ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​ប្រគល់​ចម្លាក់​តោ​ថ្ម​៦​ជូន​ស្ថាប័ន​ជំនាញ​អភិរក្ស

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

លោក​ស៊ុន មាន​ជ័យ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ និង​សហការី​បាន​ទៅ​ចូលរួម​ពិធី​ប្រគល់​-​ទទួល​បដិមា​តោ​ថ្ម ចំនួន​៦​ដែល​ស្ថិត​នៅ​ភូមិ​ចំការ​ហ្លួង សង្កាត់​វាំង​ចាស់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ក្រោម​ការ​ដឹកនាំ​ដោយ

ខេត្តកំពង់ស្ពឺ​៖ ​ នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក​ស៊ុន មាន​ជ័យ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ និង​សហការី​បាន​ទៅ​ចូលរួម​ពិធី​ប្រគល់​-​ទទួល​បដិមា​តោ​ថ្ម ចំនួន​៦​ដែល​ស្ថិត​នៅ​ភូមិ​ចំការ​ហ្លួង សង្កាត់​វាំង​ចាស់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ក្រោម​ការ​ដឹកនាំ​ដោយ​ឯកឧត្តម​សរ សុ​ពុ​ត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ រួម​ទាំង​វត្តមាន​លោក​ព្រាប កុយ​វឌ្ឍនៈ អភិបាលក្រុង​ឧដុង្គ​ម៉ែ​ជ័យ និង​សហការី អាជ្ញាធរ​សង្កាត់​វាំង​ចាស់ ប្រជាពលរដ្ឋ និង​អ្នករក្សា​បដិមា​តោ​ថ្ម ក្នុងភូមិ​សាស្ដ្រ​ខាងលើ​ផង​ដែរ ។

បើ​តាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចំពោះ​បដិមា​តោ​ថ្ម​ទាំង​៦​នេះ តាម​ការ​វាយតម្លៃ​ពី​មន្ដ្រី​ជំនាញ​បាន​សន្និដ្ឋាន​ជាបឋម លើ​ចំណុច​ចំនួន​២ ​គឺ​ ៖

ទី​១- ​សិល្បៈ​ចម្លាក់​បដិមា​តោ​នេះ ប្រហែល​ស្ថិត​ក្នុង​សម័យ​ក្រោយ​អង្គរ (​សម័យ​កណ្ដាល អំឡុង​សតវត្សរ៍​ទី​១៦) ជា​សម័យ​កាលដែល​ជាងចម្លាក់​និយម​តែ​ចម្លាក់​ឈើ មិនសូវ​និយម​ចម្លាក់​ថ្ម ហើយ​ចម្លាក់​តោ​ថ្ម​ដែល​ដាក់​លម្អ​តាម​ខ្លោងទ្វារ​ចូល​ផ្ទះ វត្ត ចេតិយ ដែល​បន្សល់​មក​តិចតួច គឺជា​ចម្លាក់​បដិមា​តោ​យក​តាម​គំរូ​នៃ​សិល្បៈ​សម័យ​មុន​អង្គរ ។

ទី​២- ​បដិមា​តោ​ថ្ម​ទាំង​៦​នេះ ប្រហែលជា​សិល្បៈ​ចម្លាក់ ស្ថិត​ក្នុង​រចនាបថ បាយ័ន ? ប៉ុន្តែ​បើ​តាម​ស្ថានភាព​នៃ​ទម្រង់​សិល្បៈ​ចម្លាក់​ទាំងនេះ ភាគច្រើន​អាច​ជា​ស្នាដៃ​នៃ​សិល្បៈ​ចម្លាក់​បែប​ជនបទ ឬ​ជា​សិល្បៈ​ចម្លាក់​ដែល​មានកា​រវិ​វ​ឌ្ឍ​បន្តពេល ក្រោយ​ៗ​មក​ទៀត ដែល​យើង​មើលទៅ​មិន​មាន​ក្បាច់លម្អ​តាម​សិល្បៈ​ចម្លាក់​ដើម​…​។

បដិមា​តោ​ថ្ម​ទាំង​៦ ត្រូវ​លោក​ទិ​ត ភុំ និង​ក្រុម​គ្រួសារ បាន​រក្សា​ទុកជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ។ ដោយសារ​តែ​លោក និង​ក្រុម​គ្រួសារ​មាន​បំណង​ប្រគល់​ជូន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រក្សា​ទុកជា​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ទើប​នៅ​ថ្ងៃ​សុក្រ​នេះ ក្រុមការងារ​របស់​មន្ទីរ​បាន​ទៅ​ធ្វើ​ពិធី​-​ប្រគល់​ទទួល ដើម្បី​យក​មក​រក្សា​ទុក​នៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​វិញ ។

ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម​អភិបាលរង​បាន​ថ្លែង​កោតសរសើរ និង​ថ្លែងអំណរគុណ​ជូន​ចំពោះ​អាជ្ញាធរ​ដែនដី ថ្នាក់ដឹកនាំ​និង​មន្ត្រី​ជំនាញ​មន្ទីរ ជា​ពិសេស​ប្រជាពលរដ្ឋ ដែល​បាន​ស្ម័គ្រចិត្ត​ប្រគល់​វត្ថុ​បុរាណ ឬ​វត្ថុ​សិល្បៈ​នានា​មក​កាន់​អាជ្ញាធរ មន្ទីរ​ជំនាញ ដើម្បី​យក​មក​ថែរក្សា ការពារ និង​អភិរក្ស ទុក​បន្ត​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​និង​សិក្សា​ស្រាវជ្រាវ ៕ ដោយ ៖ ស​.​ភ​.​រ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ