ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ផ្គុំ​ឡើង​វិញ​ ចម្លាក់​ដែល​ពួក​ខ្មែរក្រហម​ដាក់​បំផ្ទុះ​គ្រា.ប់បែ.ក​បំផ្លាញចោល​

10 ខែ មុន
  • ភ្នំពេញ

សារមន្ទីរ​ជាតិ​កម្ពុជា ​បាន​ប្រគល់​រូបចម្លាក់​កញ្ចាំង​អំពី​ថ្មភក់​ចំនួន​៤​រូប ដែល​មាន​ប្រភព​ពី​ប្រាសាទបន្ទាយស្រី និង​សិលាចារឹក​ចំនួន​១​ផ្ទាំង ពី​វត្ត​ប្រាសាទ​ព្រះឥន្ទ្រ​កោ​សី​យ៍ ជូន​អភិរក្ស​ដ្ឋា​ន​អង្គរ​វិញ​បន្ទាប់​ពី​ជួសជុល​រួច

រាជធានី​ភ្នំពេញ​ ៖ ​សារមន្ទីរ​ជាតិ​កម្ពុជា ​បាន​ប្រគល់​រូបចម្លាក់​កញ្ចាំង​អំពី​ថ្មភក់​ចំនួន​៤​រូប ដែល​មាន​ប្រភព​ពី​ប្រាសាទបន្ទាយស្រី និង​សិលាចារឹក​ចំនួន​១​ផ្ទាំង ពី​វត្ត​ប្រាសាទ​ព្រះឥន្ទ្រ​កោ​សី​យ៍ ជូន​អភិរក្ស​ដ្ឋា​ន​អង្គរ​វិញ​បន្ទាប់​ពី​ជួសជុល​រួច ។

បើ​តាម​សារមន្ទីរ​ជាតិថា ចម្លាក់​កញ្ចាំង​ទាំង​៤​នោះ ត្រូវ​​បាន​ក្រុម​ខ្មែរក្រហម​ដាក់​គ្រា.ប់បែ.ក​បំផ្លាញ​ចោល​កាលពី​ឆ្នាំ​១៩៩១ ក្រោយមក​អភិរក្ស​ដ្ឋា​ន​អង្គរ​បាន​ប្រមូល​បំណែក​កញ្ចាំង​ទាំងអស់​ទៅ​រក្សា​ទុក​នៅ​ទីតាំង​របស់​ខ្លួន ។ រហូត​ដល់​ឆ្នាំ​២០១២ សារមន្ទីរ​ជាតិ​កម្ពុជា និង​សាលា​បារាំង​ចុង​បូព៌ា (EFEO) បាន​សហការ​ដឹក​បំណែក​ទាំងនោះ​មក​ជួសជុល​នៅ​រោង​ជាង​សារមន្ទីរ​ជាតិ​កម្ពុជា ដែល​មាន​ចំនួន​រហូត​ដល់​២៤៣​បំណែក​ឯណោះ ។

បន្ទាប់​ពី​ឆ្លងកាត់​ភាព​លំបាក និង​ការ​អត់ធ្មត់​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្គុំ​បំណែក​ឡើង​វិញ​តាម​បទដ្ឋាន​បច្ចេកទេស​នៃ​ការ​អភិរក្ស និង​ជួសជុល​វត្ថុ​បុរាណ​ធ្វើ​អំពី​ថ្ម ក៏​បាន​សម្រេច​លទ្ធផល​ជា​វិជ្ជមាន ដោយ​ធ្វើ​ឲ្យ​កញ្ចាំង​ទាំង៤ មាន​រូបរាង​ដូច​ដើម​ឡើង​វិញ ទោះបីជា​បាត់​បំណែក​ខ្លះ​ក៏​ដោយ ។

គួរបញ្ជាក់ថា សារមន្ទីរ​ជាតិ​កម្ពុជា ​កាលពី​អំឡុង​ខែសីហា ឆ្នាំ២០២០កន្លងទៅ ក៏​​បាន​ប្រគល់​រូបចម្លាក់​កញ្ចាំង​អំពី​ថ្មភក់​ចំនួន​៤​រូប​នោះ ជូន​អភិរក្ស​ដ្ឋា​ន​អង្គរ​វិញ បន្ទាប់​ពី​ជួសជុល​រួច ៕ ដោយ ៖ ស​.​ភ​.​រ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ