ខាតបង់ធ្ងន់ធ្ងរ! ក្រុមហ៊ុនបង្កាត់ពូជជ្រូកដ៏ធំមួយរបស់ចិនប្រកាសលក់ភាគហ៊ុន
ចិន ៖ ក្រុមហ៊ុនផលិតចំណីសត្វ និងបង្កាត់ពូជជ្រូកដ៏ធំមួយរបស់ប្រទេសចិន ដែលមានឈ្មោះថា
ចិន ៖ ក្រុមហ៊ុនផលិតចំណីសត្វ និងបង្កាត់ពូជជ្រូកដ៏ធំមួយរបស់ប្រទេសចិន ដែលមានឈ្មោះថា
ចិន ៖ ក្រុមហ៊ុនផលិតចំណីសត្វ និងបង្កាត់ពូជជ្រូកដ៏ធំមួយរបស់ប្រទេសចិន ដែលមានឈ្មោះថា New Hope Liuhe គ្រោងរៃអង្គាសប្រាក់ចំនួន៤.២ពាន់លានយន់ ស្មើនឹង៥៨៩.១៣លានដុល្លារអាមេរិក ដោយលក់ភាគហ៊ុនភាគច្រើនរបស់ខ្លួន ខណៈដែលក្រុមហ៊ុនកំពុងស្វែងរកការបំពេញដើមទុន បន្ទាប់ពីការខាតបង់ជាច្រើនខែពីការចិញ្ចឹមជ្រូក។
ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ដែលចេញផ្សាយនៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០២៣ បានរាយការណ៍ថា New Hope Liuhe បានប្រកាសថា ខ្លួននឹងលក់ភាគហ៊ុនចំនួន ៥១% នៅក្នុងអាជីវកម្មបង្កាត់ពូជ និងកែច្នៃបសុបក្សីរបស់ខ្លួន ដែលមានឈ្មោះថា Shandong Zhongxin Food ទៅឱ្យក្រុមហ៊ុនរដ្ឋចិន China Animal Husbandry Group ក្នុងតម្លៃ២.៧ពាន់លានយន់ ស្មើនឹង៣៧៩លានដុល្លារ ខណៈដែល China Animal Husbandry គឺជាអ្នកផលិតវ៉ាក់សាំងសត្វដ៏សំខាន់ ហើយក៏ចូលរួមក្នុងការបង្កាត់ពូជ និងផលិតចំណីផងដែរ។
ក្រុមហ៊ុន New Hope Liuhe បានបញ្ជាក់ថា ខ្លួនក៏នឹងលក់ភាគហ៊ុន ៦៧% នៅក្នុងអង្គភាពកែច្នៃអាហារនៅទីក្រុងប៉េកាំងរបស់ខ្លួនក្នុងតម្លៃ១.៥ពាន់លានយន់ ដែលស្មើនឹង២១០លានដុល្លារទៅឱ្យក្រុមហ៊ុន Hainan Shengchen Investment Co ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយ New Hope Investment Group ដែលជាដៃគូវិនិយោគបង្កើតឡើងដោយ New Hope Group ខណៈដែល New Hope Group ដែលជាកម្មសិទ្ធិឯកជនគឺជាក្រុមហ៊ុនមេរបស់ New Hope Liuhe ។
ក្រុមហ៊ុន New Hope Liuhe ដែលបានចុះបញ្ជីត្រឹមត្រូវ គឺជាក្រុមហ៊ុនផលិតកម្មជ្រូកធំជាងទី៣របស់ប្រទេសចិន បានរាយការណ៍ពីការខាតបង់ចំនួន៣.៨៨ពាន់លានយន់ ស្មើនឹង៥៤៤លានដុល្លារ នៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះ ដោយសារតម្រូវការធ្លាក់ចុះ និងការផ្គត់ផ្គង់លើសបានរក្សាតម្លៃជ្រូកក្រោមតម្លៃផលិតកម្មភាគច្រើននៃឆ្នាំនេះ។
ភាគហ៊ុនរបស់ New Hope Liuhe បានធ្លាក់ចុះ ០.៦៤% នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ នៅក្នុងតម្លៃ៩.២៥យន់ ដែលស្មើនឹង១.២៩ដុល្លារ ហើយកំពុងជួញដូរនៅកម្រិតទាបបំផុតចាប់តាំងពីដើមឆ្នាំ ២០១៩។ ក្រុមហ៊ុនបានប្រាប់ម្ចាស់ភាគហ៊ុនកាលពីខែកក្កដាកន្លងទៅថា ខ្លួនគ្រោងនាំយកអ្នកវិនិយោគដែលគាំទ្រដោយរដ្ឋ ដើម្បីចូលរួមភាគហ៊ុននៅក្នុងអង្គភាពបសុបក្សី និងអាហារ។ ក្រុមហ៊ុនក៏បានបញ្ជាក់បន្ថែមថា ការលក់ភាគហ៊ុននឹងធានានូវការប្រកួតប្រជែងរបស់ក្រុមហ៊ុន ក៏ដូចជាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
សូមជម្រាបថា កង្វះដើមទុនធ្វើការបានបង្កើនជាបញ្ហាសម្រាប់បណ្តាក្រុមហ៊ុនបង្កាត់ពូជជ្រូកទាំងអស់របស់ប្រទេសចិន ដោយតម្លៃជ្រូកមិនត្រូវបានរំពឹងថា នឹងងើបឡើងវិញដល់កម្រិតដែលរកបានប្រាក់ចំណេញរហូតដល់ឆ្នាំ ២០២៤៕
ចែករំលែកព័តមាននេះ