ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងព្រេង​និទាន​ទាក់ទិន​នឹង​ប្រាសាទ​តា​មាន់ធំ

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

​ប្រាសាទតាមាន់ធំ ក៏​មិន​ខុស​ពី​ប្រាសាទបុរាណ ដែល​រៀបរាប់​ខាងលើ​នោះ​ដែរ ។ សម្រាប់​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​នោះ ជា​ពិសេស ចាស់​ៗ​គាត់​និយាយ​ថា ​ប្រាសាទតាមាន់ធំ បើ​តាម​ចាស់​ពី​ដើម​ៗ​តំណាល.ត​ៗ​គ្នា​មក គឺ​ប្រាសាទ​នេះ​មានឈ្មោះ​ថា ប្រាសាទ​តាម​ទាន់ ការ​ដែល​ហៅ​ថា ​ប្រាសាទ​តាម​ទាន់ ដូច្នេះ​ដោយសារ​

ខេត្តឧត្តរមានជ័យ ​៖ ​ប្រាសាទតាមាន់ធំ ក៏​មិន​ខុស​ពី​ប្រាសាទបុរាណ ដែល​រៀបរាប់​ខាងលើ​នោះ​ដែរ ។ សម្រាប់​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​នោះ ជា​ពិសេស ចាស់​ៗ​គាត់​និយាយ​ថា ​ប្រាសាទតាមាន់ធំ បើ​តាម​ចាស់​ពី​ដើម​ៗ​តំណាល.ត​ៗ​គ្នា​មក គឺ​ប្រាសាទ​នេះ​មានឈ្មោះ​ថា ប្រាសាទ​តាម​ទាន់ ការ​ដែល​ហៅ​ថា ​ប្រាសាទ​តាម​ទាន់ ដូច្នេះ​ដោយសារ​មានរឿង​ព្រេង​មួយ​ដ៏​វែង​តំណាល.ត​ៗ​ថា កាលពីដើម​ឡើយ​មាន​ព្រះមហាក្សត្រ​មួយ​ព្រះ​អង្គ​ឈ្មោះ ​យ​សោ​កេរ្តិ៍ ព្រះ​អង្គ​សព្វ​ព្រះ​ហ​ឬ​ទ័យ​ចិញ្ចឹមសត្វ​បក្សាបក្សី​ខ្លាំង​ណាស់ ។ ក្នុង​ចំណោម​សត្វ​បក្សាបក្សី​ទាំងនោះ សត្វ​ទទា ជា​សត្វ​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ជាងគេ។

ឯកសារ​មន្ទីរ​ទេសចរណ៍​ខេត្តឧត្តរមានជ័យ​ និទានរឿង​នេះ​បន្ត​ទៀត​ថា ដោយសារ​តែ​រាជកិច្ច​ច្រើន​ក្នុង​ការ​មើល​ការ​ខុស​ត្រូវ​ចំពោះ​ប្រជានុរាស្ត្រ និង​ការ​ការពារ​ទឹកដី​ពី​ការ​ឈ្លា.នពា.ន​ពី​សត្រូវ ​ធ្វើឲ្យ​ព្រះបាទ​​យ​សោ​កេរ្ដិ៍​ភ្លេចភ្លាំង មិន​បាន​ដាក់​ចំណី​ឲ្យ​សត្វ​ទទា​ស៊ី​នៅ​ថ្ងៃពេញបូណ៌មី ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សត្វ​ទទា​នោះ​ងា.ប់ ហើយ​បាន​ចាប់កំណើត​ជា​ព្រះមហាក្សត្រ​ឈ្មោះ​ព្រះបាទ​ឧ​លោ ។

ដោយ​មានគំនិត​គុំកួ.ន ចងកំហឹ.ង ចង់​សងសឹ.ក ជាមួយ​ព្រះបាទ​យ​សោ​កេរ្តិ៍ ដែល​ធ្វើ​ឲ្យ​ខ្លួន​ស្លា.ប់​កាល​ពី​អតីតជាតិ ដែល​នៅ​ជាតិ​ជា​សត្វ​ទទា​នោះ ព្រះបាទ​ឧ​លោ បាន​លើក​ទ័ព​ជា​ច្រើន​តាម​ប្រ.ហា.រ​ព្រះបាទ​យ​សោ​កេរ្ដិ៍ ដើម្បី​សងសឹ.ក​។ ព្រះបាទ​យ​សោ​កេរ្តិ៍ ដោយសារ​កម្លាំង​ទ័ព​របស់​ខ្លួន​មាន​តិច​ជាង​ព្រះបាទ​ឧ​លោ ក៏​បាន​ភៀស​ព្រះ​កាយ​ចេញពី​ព្រះ​នគរ ដោយ​ជិះ​ដំរី​ស​ភ្លុក​ខៀវ​ចូល​ក្នុង​ព្រៃ ដោយ​នាំ​ព្រះ​អគ្គមហេសី ឈ្មោះ​នាង​បទុម និង​បុត្រា​នៅ​ក្នុង​ផ្ទៃ ទៅ​ជាមួយ ។

ពេល​មក​ដល់​ក្នុង​ព្រៃ​ជ្រៅ​លើ​ភ្នំ​ដងរែក ​ព្រះ​អង្គ​បាន​ចុះ​សម្រាក​នៅ​ទី​នេះ (​ថ្ម​គ្រែ​សព្វថ្ងៃ​នៅ​ត្រង់​រូប​ដំរី​ទ្រោម​) ហើយ​ព្រះបាទ​យ​សោ​កេរ្តិ៍ បាន​នាំ​អគ្គមហេសី​របស់​ខ្លួន​ឡើង​ទៅ​លើ​ខ្នងភ្នំ​កសាង​ប្រាសាទ​មួយ​នៅ​ទីនោះ​ (​សព្វថ្ងៃ​ប្រាសាទតាមាន់ធំ​) ស្នាក់​នៅ​បាន​ប្រាំពីរ​ខែ ។

និយាយ​ពី​ព្រះបាទ​ឧ​លោវិញ ពេល​បាន​ដំណឹង​ពី​ទីតាំង​លាក់ខ្លួន​របស់​ព្រះបាទ​យ​សោ​កេរ្តិ៍ ហើយ​ក៏​បាន​លើកទ័ព​ដេញ​តាម​ចាប់ រីឯ​ព្រះបាទ​យ​សោ​កេរ្តិ៍​ នៅ​ពេល​ដឹង​ថា ព្រះបាទ​ឧ​លោ លើកទ័ព​មក​តាម​ចាប់​​ក៏​ប្រញាប់​ភៀសខ្លួន តែ​គេច​មិន​រួច​ក៏​ត្រូវ​បាន​កងទ័ព​ព្រះបាទ​ឧ​លោ តាម​ទាន់​ចាប់​បាន​នៅ​នឹង កន្លែង​នោះ​[…] ។

ដោយហេតុ​នេះ​ហើយ នៅ​សម័យ​ក្រោយមក​ គេ​ក៏​នាំ​គ្នា​ហៅ​ប្រាសាទ​នោះ​ថា ប្រាសាទ​តាម​ទាន់ ដោយ​សារ​ព្រះបាទ​ឧ​លោ តាម​ទាន់​ចាប់​បាន​ព្រះបាទ​យ​សោ​កេរ្ដិ៍​នៅ​ទីនោះ ហើយ​ក្រោយមក​ក្លាយជា ប្រាសាទ​​តា​មាន់ ត.ម​ក ។

ជាមួយ​គ្នា​នេះ​ដែរ​ ដោយសារ​នៅ​ទីនោះ​មាន​ប្រាសាទ​ចំនួន៣ ដែល​នៅជិត​ៗ​គ្នា ហើយ​មានឈ្មោះ​តា​មាន់ ដូច​ៗ​គ្នា​នោះ ដូចនេះ​ប្រជាជន​កំណត់​យក​ប្រាសាទ​ដែល​ធំ​ជាងគេ​ហៅ​ថា ប្រាសាទតាមាន់ធំ ឯ​ប្រាសាទ​ដែល​តូច​ល្មម​ហៅ​ថា ប្រាសាទតាមាន់តូច ហើយ​ប្រាសាទ​ដែល​តូច​ជាងគេ​ហៅ​ថា ប្រាសាទ​តា​មាន់ ឬ​ប្រាសាទ​បាយក្រៀម​នេះឯង ។

រឿងព្រេង​ខាងលើ​​វែង​ណាស់ ហើយ​វា​មាន​ជាប់​ទាក់ទង​នឹង​តំបន់ និង​ប្រាសាទ​មួយ​ចំនួន​ទៀត ក្នុង​នោះ​ដូច​ជា ៖ ភូមិ​ល្បើក​រឹត ប្រាសាទ​គុក ផ្លូវ​រំកិលសព ប្រាសាទបន្ទាយ​ទ័ព ប្រាសាទបន្ទាយឆ្មា ភ្នំ​កំព្រា​… ជាដើម ហើយ​ឈ្មោះ​ស្តេច (​ព្រះបាទ​យ​សោ​កេរ្តិ៍​) នៅ​ក្នុង​រឿង​នេះ ​មានឈ្មោះ​ដូច​គ្នា​ទៅ​នឹង​ឈ្មោះ​សេ្ត​ច​ក្នុង​រឿងព្រេង​ប្រាសាទ ចៅស្រី​វិបុល​ដែរ ។

សម្រាប់​ប្រជាជន​រស់នៅ​ខេត្ត​សុរិន្ទ គឺ​គេ​មានរឿង​ព្រេង​របស់​គេ​ដែរ ដែល​និយាយ​ទាក់ទង​នឹង​ប្រាសាទ​តាមាន់ធំ​នេះ ។ ទោះបីជា​យ៉ាងណា ​ពាក្យ ​«​តា​មាន់​ធំ​» នេះ​ គ្រាន់តែ​ជា​ពាក្យ​ដែល​ប្រជាជន​ហៅ​ត​ៗ​គ្នា​តែ​ប៉ុណ្ណោះ​។ ក៏​ប៉ុន្តែ​ទោះជា​យ៉ាងណា ​មាន​សិលាចារឹក​ជា​ច្រើន​ផ្ទាំង ដែល​បាន​រក​ឃើញ​នៅ​ទីនោះ ហើយ​ក្នុង​នោះ​មាន​សិលាចារឹក​ភាគច្រើន និយាយ​ពី​ការ​ថ្វាយ​ទ្រព្យសម្បត្តិ និង​វត្ថុ​ផ្សេង​ៗ​ដល់​កំ​ម្រ​តេ​ង ជគត គិ​វ​បាទ បស្ចិម ដែល​ឈ្មោះ​នេះ​ជា​ឈ្មោះ ដែល​គេ​ហៅ​ចំពោះ​ទេព ដែល​តម្កល់​នៅ​ក្នុង​ប្រាសាទតាមាន់ធំ ឬ​ហៅ​ឈ្មោះ​ប្រាសាទតាមាន់ធំ​កាលពី​សម័យ​បុរាណ ។

ដោយឡែក​ សម្រាប់​ថៃ​វិញ គេ​ហៅ​ប្រាសាទ​នេះ​ថា «​ប្រាសាទ​តា​មឿ​ន​ធំ​» ដែល​ពាក្យ​នេះ ជា​ពាក្យ​ដែល​ថៃ​គេ​ហៅ​តាម​សំឡេង​គ្រាមភាសា​របស់​ខ្មែរ​យើង​ក្នុង​តំបន់​នេះ ​ពី​សំឡេង​តា​មាន់​ធំ​ទៅ​ជា តា​មឿ​ន​ធំ ឬ តា​មឿ​ន​ធម៌ ព្រោះ​ពាក្យ «​មាន់​» ខ្មែរ​តំបន់​ខ្លះ​បញ្ចេញ​សំឡេង​ទៅ​ជា​ «​មឿ​ន​» ៕ ដោយ ៖ ស​.​ភ​.​រ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ