ស្វែងយល់ពីអនាគតនៃពិព័រណ៍រថយន្តភ្នំពេញ !
រាជធានីភ្នំពេញ ៖ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ CAS Event Management…
រាជធានីភ្នំពេញ ៖ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ CAS Event Management…
រាជធានីភ្នំពេញ ៖ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ CAS Event Management Co., Ltd មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសព័ត៌មាន ពីការសម្ពោធពិព័រណ៍រថយន្តភ្នំពេញ ដែលជាពិព័រណ៍រថយន្តឈានមុខគេមួយនៅកម្ពុជា ។ ព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលនេះត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីរចនាបថ និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត នៃយានយន្ត ដោយផ្តល់នូវបរិយាកាសដ៏រស់រវើក សម្រាប់អ្នកទស្សនាជាង ២០,០០០ នាក់ ដែលរំពឹងថា នឹងចូលរួមនៅ ចុងខែមីនា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។
ពិព័រណ៍រថយន្តភ្នំពេញ មិនត្រឹមតែជាការតាំងបង្ហាញរថយន្តប៉ុណ្ណោះទេ ប៉ុន្តែជាទម្រង់យុទ្ធសាស្ត្រមួយដែលមានគោលបំណងក្នុង ការនាំមកនូវការរួមគ្នារវាងវិស័យយានយន្តនិងអ្នកប្រើប្រាស់ ។ ជាមួយនឹងទីផ្សាររថយន្តរបស់កម្ពុជា មានតម្លៃប្រមាណជាង ២ ពាន់លានដុល្លារ និងទទួលបានបទពិសោធន៍ពីអត្រាកំណើនប្រចាំឆ្នាំ ១១ ភាគរយ ពីឆ្នាំ ២០២៨ ដល់ ឆ្នាំ ២០២២ កម្មវិធីនេះផ្តល់នូវឱកាស ដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់អ្នកតាំងពិព័រណ៍និងអ្នកឧបត្ថម្ភ ដើម្បីចូលរួមជាមួយទីផ្សារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ ។
លោក Jason Broome នាយកប្រតិបត្តិនៃ CAS Event Management Co., Ltd មានប្រសាសន៍ថា ៖ «កម្មវិធី តាំងពិព័រណ៍ររថយន្តភ្នំពេញ គឺមិនត្រឹមតែជាព្រឹត្តិការណ៍តាំងពិព័រណ៍ររថយន្តប៉ុណ្ណោះទេ តែវាគឺជាចលនាឆ្ពោះទៅរកការច្នៃប្រឌិត និងឧត្តមភាពក្នុងវិស័យយានយន្ត ។ ជាមួយនឹងវិនិយោគិន និងដៃគូដែលបានបង្កើតឡើងរួមមាន WonderPass, Wowee Advertising និង Stridec Worldwide ពួកយើងកំពុងរៀបចំវេទិកាសម្រាប់បទពិសោធន៍ដែល នឹងជំរុញឱ្យមានចំណង់ចំណូលចិត្តជំរុញអាជីវកម្មនិងបង្ហាញពីចំណុចកំពូលនៃអ្វីដែលអនាគតមានសម្រាប់វិស័យយានយន្តក្នុងប្រទេសកម្ពុជា» ។
ពិព័រណ៍នេះសន្យាថា នឹងក្លាយជាមជ្ឈមណ្ឌលដែលមានប្រសិទ្ធភាព និងសកម្មសម្រាប់ក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីៗឈានមុខគេ ដែលមិនទាន់រាប់បញ្ចូលនូវវត្តមានបន្ថែមនៃអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្តនោះទេ ។ ព្រឹត្តិការណ៍នេះផ្តល់នូវទម្រង់ដ៏ស្អិតរមួតស្រដៀងនឹងការតាំងបង្ហាញរថយន្តដ៏ល្បីរបស់ប្រទេសសិង្ហបុរី និងទីក្រុងបាងកក។ វាជាឱកាសមួយសម្រាប់អ្នកដែលចូលចិត្តរថយន្ត និងអ្នកដែលមានបំណងក្នុងការទិញរថយន្តដើម្បីស្វែងយល់អំពីរថយន្ត ជាច្រើនប្រភេទក្នុងបរិយាកាសគ្មានសម្ពាធក្នុងការប្រៀបធៀបម៉ាកផ្សេងៗ និងបានឃើញ និន្នាការចុងក្រោយបំផុត រួមទាំងការកើនឡើងនៃយានយន្តអគ្គិសនី (EVs) ។
ដើម្បីសម្រេចបាននូវគោលដៅទាក់ទាញអ្នកទស្សនាជាង ២០ ០០០ នាក់ យុទ្ធសាស្ត្រទីផ្សារ និងការផ្សព្វផ្សាយសម្រាប់កម្មវិធី ពិព័រណ៍រថយន្តភ្នំពេញ រួមមានការដាក់ចេញនូវសេចក្តី ប្រកាសព័ត៌មានទម្រង់ឌីជីថលផ្ទាល់ខ្លួន ការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយ សង្គមគោលដៅ កិច្ចសហការឥទ្ធិពល ភាពជាដៃគូយុទ្ធសាស្ត្រ ការលក់ដោយផ្ទាល់ និងការធ្វើទីផ្សារមូលដ្ឋានទិន្នន័យ ដើម្បីធានាបានការចូលរួម និងការពាក់ព័ន្ធអតិបរមា ។
លោក Jason Broome បានបន្ថែមថា «ពួកយើងកំពុងឈានទៅដល់យុគសម័យថ្មីនៅក្នុងវិស័យរថយន្តនៅកម្ពុជាឭ» ។ «ព្រឹត្តិការណ៍ពិព័រណ៍រថយន្តភ្នំពេញ គឺជាកន្លែងដែលរួមបញ្ចូលគ្នានៃអនាគតវិស័យយានយន្ត រួមជាមួយនឹងឱកាស នៃការច្នៃប្រឌិត និងការរីកចម្រើន ។ ពួកយើងសូមអញ្ជើញអ្នកតាំងពិព័រណ៍អ្នកឧបត្ថម្ភ និងប្រព័ន្ធផ្សព្វផ្សាយនានាឱ្យចូលរួមជាផ្នែកនៃព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ» ។
ស្របតាមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើបរិស្ថាន និងការអភិវឌ្ឍប្រកប ដោយចីរភាព ព្រឹត្តិការណ៍នេះក៏នឹងរៀបចំសិក្ខាសាលា និងបទបង្ហាញភាពជាដៃគូជាមួយអង្គការសុវត្ថិភាពក្នុងមូលដ្ឋាន និងបង្ហាញពីទិដ្ឋភាពអប់រំដែលផ្តោតលើការលើកកម្ពស់ចំណេះដឹងរបស់សាធារណជនអំពីផលប៉ះពាល់នានាទៅលើបរិស្ថាន និងរបៀបដែលពួកគេអាចរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយឧស្ម័ន ។
សម្រាប់ព័ត៌មានបន្ថែមសូមមេត្តាចូលទៅកាន់គេហទំព័រ ៖ www.phnompenhautoshow.com ។
អំពី CAS Event Management Co., Ltd គឺជាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍អំពីរថយន្តឈានមុខ គេជាមួយស្ថាបនិកដែលមានបទ ពិសោធន៍ជាង ៤០ ឆ្នាំ នៅក្នុងវិស័យរថយន្តនៅទូទាំងទីផ្សារទាំង ១១ ។ ជាមួយនឹងការយល់ដឹងយ៉ាងស៊ីជម្រៅអំពីក្រុមហ៊ុនផលិតរថយន្ត អ្នកចែកចាយ និងអ្នកទិញរថយន្ត CAS Event Management ត្រូវបានតម្រង់ទិសដល់ព្រឹត្តិការណ៍លំដាប់ពិភពលោកដែលជំរុញការច្នៃប្រឌិត ជំរុញកំណើនប្រកបដោយនិរន្តរភាពនិងផ្តល់នូវទម្រង់សម្រាប់ការចែករំលែកចំណេះដឹងនៅក្នុងវិស័យរថយន្ត ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លោក ម៉េងលាង ឆយ នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម
+៨៥៥ ៩២ ៩០២ ០៨៣
Jason Broome នាយកប្រតិបត្តិ
+៨៥៥ ៧០ ៣៨៣ ៥៣៧ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ