពយើងគឺនៅក្នុងខ្សែបន្ទាត់ក្រហមនៃហានិភ័យហើយ ។
៧- តើម្ចាប់បំណុលអាចធ្វើបាបអ្នកឬទេ?
សូមរើសប្រភព ឬសិក្សាពីប្រវត្តិម្ចាស់បំណុលអោយច្បាស់លាស់ បើមិនដូច្នេះទេ យើងក៏អាចនឹងមានហានិភ័យកាន់តែធ្ងន់ធ្ងរឡើងថែមទៀត ដោយសារតែម្ចាស់បំណុលនេះផងដែរ។ សូមប្រយ័ត្ន ! ពួកអ្នករកស៊ីចងការប្រាក់ក្រៅប្រ័ពន្ធ ។ ពួកនេះ កា.ចសម្បើម ហើយអាចធ្វើបាបអ្នក ។ សម័យនេះ មានមនុស្សជាច្រើន ព្រោះតែបំណុលដែលពីដំបូងបន្តិច ប៉ុន្តែដោយយើងមិន យល់ ឬខ្វះការប្រុងប្រយ័ត្ន គឺយើងបានធ្លាក់នៅក្នុងអន្ទាក់នៃបំណុល ជនខិលខូចសង មិនចេះចប់ ។
អត្ថបទដោយ ៖ ហេង ចេស្តារ
ចែករំលែកព័តមាននេះ